
នៅសុខៗធ្លាក់ឈាមក្នុងពេលមានគក៌៖ អ្វីដែលស្រ្តីគួរប្រុងប្រយ័ត្ន
ហូរឈាមក្នុងពេលមានគក៌
ការធ្លាក់ឈាមតាមទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះភាគច្រើនកើតមានក្នុងអំឡុងត្រីមាសទី១ ដែលក្នុងត្រីមាសទី១នេះ មានមួយចំនួនមិនផ្ដល់គ្រោះថ្នាក់ដល់ស្រ្តីឡើយ។ លើកលែងការធ្លាក់ឈាមក្នុងត្រីមាសទី២ និងទី៣ វាអាចបង្កជាគ្រោះថ្នាក់ដល់ស្ត្រី និងគក៌ក្នុងផ្ទៃ។
ពាក់កណ្ដាលត្រីមាសទី១
រលូតកូន៖ ការហូរឈាមអាចជាសញ្ញានៃការរលូតកូន។ ការសិក្សាជាច្រើនបានបង្ហាញថា ស្រ្តីមានគក៌ប្រមាណជា 20-30% អាចប្រឈមនឹងការធ្លាក់ឈាមក្នុងអំឡុងពេលមានផ្ទៃពោះថ្មីៗ។ ស្ទើរតែពាក់កណ្ដាលនៃស្រ្តីមានគក៌ ដែលមានការធ្លាក់ឈាមនេះ មិនប្រឈមនឹងការលូតកូនទេ មានតែប្រមាណជា 15-20%ប៉ុណ្ណោះដែលប្រឈមនឹងការរលូតកូននេះ ពិសេសក្នុងអំឡុង ១២សប្ដាហ៍ដំបូងនៃការពរពោះ។
សញ្ញានៃការរលូតកូន
- ហូរឈាមតាមទ្វារមាស
- ចុកពោះផ្នែកខាងក្រោម (ឈឺខ្លាំងជាងឈឺពោះពេលមករដូវ)
- ធ្លាក់ដុំសាច់តាមទ្វារមាស
រលូតកូនភាគច្រើនមិនអាចបង្ការបានទេ។ ស្រ្តីដែលធ្លាប់រលូតកូន មិនមែនមានន័យថាមិនអាចមានកូនដែលមានសុខភាពល្អនោះទេ (លើកលែងម្ដាយមានបញ្ហាសុខភាព)។
កូនក្រៅស្បូន
កូនក្រៅស្បូនមិនសូវកើតមានឡើងដូចការរលូតកូនទេ (១ក្នុងចំណោមស្រ្តីមានគក៌៦០នាក់ អាចប្រឈមនឹងកូនក្រៅស្បូន)។
សញ្ញានៃកូនក្រៅស្បូន
- ចុកពោះផ្នែកខាងក្រោម (ឈឺខ្លាំងជាងឈឺពោះពេលមករដូវ)
- ឈឺពោះស្រួចស្រាវ
- កម្រិតអរម៉ូន hCG ធ្លាក់ចុះ
- ហូរឈាមតាមទ្វារមាស
ស្រ្តីដែលងាយប្រឈមនឹងកូនក្រៅស្បូន ៖
- មានមេរោគឆ្លងនៅនឹងបំពង់ដៃស្បូន
- ធ្លាប់មានប្រវត្តិិកូនក្រៅស្បូន
- ធ្លាប់វះកាត់នៅតំបន់អាងត្រគៀក
ជំងឺកូនពង (Molar Pregnancies)
ជំងឺកូនពង (Molar Pregnancies) ជាមូលហេតុកម្រដែលអាចបង្កឱ្យស្រ្តីធ្លាក់ឈាមក្នុងពេលមានគក៌។ ជំងឺកូនពងនេះគឺជាការលូតលាស់ដុំពងជាលិកាខុសប្រក្រតីជំនួសឱ្យការលូតលាស់គក៌។
រោគសញ្ញានៃជំងឺកូនពង
- ហូរឈាមតាមទ្វារមាស
- តេស្ដឈាមអាចដឹងអំពីការឡើងខ្ពស់នៃអរម៉ូន hCG
- អវត្តមាននៃចង្វាក់បេះដូងកូន
