អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
កុមារកាន់តែធំ ការផ្ដល់នូវអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់គឺចាំបាច់ខ្លាំងក្នុងការជួយឱ្យក្មេងមានសុខភាពល្អ។ ខាងក្រោមនេះជាជីវជាតិសំខាន់ៗទាំង១២ក្នុងការជួយជម្រុញប្រព័ន្ធការពាររាងកាយក្មេងឱ្យមានភាពរឹងមាំៈ
វីតាមីន
- វីតាមីនអេ: ដើរតួនាទីជាអ្នកប្រឆាំងអុកស៊ីតកម្មដែលជួយការពារកុមារពីជំងឺឆ្លង និងការប្រឈមពីជំងឺមហារីក។ សម្បូរក្នុង ការ៉ុត ដំឡូងផ្អែម ប៉េងប៉ោះ និងសណ្ដែកហោឡាំងតាវ
- វីតាមីនស៊ីៈ ជួយឱ្យរាងកាយរឹងមាំទប់ទប់នឹងមេរោគឆ្លង និងទប់ស្កាត់ការប្រឈមនឹងជំងឺមហារីក។ សម្បូរក្នុងផ្លែក្រូច ផ្លែត្របែក ស្ពៃ ម្ទេសប្លោក ល្ហុង និងស្រ្តរប៊ីរីជាដើម
- វីតាមីនអ៊ីៈ ជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឱ្យស្បែកស្អាត។ សម្បូរក្នុងគ្រាប់អាល់ម៉ុន សណ្ដែកដី និងគ្រាប់ hazelnuts ជាដើម
- អាស៊ីតហ្វូលិក (Folate/Folic Acid): ជួយឱ្យកោសិកាគ្រាប់ឈាមឆាប់លូតលាស់ពេញលេញក្នុងការទប់ស្កាត់មេរោគឆ្លងផ្សេងៗ។ សម្បូរក្នុងប្រូខូលី ស្ពៃ សណ្ដែកបារាំង និងសណ្ដែកបាយជាដើម។
ជាតិរ៉ែ
- ជាតិម៉ង់កាណេស៖ ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ជំងឺមហារីក និងរក្សាតុល្យភាពនៃគ្រាប់ឈាម។ សម្បូរក្នុងគ្រាប់ធញ្ញជាតិ Cereals បន្លែស្លឹកបៃតងជាដើម
- ជាតិសេលេញ៉ូម៖ ជាសារជាតិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងជំងឺមហារីក និងប្រឆាំងជំងឺឆ្លងផ្សេងៗ។ សម្បូរក្នុងត្រីធូណា ស្រូវ barley គ្រាប់ Brazil nuts និងត្រីសាឌី
- ជាតិសង្ក័សី (Zinc): ជួយគ្រប់គ្រងការរលាក និងជួយជម្រុញប្រព័ន្ធការពាររាងកាយ។ សម្បូរក្នុងអយស័្ទរ សាច់សុទ្ធ យ៉ាអ៊ួ និងសណ្ដែក chickpeas
- ជាតិដែកៈ ផ្ដល់ថាមពលដល់រាងកាយដោយវាជួយដល់ការដឹកជញ្ជូនអុកស៊ីសែនចែកចាយឱ្យកោសិកាប្រើប្រាស់។ ករណីខ្វះជាតិដែកអាចធ្វើឱ្យក្មេងមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ជាតិដែកសម្បូរក្នុងសាច់គោ(ប្រភេទសាច់សុទ្ធ) សណ្ដែក បន្លែបៃតង និងរូបមន្តទឹកដោះដែលមានបន្ថែមជាតិដែក
- ស៊ុលហ្វ័រ (Sulphur): ជួយសម្អាតជាតិពុលពីក្នុងសរីរាង្គកាយ ជួយកាត់បន្ថយការប្រឈមនឹងប្រតិកម្មអាលែកហ្ស៊ី និងការឆ្លងមេរោគ។ សម្បូរក្នុងបន្លៃប្រភេទក្តោប (ស្ពៃក្ដោប ប្រូខូលី) ដំណាប់ ស៊ុត និងសណ្ដែកជាដើម
ជីវជាតិសំខាន់ៗដទៃទៀត
- ប្រូតេអ៊ីនៈ ជួយដល់ការធំធាត់ ជួយជម្រុញប្រព័ន្ធការពាររាងកាយទប់ទល់នឹងមេរោគឆ្លងផ្សេងៗ។ សម្បូរក្នុងសាច់ ស៊ុត ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិ
អាស៊ីតខ្លាញ់សំខាន់ៗ៖ មានសារៈសំខាន់សម្រាប់មុខងារប្រព័ន្ធការពាររាងកាយ។ សម្បូរក្នុងប្រេង Flaxseed ប្រេងhemp seed ប្រេង cod liver ជាដើម។
ប្រភព៖parenting.firstcry.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
- ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!