គុណប្រយោជន៍នៃផ្លែទន្លាប់សម្រាប់ស្រ្តីមានផ្ទៃពោះ

គុណប្រយោជន៍នៃផ្លែទន្លាប់សម្រាប់ស្រ្តីមានផ្ទៃពោះ

ផ្លែទន្លាប់ជាផ្លែឈើដែលសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ ហើយវាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពស្ត្រីមានគក៌។

1.ជួយដល់ការលូតលាស់ទារកក្នុងផ្ទៃ

ផ្លែទន្លាប់ សម្បូរទៅដោយជាតិកាល់ស្យូម និងជាតិផូស្វ័រដែលវាជួយដល់ការលូតលាស់កូនក្នុងផ្ទៃបានយ៉ាងល្អដោយសារផ្លែទន្លាប់មានផ្ទុកនូវជាតិកាល់ស្យូម និងផូស្វ័រ។ មិនតែប៉ុណ្ណោះ វាក៏ជួយដល់មុខងារប្រព័ន្ធប្រសាទឱ្យមានសុខភាពល្អផងដែរ។

2.កាត់បន្ថយស្រី្តពីវិបត្តិស្លេកស្លាំង

ផ្លែទន្លាប់ជួយការពារស្រ្តីមានគក៌ពីវិបត្តិស្លេកស្លាំងអំឡុងពេលមានគក៌។ ការញ៉ាំផ្លែឈើក្នុងអំឡុងពេលមានគក៌ជួយបង្កើនបរិមាណអេម៉ូគ្លូប៊ីន និងជួយបញ្ចៀសពីផលប៉ះពាល់នៃជំងឺស្លេកស្លាំងដូចជាអស់កម្លាំង និងវិលមុខ។

3.ពង្រឹងប្រព័ន្ធការពាររាងកាយ

ផ្លែទន្លាប់ជួយឱ្យប្រព័ន្ធការពាររាងកាយរបស់ម្ដាយមានភាពរឹងមាំ។ វីតាមីន A និងជាតិការ៉ូតែនក្នុងផ្លែឈើជួយសុខភាពភ្នែក និងសាច់ដុំបេះដូង ព្រមទាំងជួយដល់ដំណើរនៃសរីរាង្គកាយរបស់ម៉ាក់ៗ។ ម្យ៉ាងទៀត វីតាមីនស៊ីក្នុងផ្លែឈើជួយដល់សុខភាពប្រព័ន្ធការពាររាងកាយ។

4.រក្សាសម្ពាធឈាម

ផ្លែទន្លាប់ជួយគ្រប់គ្រងជំងឺលើសសម្ពាធឈាមក្នុងអំឡុងពេលមានគក៌។ ជាតិម៉ាញ៉េស្យូមក្នុងផ្លែទន្លាប់ជួយបន្ថយសម្ពាធឈាមដែលលើសនោះ។

5.កាត់បន្ថយឱកាសនៃជម្ងឺមហារីក និងទឹកនោមផ្អែម

ផ្លែទន្លាប់មានសារជាតិ Betulinic acid និង Shibuol ដែលប្រឆាំងនឹងការលូតលាស់លើកោសិកាមហារីក។

6.ជួយឱ្យអ្នកគេងលក់ស្រួល និងកាត់បន្ថយស្រេ្តស

ជាតិវីតាមីនសុី និងសារជាតិប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទន្លាប់ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយបញ្ហាស្រ្តេស តានតឹងអារម្មណ៍ ជំងឺផ្លូវចិត្ត និងបញ្ហាគេងមិនលក់។

ប្រភព៖www.momjunction.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.