ធូរថ្លៃហើយ!!! ជួយសុខភាពម៉ាក់ៗបានច្រើនទៀតណា
ធូរថ្លៃហើយ!!! ជួយសុខភាពម៉ាក់ៗបានច្រើនទៀតណា

ធូរថ្លៃហើយ!!! ជួយសុខភាពម៉ាក់ៗបានច្រើនទៀតណា

ត្របែកជាផ្លែឈើដែលមានក្លិន និងរសជាតិផ្អែម។ ម៉ាក់ៗមានផ្ទៃពោះភាគច្រើនចូលចិត្តញ៉ាំវាណាស់។ វាក៏ជាផ្លែឈើដែលមានសារជាតិចិញ្ចឹមជាច្រើនដូចជាវីតាមីន និងជាតិរ៉ែជាដើម។

 

តើការញ៉ាំត្របែកមានសុវត្ថិភាពទេ?
ពេលមានផ្ទៃពោះ ស្ត្រីត្រូវការទទួលទានអាហារអោយបានច្រើនមុខដើម្បីទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ក្នុងការទ្រទ្រង់ការលូតលាស់របស់កូនក្នុងផ្ទៃ និងសុខភាពខ្លួនផ្ទាល់។ ក្នុងនោះដែរបន្លែ និងផ្លែឈើដើរតួនាទីសំខាន់សម្រាប់ស្ត្រី។ ទឹកផ្លែត្របែកត្រូវបានគេយកមកធ្វើជាភេសជ្ជៈសុខភាពដោយគេជឿជាក់ថា វាមានវីតាមីន C ខ្ពស់ជាងផ្លែឈើណាទាំងអស់។ ក្នុងនោះដែរ ផ្លែត្របែកខ្ចីមានវីតាមីន c ខ្ពស់ជាងនៅពេលទុំ។

១ ពង្រឹងប្រព័ន្ធភាពស៊ាំ

ម៉ាក់ៗមានផ្ទៃពោះងាយឆ្លងជំងឺផ្សេងៗណាស់។ ផ្លែត្របែកសម្បូរដោយវីតាមីន c ដែលជួយប្រឆាំងនឹងជំងឺផ្សេងៗ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ ផ្លែត្របែកជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយដោយសារវាមាន វីតាមីន C E Carotenoids និង Polyphenol ដែលជួយប្រឆាំងនឹងការបង្ករោគ និងមិនអោយស្ត្រីឈឺញឹកញាប់នោះទេ។

២ សម្បូរជីវជាតិ

យោងទៅតាមក្រសួងកសិកម្មនៃសហរដ្ឋអាមេរិកហៅកាត់ថា USDA បានអោយដឹងថា ផ្លែត្របែក ១ផ្លែប្រហែល ១៦៥ក្រាមបានផ្ដល់ ថាមពល ១១២កាល់ឡូរី ជាតិខ្លាញ់ ១.៦ក្រាម សូដ្យូម ៣.៣ក្រាម កាបូហាយដ្រាត ២៣.៦ក្រាម ជាតិសរសៃ ៨.៩ក្រាម ជាតិស្ករ ១៤.៧ក្រាម និងប្រូតេអ៊ីន ៤.២ក្រាម។

៣ ជួយរំលាយអាហារ

ការសិក្សាស្រាវជ្រាវបានអោយដឹងថា ផ្លែត្របែកអាចជួយកាត់បន្ថយវិបត្តិរំលាយអាហារដូចជាច្រាលអាស៊ីត រាក ទល់លាមក។ កាន់តែពិសេសជាងនេះទៀតនោះគឺថា ស្លឹកត្របែកជួយកាត់បន្ថយការបញ្ចេញអាស៊ីតពីក្នុងក្រពះ និងកាត់បន្ថយបញ្ហារាករូស។ ផ្លែត្របែក ១ផ្លែប្រហែល ១៦៥ក្រាមបានផ្ដល់ជាតិសរសៃរហូតដល់ទៅ ៨.៩ក្រាមឯណោះ។ ហេតុនេះ ការញ៉ាំវាក្នុងពេលមានផ្ទៃពោះក៏ជួយកាត់បន្ថយបញ្ហាទល់លាមក និងឬសដូងបាតក្នុងកំឡុងពេលមានផ្ទៃពោះផងដែរ។

៤ គ្រប់គ្រងសម្ពាធឈាម

ម៉ាក់ៗមានផ្ទៃពោះខ្លះមានការលើសសម្ពាធឈាម ខូចតម្រងនោម ឬថ្លើមដែលបណ្ដាលអោយមានបម្រុងក្រឡាភ្លើងក្នុងកំឡុងពេលមានផ្ទៃពោះ។ ការញ៉ាំផ្លែត្របែកគឺអាចទប់ស្កាត់អង់ស៊ីមដែលបណ្ដាលអោយមានការលើសសម្ពាធឈាម។

លើសពីនេះ ការសិក្សាទៅលើមនុស្ស ១៤៥នាក់ដែលបានញ៉ាំផ្លែត្របែកមុនអាហារគឺអាចជួយកាត់បន្ថយការឡើងសម្ពាធឈាមបាន។

៥ កាត់បន្ថយស្ត្រេស៍

ជាតិម៉ាញ៉េស្យូមក្នុងផ្លែត្របែកជួយស្ត្រីមិនអោយមានភាពនឿយហត់ និងកាត់បន្ថយបញ្ហាថប់អារម្មណ៍ក្នុងកំឡុងពេលមានផ្ទៃពោះ។

ថ្វីបើវាមានសុវត្ថិភាពចំពោះម៉ាក់ៗមានផ្ទៃពោះក្ដី តែក៏គួរតែប្រុងប្រយ័ត្នខ្លះដែរ៖

  • អ្នកអាចប្រឈមនឹងបញ្ហារាករូសដោយសារតែវាមានជាតិសរសៃខ្ពស់
  • មិនគួរទិញប្រភេទវីតាមីន ឬអាហារបំប៉នដែលផលិតចេញពីផ្លែត្របែក ឬស្លឹកត្របែកយកមកព្យាបាលជំងឺនោះទេ
  • មុនពេលអ្នកបរិភោគស្ត្រីគួរលាងទឹកអោយស្អាតជាមុនសិនដើម្បីកុំអោយមានការរាករូស។

ប្រភព៖www.beingtheparent.comwww.healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.