ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងកំប៉ុងត្រូវបានហាមឃាត់ក្នុងពេលមានផ្ទៃពោះ
ភេសជ្ជៈប៉ូវកម្លាំង ឫ គ្រឿងកំប៉ុង (Energy Drinks) មិនគួរជាភេសជ្ជៈដែលស្រ្តីមានគក៌គួរទទួលទាននោះទេ។ វាមានផ្ទុកនូវសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ស្រ្តីមានគក៌ ដូចជា៖
- ជាតិសូដ្យូមអាចធ្វើឱ្យស្រ្តីហើមដៃ និងជើងក្នុងអំឡុងពេលមានផ្ទៃពោះ
- ជាតិកាហ្វេអុីនក្នុងភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឱ្យម្ដាយប្រឈមនឹងបេះដូងលោតញាប់ សម្ពាធឈាមកើនឡើង បត់ជើងតូចញឹកញាប់ដែលអាចធ្វើឱ្យម្ដាយប្រឈមនឹងកង្វះជាតិទឹក និងអេឡិចត្រូលីត្រ។ វាក៏ធ្វើឱ្យទារកលូតលាស់មិនសូវបានល្អ ហើយទារកអាចប្រឈមនឹងជំងឺវិបត្តិផ្ដោតអារម្មណ៍ (ADD or ADHD) ក្នុងពេលអនាគត
- ជាតិស្ករច្រើនក្នុងគ្រឿងកំប៉ុង អាចធ្វើស្រ្តីមានផ្ទៃពោះឡើងគីឡូខ្លាំង ប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានគក៌ ប្រឈមនឹងបម្រុងក្រឡាភ្លើង ពិការភាពពីកំណើត
- ជាតិកាល់ឡូរី ឫ ស្ករច្រើនក៏អាចធ្វើឱ្យទារកថ្លោសខ្លាំង (អាចធ្វើឱ្យទារកប្រឈមនឹងជំងឺធាត់ និងជំងឺរ៉ាំរ៉ៃ)
- ប្រឈមនឹងសម្រាលបុត្រមុនខែកំណត់។
ស្រ្តីមានគក៌អាចញ៉ាំភេសជ្ជៈទាំងនេះជំនួសឱ្យភេសជ្ជៈប៉ូវកម្លាំង តែសូមជ្រើសរើសញ៉ាំជាប្រភេទទឹកផ្លែឈើស្រស់ៗ៖

- ទឹកក្រូចច្របាច់
- ទឹកក្រឡុកចេក និងទឹកស្រ្តរប៊ីរីចេក
- ទឹកទទឹម
- ទឹកស្វាយ
- ទឹកប៉ោម…។
ប្រភព៖parenting.firstcry.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
