អាហារទាំងនេះហើយ!!! ល្អចំពោះសុខភាពក្មេង និងជួយការពារជំងឺបានច្រើនមុខទៀត
អាណាព្យាបាលសឹងតែគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនមានសុខភាពល្អ។ ពួកគាត់តែងតែស្វែងរកអាហារដែលជំនួយដល់សុខភាពក្មេង។ ដែលអាហារទាំងនោះរួមមាន៖
- បន្លែ និងផ្លែឈើ
- គ្រាប់ធញ្ញជាតិ
- ផលិតផលទឹកដោះគោ
- ប្រូតេអុីន
ក្រុមអាហារនីមួយៗផ្ដល់នូវអាហារូបត្ថម្ភក្នុងបរិមាណ និងប្រភេទផ្សេងៗគ្នា ដែលជួយឱ្យរាងកាយក្មេងលូតលាស់ និងដំណើរការបានល្អ។ ដូចនេះហើយទើបអាណាព្យាបាល គួរផ្ដល់នូវអាហារទាំងនេះដល់ក្មេង។
១.
- ផ្ដល់ឱ្យកូនលោកប៉ាអ្នកម៉ាក់នូវថាមពល វីតាមីន សារជាតិប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងជាតិទឹកសម្រាប់ផ្គត់ផ្គង់ដល់រាងកាយ
- ជួយការពារក្មេងពីជំងឺផ្សេងៗនាពេលអនាគត ពិសេសជំងឺកាចសាហាវមួយចំនួនដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកមួយចំនួន
- សូមផ្ដល់នូវបន្លែ និង ផ្លែឈើ រៀងរាល់ពេលក្មេងញ៉ាំអាហារ រួមបញ្ចូលទាំងក្នុងអាហារសម្រន់ក្មេង
- សូមជ្រើសរើសបន្លែ ផ្លែឈើដែលមានពណ៌ រសជាតិ និងរូបរាងខុសៗគ្នា ទាំងបន្លែ ផ្លែឈើស្រស់ៗ និងចម្អិនរួច
- សូមលាងសម្អាតបន្លែ ផ្លែឈើ ឱ្យអស់ជាតិដី និងសារធាតុគីមី
- ក្មេងជាច្រើនបដិសេធមិនចង់ញ៉ាំបន្លែ និងផ្លែឈើ ម៉ាក់ប៉ាអាចសាកញ៉ាំជាគម្រូឱ្យកូនមើល ព្រោះពេលក្មេងឃើញយើងញ៉ាំបន្លែ ផ្លែឈើចម្រុះមុខចូលគ្នា ក្មេងគាត់ចង់សាកញ៉ាំតាមដែរ។
២. គ្រាប់ធញ្ញជាតិ
អាហារដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិ រួមមាននំប័ុង មី បាយ ពោត ស្រូវសាឡី–ល– អាហារទាំងនេះ ផ្ដល់ថាមពលដល់ក្មេង ដែលជួយឱ្យពួកគេធំធាត់ និងលូតលាស់បានយ៉ាងល្អប្រសើរ។អាហារដែលផ្សំឡើងពីគ្រាប់ធញ្ញជាតិ ហើយមានកម្រិតជាតិស្ករទាបដូចជា នំប័ុង និង ផាសស្ដា ជួយឱ្យក្មេងមានកម្លាំង និងឆ្អែតបានយូរ។
៣. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោសំខាន់ៗដូចជា ទឹកដោះគោ យ៉ាអ៊ួ និងឈីស ជាប្រភពដែលផ្ដល់នូវជាតិកាល់ស្យូម និងប្រូតេអុីន។ ក្មេងចាប់ពីអាយុ៦ខែឡើង អាចញ៉ាំផលិតផលទឹកដោះគោនេះបាន តែសូមប្រាកដថា លោកប៉ាអ្នកម៉ាក់នៅតែបន្តផ្ដល់ទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅដល់ពួកគេរហូតដល់អាយុ ១ ឆ្នាំឡើង។
ចូលដល់វ័យ១ ឆ្នាំឡើង លោកប៉ាអ្នកម៉ាក់អាចផ្ដល់ទឹកដោះគោស្រស់ប្រភេទ Full Fat (ក្នុងករណីក្មេងញ៉ាំបានគ្រប់គ្រាន់) នេះព្រោះ ក្មេងនៅវ័យ មួយ ទៅ ពីរឆ្នាំ មានការលូតលាស់លឿនខ្លាំង និងត្រូវការថាមពលច្រើន តែក្នុងករណីក្មេងមិនសូវញ៉ាំ ឫ ញ៉ាំអាហារបានតិច លោកប៉ាអ្នកម៉ាក់អាចជ្រើសផ្ដល់ទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅវិញ។
៤. ប្រូតេអុីន
អាហារដែលសំបូរទៅដោយជាតិប្រូតេអុីន រួមមានសាច់សុទ្ធ ត្រី សាច់មាន់ ស៊ុត សណ្ដែកគួរ សណ្ដែកសៀង តៅហ៊ូ -ល- មានសារៈសំខាន់ក្នុងការជួយឲ្យក្មេងលូតលាស់រូបរាងកាយ និងសាច់ដុំ។
អាហារទាំងនេះ ក៏ផ្ដល់នូវជីវជាតិសំខាន់ៗដទៃទៀតដូចជា វីតាមីន និងជាតិរ៉ែ ឧ. ជាតិដែក ជាតិស័ង្កសី វីតាមីន B12 និងអាស៊ីតខ្លាញ់អូមេហ្គាបី។ ជាតិដែក និងអាស៊ីតខ្លាញ់អូមេហ្គាបីសំបូរក្នុងសាច់សុទ្ធ និងត្រីដែលសំបូរជាតិខ្លាញ់ ដែលចាំបាច់ក្នុងការជួយដល់ការលូតលាស់ខួរក្បាល និងការសិក្សាក្មេង។
ប្រភព៖raisingchildren.net.au
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង