កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង

កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង

លោកប៉ាអ្នកម៉ាក់ឯណាមិនចង់ឱ្យកូនមានសាច់ទ្រលុកទ្រលន់? តែការឡើងគីឡូខ្លាំងពេក លើទារកនិងកុមារអាចមិនល្អចំពោះសុខភាពពួកគាត់។ គីឡូដែលត្រឹមត្រូវស្ថិតក្នុងស្ដង់ដាកំណត់ដោយអង្គការសុខភាពពិភពទើបជាអ្វីដែលលោកប៉ាអ្នកគួររីករាយជាមួយ។

ទោះយ៉ាង​ណា ក្នុងករណីដែលកុមារលើសទំងន់ អាណាព្យាបាលគួរកុំដាក់សម្ពាធលើការសម្រកគីឡូក្មេងពេក។ លោកប៉ាអ្នកអាចកំណត់របបអាហារតាមរយៈការផ្ដល់នូវបន្លែផ្លែឈើទាំងនេះដែលល្អសម្រាប់ក្មេងដែលលើសទំងន់ហើយចង់សម្រកគីឡូតាមបែបធម្មជាតិ៖

  • ផ្លែឈើ
    • បន្លែនិងផ្លែឈើល្អសម្រាប់សុខភាពក្មេង
    • កាត់បន្ថយការផ្ដល់នូវ ពោត ដំឡូង ចេក និងផ្លែម្នាស់ក្នុងបរិមាណច្រើនជ្រុល (ព្រោះវាសម្បូរស្ករធ្វើឱ្យកាន់តែឡើងគីឡូ)
    • ផ្ដល់ឱ្យក្មេងញ៉ាំឱ្យបានច្រើននូវផ្លែប៉ោម ទំពាំងបាយជូ ក្រូច ផ្លែគីវី និងពពួកប៊ីរី
  • ស៊ុតឆ្អិន
    • ស៊ុតឆ្អិនក៏ល្អសម្រាប់ក្មេងដែរដោយវាសម្បូរនូវប្រូតេអ៊ីនដែលជួយឱ្យក្មេងឆ្អែតបានយូរនិងជួយដល់ការស្រកគីឡូរបស់ក្មេង
  • ផ្លែប៊ឺរ
    • ផ្លែប៊ីរមានជាតិ oleic acid ដែលជួយកាត់បន្ថយក្មេងពីការឃ្លានគ្រប់ពេល
    • ផ្លែប៊ីរសម្បូរជាតិសរសៃជួយឱ្យក្មេងបន្ទោរបង់ស្រួលតែសូមកំណត់ការឱ្យញ៉ាំ ដោយឱ្យត្រឹម១/៤ ឫ ត្រឹមកន្លះផ្លែបានហើយ
  • ប្រូខូលី និងបន្លែស្លឹកបៃតង
    • ប្រូខូលីសម្បូរជាតិសរសៃ និងមានកាល់ឡូរីទាបដែលជួយឱ្យក្មេងនឹងពោះបានយូរ និងសាកសមសម្រាប់ក្មេងចង់សម្រកគីឡូបែបធម្មជាតិ
    • បន្លែស្លឹកបៃតងមានជាតិស្ករនិងកាល់ឡូរីទាប ហើយមិនសូវសម្បូរជាតិសរសៃ
    • សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារជាតិប្រឆាំងអុកស៊ីតកម្ម។
  • ទំពាងបាយជូរ
    • ងាយរក និងល្អចំពោះសុខភាពក្មេង
    • ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយដល់ដំណើរបម្លែងនានាក្នុងរាងកាយ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។