កូនមិនសូវធំធាត់និងលូតលាស់ អាចមកពីប៉ាម៉ាក់មិនធ្វើរឿងទាំងនេះ!!!
កូនមិនសូវធំធាត់និងលូតលាស់ អាចមកពីប៉ាម៉ាក់មិនធ្វើរឿងទាំងនេះ!!!

កូនមិនសូវធំធាត់និងលូតលាស់ អាចមកពីប៉ាម៉ាក់មិនធ្វើរឿងទាំងនេះ!!!

កុមារមានការលូតលាស់ផ្សេងៗគ្នាអាស្រ័យទៅតាមលក្ខខណ្ឌសុខភាព កត្តា​ហ្សែន និង អាហារូបត្ថម្ភដែលក្មេងទទួលបាន។ ក្នុងករណីដែលអាណាព្យាបាលសង្កេតឃើញក្មេងមិនសូវលូតលាស់ វាអាចបណ្ដាលមកពី៖

កង្វះអាហារូបត្ថម្ភ

អាហារូបត្ថម្ភចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធំធាត់របស់កុមារ។ ក្នុងករណីដែលក្មេងរើសចំណី មិនសូវចង់ញ៉ាំអាហារ ឫ ញ៉ាំតិចជាងការណែនាំ អាចធ្វើឱ្យក្មេងមានការលូតលាស់យឺតយ៉ាវ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ ណែនាំឱ្យកុមារញ៉ាំអាហារចម្រុះមុខ និងមានតុល្យភាពដូចជាការញ៉ាំបបរ បាយ ត្រី​​​ សាច់ បន្លែ ផ្លែឈើ និងទឹកដោះឱ្យបានគ្រប់គ្រាន់ដែលមានន័យថា ក្មេងនឹងទទួលបាននូវជីវជាតិសមស្របសម្រាប់ការលូតលាស់របស់ពួកគេ។

កង្វះជាតិកាល់ស្យូម និងប្រូតេអុីនក្នុងរបបអាហារ

ក្រុមអាហារទាំងនេះមានសារៈសំខាន់សម្រាប់ការធំធាត់ និងការលូតលាស់ឆ្អឹងកុមារ

  • អាហារដែលសម្បូរប្រូតេអុីន៖
    • សាច់ សាច់មាន់ គ្រឿងសមុទ្រ
    • ស៊ុត
    • ពពួកធញ្ញជាតិ ជាដើម។
  • អាហារដែលសំបូរទៅដោយជាតិកាល់ស្យូម និងប្រូតេអុីនរួមមាន៖
    • យ៉ាអ៊ួរ
    • ទឹកដោះគោ
    • ឈីស
    • សណ្ដែកសៀង
    • ត្រីសាលម៉ុន
    • ប្រូខូលី។ល។

ពិតណាស់! គីឡូពេលកើតក៏អាចជះឥទិ្ធពលដល់ការឡើងគីឡូរបស់ទារក និងកុមារដែរ ដែលដូចនេះហើយក្នុងអំឡុងពេលមានផ្ទៃពោះ សូមប្រាកដថាម្ដាយទទួលបានជីវជាតិគ្រប់គ្រាន់ ដែលវាមានសារៈសំខាន់សម្រាប់សុខភាព និងការធំធាត់របស់ទារកក្នុងផ្ទៃ។

កុមារមិនសូវមានសកម្មភាព

លំហាត់ប្រាណជាប្រចាំ មានសារៈសំខាន់សម្រាប់ការលូតលាស់រូបរាងកាយ។ ការនាំកូនៗចេញលេងនៅខាងក្រៅផ្ទះ ឫ ការលេងកីឡាផ្សេងៗ ជួយឱ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អជាងមុន។

គេងមិនបានគ្រប់គ្រាន់

កុមារដែលគេងមិនបានគ្រប់គ្រាន់ អាចប៉ះពាល់ដល់ការលូតលាស់ និងការធំធាត់របស់ពួកគេ។ សូមប្រាកដថា កុមារគេងបានគ្រប់គ្រាន់ ដែលការគេងបានគ្រប់គ្រាន់ជួយឱ្យក្មេងលូតលាស់ និង មានការអភិវឌ្ឍរូបរាងកាយ។ អំឡុងពេលគេងបានស្កប់ស្កល់ រាងកាយបញ្ចេញអរម៉ូនសំខាន់ដែលចាំបាច់សម្រាប់ការលូតលាស់របស់កុមារ។

ប្រភព៖www.medicalnewstoday.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.