អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!

អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!

កុមារកាន់តែធំ ការផ្ដល់នូវអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់គឺចាំបាច់ខ្លាំងក្នុងការជួយឱ្យក្មេងមានសុខភាពល្អ។ ខាងក្រោមនេះជាជីវជាតិសំខាន់ៗទាំង១២ក្នុងការជួយជម្រុញប្រព័ន្ធការពាររាងកាយក្មេងឱ្យមានភាពរឹងមាំៈ

វីតាមីន

  • វីតាមីនអេ: ដើរតួនាទីជាអ្នកប្រឆាំងអុកស៊ីតកម្មដែលជួយការពារកុមារពីជំងឺឆ្លង និងការប្រឈមពីជំងឺមហារីក។ សម្បូរក្នុង ការ៉ុត ដំឡូងផ្អែម ប៉េងប៉ោះ និងសណ្ដែក​ហោ​ឡាំង​តាវ
  • វីតាមីនស៊ីៈ ជួយឱ្យរាងកាយរឹងមាំទប់ទប់នឹងមេរោគឆ្លង និងទប់ស្កាត់ការប្រឈមនឹងជំងឺមហារីក។ សម្បូរក្នុងផ្លែក្រូច ផ្លែត្របែក ស្ពៃ ម្ទេសប្លោក ល្ហុង និងស្រ្តរប៊ីរីជាដើម
  • វីតាមីនអ៊ីៈ ជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឱ្យស្បែកស្អាត។​ សម្បូរក្នុងគ្រាប់អាល់ម៉ុន សណ្ដែកដី និងគ្រាប់ hazelnuts ជាដើម
  • អាស៊ីតហ្វូលិក (Folate/Folic Acid): ជួយឱ្យកោសិកាគ្រាប់ឈាមឆាប់លូតលាស់ពេញលេញក្នុងការទប់ស្កាត់មេរោគឆ្លងផ្សេងៗ។ សម្បូរក្នុងប្រូខូលី ស្ពៃ សណ្ដែកបារាំង និងសណ្ដែកបាយជាដើម។

ជាតិរ៉ែ

  • ជាតិម៉ង់កាណេស៖ ជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ជំងឺមហារីក និងរក្សាតុល្យភាពនៃគ្រាប់ឈាម។ សម្បូរក្នុងគ្រាប់ធញ្ញជាតិ Cereals បន្លែស្លឹកបៃតងជាដើម
  • ជាតិសេលេញ៉ូម៖ ជាសារជាតិប្រឆាំងអុកស៊ីតកម្ម ប្រឆាំងជំងឺមហារីក និងប្រឆាំងជំងឺឆ្លងផ្សេងៗ។ សម្បូរក្នុងត្រីធូណា ស្រូវ barley គ្រាប់ Brazil nuts និងត្រីសាឌី
  • ជាតិសង្ក័សី (Zinc): ជួយគ្រប់គ្រងការរលាក និងជួយជម្រុញប្រព័ន្ធការពាររាងកាយ។ សម្បូរក្នុងអយស័្ទរ សាច់សុទ្ធ យ៉ាអ៊ួ និងសណ្ដែក chickpeas
  • ជាតិដែកៈ ផ្ដល់ថាមពលដល់រាងកាយដោយវាជួយដល់ការដឹកជញ្ជូនអុកស៊ីសែនចែកចាយឱ្យកោសិកាប្រើប្រាស់។ ករណីខ្វះជាតិដែកអាចធ្វើឱ្យក្មេងមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ជាតិដែកសម្បូរក្នុងសាច់គោ(ប្រភេទសាច់សុទ្ធ) សណ្ដែក បន្លែបៃតង និងរូបមន្តទឹកដោះដែលមានបន្ថែមជាតិដែក
  • ស៊ុលហ្វ័រ (Sulphur): ជួយសម្អាតជាតិពុលពីក្នុងសរីរាង្គកាយ ជួយកាត់បន្ថយការប្រឈមនឹងប្រតិកម្មអាលែកហ្ស៊ី និងការឆ្លងមេរោគ។ សម្បូរក្នុងបន្លៃប្រភេទក្តោប (ស្ពៃក្ដោប​ ប្រូខូលី) ដំណាប់ ស៊ុត និងសណ្ដែកជាដើម

ជីវជាតិសំខាន់ៗដទៃទៀត

  • ប្រូតេអ៊ីនៈ ជួយដល់ការធំធាត់ ជួយជម្រុញប្រព័ន្ធការពាររាងកាយទប់ទល់នឹងមេរោគឆ្លងផ្សេងៗ។ សម្បូរក្នុងសាច់ ស៊ុត ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិ

អាស៊ីតខ្លាញ់សំខាន់ៗ៖ មានសារៈសំខាន់សម្រាប់មុខងារប្រព័ន្ធការពាររាងកាយ។ សម្បូរក្នុងប្រេង Flaxseed ប្រេងhemp seed ប្រេង cod liver ជាដើម។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។