ចំណាំទុក! នេះជាសញ្ញានៃការមានផ្ទៃពោះ
តើអ្នកកំពុងសង្ស័យថាខ្លួនមានផ្ទៃពោះមែនដែរឬទេ? ស្ត្រីអាចដឹងបានតាមរយៈការធ្វើតេស្តទឹកនោម។ តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះពិតប្រាកដមែន?
ការធ្វើតេស្ដភ្លាមៗ ក៏អាចចេញសញ្ញាអវិជ្ជមានដែរ។ ហេតុនេះ ស្ត្រីអាចសម្គាល់សញ្ញាគួបផ្សំផ្សេងទៀតមានដូចជា
១. សុដន់តឹងណែន និងឡើងធំ
ការកើនឡើង កម្រិតអរម៉ូនអឺសស្ត្រូហ្សែន ក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍ដំបូង នៃការមានផ្ទៃពោះបណ្ដាលអោយស្ត្រីមានការឡើងសុដន់ និងពេលខ្លះមានការឈឺចាប់ទៀតផង។ វានឹង ធូរស្រាលទៅវិញនៅពេល៣ ទៅ ៤សប្ដាហ៍នៃការមានផ្ទៃពោះ។
២. ចុងសុដន់ឡើងខ្មៅ
នៅប្រហែលសប្ដាហ៍ទី ១១ នៃការមានផ្ទៃពោះ សុដន់ និងចុងសុដន់ស្ត្រីមាន ការប្រែពណ៍ទៅជាខ្មៅស្រអាប់និងឡើងធំជាងមុន។
៣. ចង្អោរ
ចាប់ពីខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីអាចមានការក្អួតចង្អោរទាំងពេលយប់ និងពេលថ្ងៃ។ តែក៏មានស្ត្រីមួយចំនួន ក្អួតចង្អោរតែក្នុងត្រីមាសទី១ទេ។ មិនមានការសិក្សា ច្បាស់លាស់ បញ្ចាក់ពីមូលហេតុទេ តែគេអាចសន្មត់បានដោយសារតែការកើនឡើងកម្រិតអរម៉ូន hCG Estrogen និង Progesterone។
៤. ឆាប់មានប្រតិកម្ម
ក្នុងត្រីមាសដំបូងនៃមានផ្ទៃពោះដំបូង ស្ត្រីភាគច្រើនតែងឆាប់ មានប្រតិកម្មទៅលើក្លិនមួយចំនួនដូចជាក្លិនទឹកអប់ ក្លិនអាហារ និងក្លិនខ្លួនជាដើម។ ទាំងនេះក៏ជាមូលហេតុបណ្ដាលអោយស្ត្រីមានការក្អួរចង្អោរដែរ។
៥. ហើមពោះ និងទល់លាមក
ការផ្លាស់ប្ដូរអរម៉ូន ក្នុងពេលមានផ្ទៃពោះធ្វើ អោយចលនាពោះវៀនស្ត្រីយឺតជាងមុន ដែលបណ្ដាលអោយស្ត្រីមានបញ្ហាហើមពោះ និងទល់លាមក។
៦. នោមញឹក
ស្ត្រីច្រើន មានការនោមញឹក នៅពីរសប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។ បញ្ហាអរម៉ូន hCG ធ្វើអោយមានលំហូរឈាម ជាច្រើនទៅកាន់តម្រង់នោម។ ពេលនោះតម្រង់នោម ចាប់ផ្ដើមធ្វើការដោយបញ្ចេញកាកសំណល់ចេញមកក្រៅនោះគឺទឹកនោម។
៧. ឆាប់ហត់ និងអស់កម្លាំង
ស្ត្រីអាចឆាប់ហត់ ងងុយគេង និងអស់កម្លាំងជាងមុននៅសប្ដាហ៍ទី ៤ ឬ ទី៥នៃការមានផ្ទៃពោះ។
ស្ត្រីអាច មានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំង ៧ខាងលើ។ ក្រោយពីធ្វើ តេស្តទឹកនោមរួច ស្ត្រីគួរទៅជួបគ្រូពេទ្យ ដើម្បីអេកូមើលពីទីតាំងរបស់កូន និងតាមដានការលូតលាស់កូន ក្នុងផ្ទៃជាប្រចាំ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង