កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
លោកប៉ាអ្នកម៉ាក់ឯណាមិនចង់ឱ្យកូនមានសាច់ទ្រលុកទ្រលន់? តែការឡើងគីឡូខ្លាំងពេក លើទារកនិងកុមារអាចមិនល្អចំពោះសុខភាពពួកគាត់។ គីឡូដែលត្រឹមត្រូវស្ថិតក្នុងស្ដង់ដាកំណត់ដោយអង្គការសុខភាពពិភពទើបជាអ្វីដែលលោកប៉ាអ្នកគួររីករាយជាមួយ។
ទោះយ៉ាងណា ក្នុងករណីដែលកុមារលើសទំងន់ អាណាព្យាបាលគួរកុំដាក់សម្ពាធលើការសម្រកគីឡូក្មេងពេក។ លោកប៉ាអ្នកអាចកំណត់របបអាហារតាមរយៈការផ្ដល់នូវបន្លែផ្លែឈើទាំងនេះដែលល្អសម្រាប់ក្មេងដែលលើសទំងន់ហើយចង់សម្រកគីឡូតាមបែបធម្មជាតិ៖
- ផ្លែឈើ
- បន្លែនិងផ្លែឈើល្អសម្រាប់សុខភាពក្មេង
- កាត់បន្ថយការផ្ដល់នូវ ពោត ដំឡូង ចេក និងផ្លែម្នាស់ក្នុងបរិមាណច្រើនជ្រុល (ព្រោះវាសម្បូរស្ករធ្វើឱ្យកាន់តែឡើងគីឡូ)
- ផ្ដល់ឱ្យក្មេងញ៉ាំឱ្យបានច្រើននូវផ្លែប៉ោម ទំពាំងបាយជូ ក្រូច ផ្លែគីវី និងពពួកប៊ីរី
- ស៊ុតឆ្អិន
- ស៊ុតឆ្អិនក៏ល្អសម្រាប់ក្មេងដែរដោយវាសម្បូរនូវប្រូតេអ៊ីនដែលជួយឱ្យក្មេងឆ្អែតបានយូរនិងជួយដល់ការស្រកគីឡូរបស់ក្មេង
- ផ្លែប៊ឺរ
- ផ្លែប៊ីរមានជាតិ oleic acid ដែលជួយកាត់បន្ថយក្មេងពីការឃ្លានគ្រប់ពេល
- ផ្លែប៊ីរសម្បូរជាតិសរសៃជួយឱ្យក្មេងបន្ទោរបង់ស្រួលតែសូមកំណត់ការឱ្យញ៉ាំ ដោយឱ្យត្រឹម១/៤ ឫ ត្រឹមកន្លះផ្លែបានហើយ
- ប្រូខូលី និងបន្លែស្លឹកបៃតង
- ប្រូខូលីសម្បូរជាតិសរសៃ និងមានកាល់ឡូរីទាបដែលជួយឱ្យក្មេងនឹងពោះបានយូរ និងសាកសមសម្រាប់ក្មេងចង់សម្រកគីឡូបែបធម្មជាតិ
- បន្លែស្លឹកបៃតងមានជាតិស្ករនិងកាល់ឡូរីទាប ហើយមិនសូវសម្បូរជាតិសរសៃ
- សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារជាតិប្រឆាំងអុកស៊ីតកម្ម។
- ទំពាងបាយជូរ
- ងាយរក និងល្អចំពោះសុខភាពក្មេង
- ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយដល់ដំណើរបម្លែងនានាក្នុងរាងកាយ។
ប្រភព៖parenting.firstcry.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!