
គន្លឹះដោះស្រាយ សត្វល្អិតទិច/ខាំ កូនតូចជាទីស្រលាញ់របស់ប៉ាម៉ាក់
សត្វល្អិតទិច ឫ ខាំ ជារឿងមួយដែលយើងឧស្សាហ៍ឃើញកើតមានលើកុមារតូចៗ ដែលវាអាចស្រាល ឫ ធ្ងន់ទៅតាមវ័យ និងប្រភេទសត្វល្អិតដែលខាំលើក្មេង (កម្របង្កឱ្យមានភាពធ្ងន់ធ្ងរ)។ សត្វល្អិតដែលទិច ឫ ខាំហើយអាចបង្កឱ្យមានភាពធ្ងន់ធ្ងរ មានដូចជាពពួក ឃ្មុំ ក្អែប និងឱម៉ាល់ជាដើម។ ផ្ទុុយទៅវិញ ពពួកសត្វល្អិតដទៃទៀតដូចជា ស្រមោច មូស ចៃ មិនងាយបង្កផលប៉ះពាល់ក្នុងកម្រិតធ្ងន់ធ្ងរនោះទេ។
សត្វល្អិតទិច ឫ ខាំ អាចបន្សល់នូវស្នាមជារាងរង្វង់ ពណ៌ក្រហម និងក្រម៉ៅ នៅកន្លែងដែលសត្វទិច ឫ ខាំនោះ។
រោគសញ្ញានៃសត្វល្អិតទិច ឫ ខាំលើកុមារ
សត្វល្អិតទិច ឫ ខាំរួច ជាទូទៅបន្សល់នូវស្លាកស្នាម រមាស់ ឡើងដុំពណ៌ក្រហម (ពេលខ្លះវាឡើងជា ដុំពងទឹកថែមទៀតផង) ដែលទារកងាយនឹងកើតមានដុំពងទឹក ជាជាងកុមារធំៗ។
សត្វល្អិតមួយចំនួនដូចជា ស្រមោចភ្លើង អាចធ្វើឱ្យក្មេងឈឺ និងរមាស់ខ្លាំង ពិសេសតំបន់ដែលត្រូវបានខាំ ដែលវាអាចមានឡើងជាខ្ទុះថែមទៀតផង។
សត្វល្អិតដែលអាចហោះបាន(មូស ឃ្មុំ…) ភាគច្រើនខាំលើស្បែកទារកត្រង់កន្លែងដែលមិនបានស្លៀកពាក់ (ឫ មិនមានអ្វីបិតជិត)។ ចំណែកឯពពួកចៃ ស្រមោច សង្កើច ភាគច្រើនចូលចិត្តខាំត្រង់កន្លែងផ្នែកខាងក្រោមជើង។ ចៃពូកភាគច្រើនចូលចិត្តខាំត្រង់ក្បាល និង តំបន់ក ដែលវាអាចខាំជាច្រើនដងនៅកន្លែងដដែល ដែលបង្កឱ្យមានជាបណ្ដុំពងទឹឹកនៅត្រង់កន្លែងនោះ។
សត្វល្អិត ទិច ឫ ខាំរួច អាចបន្សល់នូវរោគសញ្ញាមួយចំនួនដល់ទារក និងកុមារ ដូចជា៖
- ស្បែកឡើងក្រហម ហើម និងឈឺចាប់
- ករណីធ្ងន់ធ្ងរអាចធ្វើឱ្យមុខក្មេងឡើងប៉ោង ពិបាកដកដង្ហើម និង ស្ហុក (សម្ពាធឈាម និង ជីពចរចុះខ្សោយ…)
- ក្ដៅខ្លួន កន្ទាលត្រអាក និងឈឺសន្លាក់ (ករណីកម្រ)
វិធីសាស្ត្រក្នុងការព្យាបាលនៅតាមផ្ទះ
សត្វល្អិតទិច
- ឃ្មុំទិចរួច អាចមានបន្សល់នូវទ្រនិចជាប់ស្បែក ម៉ាក់ប៉ាអាចចាប់ទាញទ្រនិចនោះចេញមកខាងក្រៅ (ដើម្បីកាត់បន្ថយការហើម និងការឈឺចាប់របស់ក្មេង)
- រួចលាងសម្អាតមុខរបួសជាមួយសាប៊ូ និងទឹកស្អាត
- បន្ទាប់មក ស្អំជាមួយដុំទឹកកក ឫ ទឹកត្រជាក់ (ប៉ុន្មាននាទី)
- ផ្ដល់ថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol និងពពួក Anti-histamine (Diphenhydramine or Chlorpheniramine) ដើម្បីកាត់បន្ថយការរមាស់ (ពិគ្រោះជាមួយក្រុមគ្រូេពទ្យ មុននឹងធ្វើការផ្ដល់ថ្នាំជូនពួកគេ)
សត្វល្អិតខាំ
- លាងសម្អាតជាមួយនឹងសាប៊ូ ព្រមទាំងទឹកស្អាត
- ស្អំជាមួយដុំទឹកកក ឫ ទឹកត្រជាក់ (ប៉ុន្មាននាទី)
- ផ្ដល់ថ្នាំបំបាត់ការឈឺចាប់ដូចជា Paracetamol និងពពួក antihistamine (diphenhydramine or chlorpheniramine) ដើម្បីកាត់បន្ថយការរមាស់ (ពិគ្រោះជាមួយក្រុមគ្រូេពទ្យមុននឹងធ្វើការផ្ដល់ថ្នាំជូនពួកគេ)
- លាបថ្នាំពពួក hydrocortisone 1% ដើម្បីកាត់បន្ថយការឈឺចាប់។
សត្វល្អិតតោងស្អិត
- ប្រើដង្កៀបចាប់ទាញសត្វល្អិតនោះថ្នមៗរហូតដល់វារបូតពីស្បែកក្មេង
- ជូតសម្អាតជាមួយអាល់កុល ឫ សាប៊ូ និងទឹកស្អាត
- លាងសម្អាតតំបន់ដែលត្រូវសត្វខាំនោះជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់មក លាបពពួក hydrocortisone 1% ដើម្បីកាត់បន្ថយការឈឺចាប់។
សូមប្រញាប់នាំក្មេងទៅជួបជាមួយគ្រូពេទ្យជំនាញក្នុងករណីទារក និងកុមារមានរោគសញ្ញាដូចខាងក្រោម៖
- ស្បែកឡើងជាំ ឫ ក្រហម
- ស្បែកឡើងហើម នៅកន្លែងសត្វខាំ
- ឈឺពោះ ឈឺក្បាល
- ក្ដៅខ្លួន ឈឺសាច់ដុំ
- អស់កម្លាំង ល្ហិតល្ហៃ និងក្អួតចង្អោរជាដើម។
ប្រភព៖skinsight.com

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង