បង្កើនការស្ដាប់បង្គាប់និងមានវិន័យលើកុមារ ជាមួយគន្លឹះទាំងនេះ!

បង្កើនការស្ដាប់បង្គាប់និងមានវិន័យលើកុមារ ជាមួយគន្លឹះទាំងនេះ!

លោកប៉ាអ្នកម៉ាក់ដែលមានកូនតូចៗតែងតែចង់ឱ្យកូនៗចេះស្ដាប់បង្គាប់ មិនបង្កភាពរញ៉េរញ៉ៃ និងមិនយំរករឿងផ្ដេសផ្ដាស។ ការចេះស្ដាប់បង្គាប់ និងមានវិន័យត្រឹមត្រូវរួមមាន៖

  • ចេះទប់អារម្មណ៍ (មិនទារអ្វីផ្ដេសផ្ដាស)
  • ងាយចុះសម្រុងជាមួយក្មេងៗដទៃ (មិនវាយតប់ជាមួយកូនគេដទៃទៀត)
  • ចង់ធ្វើអ្វីដែលថ្មីៗ
  • មិនមួរម៉ៅ ឫ ខឹងផ្ដេសផ្ដាស
  • ចេះស្ងប់អារម្មណ៍ ក្រោយមានការរំភើប ឫ ការកើតទុក្ខណាមួយ
  • អាចផ្ដោតអារម្មណ៍លើអ្វីមួយ។

ហេតុអ្វី កុមារគួរមានវិន័យ?

ការចេះស្ដាប់បង្គាប់ និងការមានវិន័យមានសារៈសំខាន់ណាស់សម្រាប់កុមារ ព្រោះវាជួយដល់៖

  • អត្តចរិកក្នុងសង្គម ចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ
  • នៅសាលា កុមារអាចអង្គុយរៀន អាចស្ដាប់យ៉ាងយកចិត្តទុកដាក់ និងមិនបង្កភាពរញ៉េរញ៉ៃនៅក្នុងថ្នាក់
  • ចេះស្រលាញ់ក្រុមគ្រួសារ មានសមត្ថភាពក្នុងការប្រែក្លាយពីការវក់ ការលេង ការមើលឧបករណ៍អេឡិចត្រូនិក ទៅជាការលេងជាមួយក្រុមគ្រួសារ ការប្រាប់ពីអារម្មណ៍នៅក្នុងរបៀបវារៈត្រឹមត្រូវ
  • មានឯករាជ្យជាងមុន ចេះសម្រេចចិត្តបានត្រឹមត្រូវ

អាណាព្យាបាលគួរធ្វើដូចម្ដេច ដើម្បីបង្កើនការមានវិន័យលើកុមារ?

  • បង្រៀនក្មេងឱ្យចេះស្ងប់អារម្មណ៍ (លើហេតុការណ៍ណាមួយ) ដូចជាការធ្វើសមាធិជាដើម
  • នាំកូនៗចូលក្នុងស្ថានការណ៍ណាមួយ ដែលកំពុងត្រូវការដំណោះស្រាយ និងការចរចារ
  • បង្រៀនគេពីការយល់ និងការគ្រប់គ្រងលើអារម្មណ៍របស់ពួកគេ
  • បង្រៀនពីស្ថានការណ៍ក្នុងការប្រកួតប្រជែង ឫ គ្រប់គ្រងអ្វីមួយ (ឧ.ម៉ាក់ប៉ាអាចប្រាប់គេថា បន្តិចទៀតយើងទៅផ្សារ ហើយកន្លែងដែលយើងទៅ មានរបស់ដែលងាយបែកបាក់ច្រើន ដូចនេះហើយ កូនអាចមើលបាន តែសូមកុំប៉ះវា…បានទេកូន?)
  • សរសើរកូនៗ នៅពេលដែលពួកគេមានវិន័យលើខ្លួនឯង និងអាចគ្រប់គ្រងលើហេតុការណ៍ពិបាកណាមួយ
  • ធ្វើជាអ្នកមានវិន័យដោយខ្លួនឯង ឱ្យកូនៗមើល (ឧ. ម៉ាក់ប៉ា ក្រោកពីគេងរួចបត់ភួយ បត់មុងឱ្យគេមើល)។

ប្រភព៖raisingchildren.net.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.