វីតាមីន D មានប្រយោជន៍បែបណាចំពោះរាងកាយក្មេង?
អ្វីទៅជាជាតិវីតាមីន D?
វីតាមីន D ជាសារជាតិចិញ្ចឹមដែលជួយរាងកាយក្មេងក្នុងការស្រូបបឺតនូវជាតិកាល់ស្យូមពីអាហារដែលពួកគេញ៉ាំ។ ជាតិកាល់ស្យូម និងវីតាមីន D រួមគ្នាក្នុងការជួយឱ្យ ឆ្អឹង និងធ្មេញរឹងមាំ។ ក្រៅពីនេះ វីតាមីន D ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យបេះដូងទទួលបាននូវសុខភាពល្អ និងជួយដល់ការប្រឆាំងមេរោគផ្សេងៗ។
ហេតុអ្វីក្មេងត្រូវការជាតិវីតាមីន D?
ក្មេងត្រូវការជាតិវីតាមីន D ក្នុងការទទួលបានឆ្អឹងរឹងមាំ។ វីតាមីន D ក៏ជួយឱ្យឆ្អឹងឆាប់ជាសះស្បើយ ពីការរបួស ឫ ការវះកាត់ផ្សេងៗ។
តើក្មេងអាចទទួលជាតិវីតាមីន D ពីប្រភពណាខ្លះ?
ពន្លឺព្រះអាទិត្យ
រាងកាយក្មេងចាប់ផ្ដើមផលិតនូវជាតិវីតាមីន D នៅពេលដែលស្បែកក្មេងប៉ះជាមួយនឹងពន្លឺអាទិត្យ (ពិសេសនៅពេលព្រឹកព្រហាម)។ តែការស្ថិតនៅក្រោមពន្លឺថ្ងៃ គួរតែមានកម្រិតមួយដែលសមស្រប ព្រោះការស្ថិតនៅក្រោមពន្លឺថ្ងៃយូរ អាចធ្វើឱ្យស្បែកផលិតនូវជាតិមេឡាតូនីនច្រើនដែលធ្វើឱ្យស្បែកខ្មៅ និងខូចជាលិកាស្បែកថែមទៀតផង។
អាហារ
មានអាហារប៉ុន្មានមុខដែលមានផ្ទុកនូវជាតិវីតាមីន D ពីធម្មជាតិ។ ដែលអាហារទាំងនោះរួមមាន ត្រីដែលសំបូរអាស៊ីតខ្លាញ់(ត្រីសាលម៉ុន ត្រីធូណា…) និងប្រេងត្រី (Fish oil)។ តែចំពោះក្មេង មិនសូវចូលចិត្តអាហារប្រភេទនេះទេ។ ដូចនេះហើយ ទើបក្រុមហ៊ុនអាហារ ធ្វើការបន្ថែមនូវជាតិវីតាមីន D ចូលក្នុងទឹកដោះគោ យ៉ាអ៊ួរ រូបមន្តទឹកដោះគោម្សៅ ទឹកផ្លែឈើ អាហារធញ្ញជាតិ និងអាហារផ្សេងៗទៀត។
ការបន្ថែមវីតាមីន D ចូលក្នុងរបបអាហារ ត្រូវបានគេហៅថា “ការបន្ថែមសារជាតិចិញ្ចឹម ឫ fortifying” ។ វាមានប្រយោជន៍សម្រាប់ក្មេង តែការបន្ថែមនេះ នៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។
អាហារបំប៉ន
ដើម្បីទទួលបានជាតិវីតាមីន D គ្រប់គ្រាន់ ក្មេងមួយចំនួនតម្រូវឱ្យញ៉ាំវីតាមីនចម្រុះ ដែលមានបន្ថែមនូវជាតិវីតាមីន D ឫ ជាពពួកជាតិវីតាមីន D សុទ្ធតែម្ដង ដែល វីតាមីន D លក់នៅតាមទីផ្សារត្រូវបានគេដាក់ឈ្មោះថា vitamin D3។
វីតាមីន D នៅតាមទីផ្សារមានទម្រង់ជា ថ្នាំគ្រាប់ ស្ករគ្រាប់ ស្ករសម្រាប់ទំពារ ថ្នាំទឹក និងស្រ្តេយ៍។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន មុននឹងធ្វើការផ្ដល់ ផ្ដល់ថ្នាំ ឫ អាហារបំប៉នដល់ពួកគេ។
ក្មេងត្រូវការជាតិវីតាមីន D ក្នុងកម្រិតប៉ុណ្ណា?
ខ្នាតរបស់វីតាមីន D គឺ international units (IU)។
- ទារកអាយុតិចជាងមួយឆ្នាំ ត្រូវការវីតាមីន D 400 IU ក្នុងមួយថ្ងៃ
- ក្មេងអាយុលើសពីមួយឆ្នាំ ត្រូវការ វីតាមីន D ចន្លោះពី 600 IU ទៅ 1,000 IU ក្នុងមួយថ្ងៃ។
ក្មេងមួយចំនួនត្រូវការជាតិវីតាមីន D ច្រើន៖
- មានបញ្ហាសុខភាព (ធាត់ មានជំងឺសេលីយ៉ាក់ បាក់ឆ្អឹង ឫ ឈឺឆ្អឹង)
- កំពុងព្យាបាលក្រោយការទទួលការវះកាត់លើឆ្អឹង (តឆ្អឹង ឫ វះកាត់ការវៀចឆ្អឹងកងខ្នងជាដើម)
- កំពុងញ៉ាំថ្នាំ (ថ្នាំប្រឆាំងការប្រកាច់) ដែលថ្នាំប្រភេទនេះរារាំង ការប្រើប្រាស់ជាតិវីតាមីន D ។
ប្រភព៖kidshealth.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
