ជាការពិត!!! ទឹកដោះម្ដាយជាអាហារទិព្វសម្រាប់ទារក
យោងទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក “ ការបំបៅដោះកូនគឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតដើម្បីធានាដល់សុខភាពកូន និងការរស់រានមានជីវិតដ៏ប្រសើរ។
ទោះជាយ៉ាងណាក៏ដោយ ជាង ២ទសវត្សមកហើយ ក្មេង ២នាក់ ក្នុងចំណោម ៣នាក់គឺពុំបានទទួលការបំបៅដោះម្ដាយតែមួយមុខគត់នៅក្រោយអាយុ ៦ខែនោះទេ។”
ទឹកដោះម្ដាយផ្ដល់នូវអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះសម្រាប់ទារកអាយុក្រោម ៦ខែ។ វាមានសុវត្ថិភាព អនាម័យ និងមាននូវអង់ទីករដែលប្រឆាំងទៅនឹងជម្ងឺមួយចំនួនក្នុងវ័យកុមារភាព។ វាមានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន
១.ទឹកដោះម្តាយផ្តល់នូវអាហារូបត្ថម្ភដ៏ល្អសម្រាប់ទារក
អ្នកជំនាញភាគច្រើនបានណែនាំអោយស្ត្រីដែលសម្រាលបុត្ររួចធ្វើការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅ អាយុក្រោម ៦ខែ។ នៅក្នុងទឹកដោះម្ដាយមានសារជាតិចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអ៊ីន ខ្លាញ់ ស្ករ វីតាមីន និងជាតិរ៉ែ ។ វាមានបរិមាណគ្រប់គ្រាន់ដែលសមស្របទៅតាមតម្រូវការនៃការលូតលាស់របស់ទារក។
២.ទឹកដោះម្ដាយមានប្រព័ន្ធការពាររាងកាយ
វាផ្ដល់នូវអង់ទីករដែលជួយប្រឆាំងទៅនឹងមេរោគ និងបាក់តេរីជាពិសេសនៅអាយុ ១ខែដំបូងរបស់ទារក។ ទឹកដោះដំបូងមានបរិមាណអង់ទីករខ្ពស់ (Immunoglobulin A – IgA) និងអង់ទីករជាច្រើនទៀត។
IgA ការពារក្មេងពីជម្ងឺមួយចំនួនដូចជា រលាកច្រមុះ បំពង់ក និងប្រព័ន្ធរំលាយអាហារ។
នៅក្នុងទឹកដោះគោមិនមានអង់ទីករសម្រាប់ការពារសុខភាពទារកនោះទេ។ ការសិក្សាជាច្រើនបានបង្ហាញថា ទារកដែលពុំបានទទួលការបំបៅទឹកដោះម្ដាយគឺប្រឈមទៅនឹងបញ្ហាសុខភាពដូចជា រលាកទងសួត រាករូស និងជម្ងឺបង្ករោគជាច្រើនទៀត។
៣.ទឹកដោះម្ដាយអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន
ការបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅក្រោមអាយុ ៦ខែគឺអាចកាត់បន្ថយហានិភ័យជម្ងឺមួយចំនួនដូចជា រលាកត្រចៀក រលាកផ្លូវដង្ហើម ផ្ដាសាយ ជម្ងឺពោះវៀន អាឡាក់ហ្សីស្បែក ទឹកនោមផ្អែម មហារីកគ្រាប់ឈាមចំពោះកុមារ និងមរណៈភាពទារក(SIDS)។

៤.ទឹកដោះម្ដាយធ្វើអោយទារកគ្រប់គីឡូ
វាជួយអោយកូនឡើងទម្ងន់បានសមស្រប និងការពារពីជម្ងឺធាត់នៅវ័យកុមារភាព។ ការសិក្សាបានបង្ហាញថា ទារកដែលបានបៅទឹកដោះម្ដាយតែមួយមុខនៅលើសពី ៤ខែគឺអាចកាត់បន្ថយឱកាសនៃការលើសគីឡូ និងជម្ងឺធាត់។ នៅក្នុងទឹកដោះម្ដាយមានអរម៉ូនលិបទិន(Leptin) ដែលជួយក្នុងការគ្រប់គ្រងទៅលើចំណង់អាហាររបស់ទារក និងស្តុកទុកជាតិខ្លាញ់ព្រមទាំងមានបាក់តេរីល្អៗ។
៥.ជួយអោយកូនមានប្រាជ្ញាឆ្លាតវៃ
ការសិក្សាបានបង្ហាញថា ទឹកដោះម្ដាយជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកដែលធ្វើអោយគេមានភាពឆ្លាតវៃ និងរៀនពូកែ។ វាក៏ធ្វើអោយមានការស្និទ្ធស្នាលរវាងម្ដាយនឹងកូនដោយការប៉ះស្បែកជាប់ស្បែក និងការសម្លឹងភ្នែក។
ការបំបៅកូនដោយទឹកដោះម្ដាយពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងការលូតលាស់របស់ទារក។ សូមអ្នកម្ដាយគ្រប់រូបធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយបំបៅដោះកូនតែមួយមុខនៅអាយុក្រោម ៦ខែ ហើយបន្តរហូតដល់២ឆ្នាំ ឬលើសពីនេះ។
ប្រភព៖www.webmd.comwww.who.int
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
