ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងកំប៉ុងត្រូវបានហាមឃាត់ក្នុងពេលមានផ្ទៃពោះ
ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងកំប៉ុងត្រូវបានហាមឃាត់ក្នុងពេលមានផ្ទៃពោះ

ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងកំប៉ុងត្រូវបានហាមឃាត់ក្នុងពេលមានផ្ទៃពោះ

ភេសជ្ជៈប៉ូវកម្លាំង ឫ គ្រឿងកំប៉ុង (Energy Drinks) មិនគួរជាភេសជ្ជៈដែលស្រ្តីមានគក៌គួរទទួលទាននោះទេ។ វាមានផ្ទុក​នូវសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ស្រ្តីមានគក៌ ដូចជា៖

  • ជាតិសូដ្យូមអាចធ្វើឱ្យស្រ្តីហើមដៃ និងជើងក្នុងអំឡុងពេលមានផ្ទៃពោះ
  • ជាតិកាហ្វេអុីនក្នុងភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឱ្យម្ដាយប្រឈមនឹងបេះដូងលោតញាប់ សម្ពាធឈាមកើនឡើង បត់ជើងតូចញឹកញាប់ដែលអាចធ្វើឱ្យម្ដាយប្រឈមនឹងកង្វះជាតិទឹក និងអេឡិចត្រូលីត្រ។ វាក៏ធ្វើឱ្យទារកលូតលាស់មិនសូវបានល្អ ហើយទារកអាចប្រឈមនឹងជំងឺវិបត្តិផ្ដោតអារម្មណ៍ (ADD or ADHD) ក្នុងពេលអនាគត
  • ជាតិស្ករច្រើនក្នុងគ្រឿងកំប៉ុង អាចធ្វើស្រ្តីមានផ្ទៃពោះឡើងគីឡូខ្លាំង ប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងពេលមានគក៌ ប្រឈមនឹងបម្រុងក្រឡាភ្លើង ពិការភាពពីកំណើត
  • ជាតិកាល់ឡូរី ឫ ស្ករច្រើនក៏អាចធ្វើឱ្យទារកថ្លោសខ្លាំង (អាចធ្វើឱ្យទារកប្រឈមនឹងជំងឺធាត់ និងជំងឺរ៉ាំរ៉ៃ)
  • ប្រឈមនឹងសម្រាលបុត្រមុនខែកំណត់។

ស្រ្តីមានគក៌អាចញ៉ាំភេសជ្ជៈទាំងនេះជំនួសឱ្យភេសជ្ជៈប៉ូវកម្លាំង តែសូមជ្រើសរើសញ៉ាំជាប្រភេទទឹកផ្លែឈើស្រស់ៗ៖

  • ទឹកក្រូចច្របាច់
  • ទឹកក្រឡុកចេក និងទឹកស្រ្តរប៊ីរីចេក
  • ទឹកទទឹម
  • ទឹកស្វាយ
  • ទឹកប៉ោម…។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.