- ដុំពងដូចក្លែបទំពាំងបាយជូរក្នុងស្បូនម្ដាយ (ដឹងតាមការធ្វើអេកូ)។
មូលហេតុទូទៅដែលស្រ្តីហូរឈាមក្នុងពាក់កណ្ដាលត្រីមាសដំបូង
- ធ្លាក់ឈាម បណ្ដាលពីការតភ្ជាប់ខ្លួនទារកទៅនឹងស្បូនម្ដាយ (Implantation bleeding) អាចមានរយៈពេលបីទៅបួនថ្ងៃ
- ឆ្លងមេរោគចូលក្នុងតំបន់អាងត្រគៀក ឫ ផ្លូវទឹកម៉ូត្រដែលអាចបង្កឱ្យមានការធ្លាក់ឈាម
- ក្រោយរួមដំណេកក៏អាចធ្វើឱ្យស្ត្រីមានគក៌ធ្លាក់ឈាមដែរ ព្រោះមាត់ស្បូនស្រ្តីក្នុងអំឡុងពេលនេះងាយរលាក និងប្រតិកម្ម។ ស្រ្តីគួរផ្អាកការរួមដំណេកមួយរយៈ និងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ត្រីមាសទី២ ឫ ត្រីមាសទី៣
ការហូរឈាមតិចតួចក្នុងត្រីមាសទី២នេះអាចបណ្ដាលពីរលាកមាត់ស្បូន ឫ មាត់ស្បូនឡើងក្រាស់។ ការធ្លាក់ឈាមនេះក៏អាចជាសញ្ញាគ្រោះថ្នាក់ដល់ម្ដាយ ឫ ទារកក្នុងផ្ទៃដែរ។
របើកសុក (Placental Abruption)
ការហូរឈាមក៏អាចជាសញ្ញានៃការរបើកសុកចេញពីស្បូនម្ដាយនៅមុន ឫ អំឡុងសម្រាលដែរ។ ជាសំណាងល្អ អត្រានៃការកើតវិបត្តិនេះមានត្រឹម១%ប៉ុណ្ណោះ។
សញ្ញានៃការរបើកស្បូន
- ហូរឈាម
- ចុកពោះ
ស្រ្តីដែលងាយប្រឈមនឹងវិបត្តិនេះ៖
- អាយុ ៣៥ ឫ ៣៥ឡើង
- ធ្លាប់មានប្រវត្តិរបើកសុកពីមុនមក
- ធ្លាប់មានកូនកន្លងមក
- ជំងឺស្លេកស្លាំងប្រភេទ sickle cell anemia
- លើសសម្ពាធឈាម
- របួស ឫ មានការទង្គិចជាមួយពោះ
- ប្រើប្រាស់កូកាអុីន
សុកបាំងមាត់ស្បូន (Placenta Previa)
១នាក់ក្នុងចំណោមស្រ្តីមានគក៌២០០នាក់អាចប្រឈមនឹងសុកបាំងមាត់ស្បូន។ វិបត្តិនេះអាចធ្វើឱ្យស្រ្តីហូរឈាមដោយគ្មានការឈឺចាប់។
សម្រាលកូនមុនថ្ងៃខែកំណត់
ការហូរឈាមតាមទ្វារមាសអាចជាសញ្ញានៃការសម្រាលកូន។ សញ្ញានៃការសម្រាលកូនមុនសប្ដាហ៍កំណត់ (មុនសប្ដាហ៍ទី៣៧នៃការមានគក៌) រួមមាន៖
- ធ្លាក់ស (ជាប្រភេទទឹក សម្បោរ ឫ ឈាម)
- សម្ពាធលើអាងត្រគៀកផ្នែកខាងក្រោម
- ចុករោយចង្កេះ
- ចុករមួលពោះ (ជាមួយអាការៈរាក ឫ ពុំមានរាករូស)
- ស្បូនកន្ត្រាក់ជាប្រចាំ ឫ រមួលស្បូន។
ប្រភព៖americanpregnancy.org

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង