ហើមពោះមិនបាត់សោះ!!! តោះមកដឹងពីវិធីសាស្រ្តកាត់បន្ថយការហើមពោះក្នុងពេលមានគក៌
មូលហេតុបង្កឱ្យស្រ្តីមានគក៌ហើមពោះ
បម្រែបម្រួលអរម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះអាចបង្កផលរំខានជាច្រើនដល់ស្រ្តីមានគក៌ ដែលមួយក្នុងចំណោមផលរំខានទាំងនោះគឺធ្វើឱ្យស្រ្តីមានអាការៈហើមពោះជាប់ជាប្រចាំ។
បញ្ហានេះវាបង្កដោយអរម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ ទៅធ្វើឱ្យស្បូន និងសាច់ដុំប្រព័ន្ធរំលាយអាហាររលារ ដែលវាបង្កឱ្យមានផលប៉ះពាល់លើការរំលាយអាហាររបស់ស្រ្តីមានផ្ទៃពោះ ជាលទ្ធផលវាបង្កឱ្យស្រ្តីទល់លាមក ហើមពោះ និងទល់ខ្យល់។
អាការៈហើមពោះអាចកើតមានតាំងពីត្រីមាសទី១ និងកាន់តែធ្វើទុក្ខរហូតដលត្រីមាសទី៣នៃការពរពោះ ដោយចាប់ពីសប្ដាហ៍ទី២៩ទៅ ទារកកាន់តែធំធាត់ឡើងសង្កត់លើក្រពះពោះវៀនស្រ្តី ដែលធ្វើឱ្យក្រពះពោះវៀនដំណើរការមិនសូវបានល្អទើបធ្វើឱ្យមានអាការៈទាំងនេះលេចឡើង។
ដំណោះស្រាយ

- ញ៉ាំទឹកយ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ
- ញ៉ាំអាហារដែលសម្បូរជាតិសរសៃឱ្យបានច្រើនដូចជាបន្លែ ផ្លែឈើស្រស់ៗ ផ្លែឈើក្រៀម និងពពួកធុញ្ញជាតិ
- មានសកម្មភាពជាប្រចាំថ្ងៃ ដូចជាការដើរយឺតៗជាដើម
- ញ៉ាំអាហារយឺតៗ និងញ៉ាំឱ្យបានញឹកញាប់
- បញ្ចៀសអាហារណាដែលសម្បូរខ្លាញ់ច្រើន
- បញ្ចៀសញ៉ាំអាហារជាមួយទឹក ឫ ញ៉ាំទឹកក្រោយបាយហើយភ្លាមៗ
- បញ្ចៀសការញ៉ាំកាហ្វេ ឫ អាហារមានជាតិកាហ្វេអុីន
- កុំញ៉ាំសូរា
- កុំញ៉ាំអាហារមុនគេង (គម្លៀត២ទៅ៣ម៉ោង) ។
ការប្រើប្រាស់ឱសថបំបាត់ហើមពោះ មិនត្រូវបានលើកទឹកចិត្តឱ្យប្រើនោះទេ ដោយសារឱសថមួយចំនួនអាចបង្កផលប៉ះពាល់ដល់ការលូតលាស់របស់គក៌ក្នុងផ្ទៃ។
ប្រភព៖www.medicalnewstoday.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
