៦យ៉ាង!!! ជួយអោយស្ត្រីមានទឹកដោះគ្រប់គ្រាន់
៦យ៉ាង!!! ជួយអោយស្ត្រីមានទឹកដោះគ្រប់គ្រាន់

៦យ៉ាង!!! ជួយអោយស្ត្រីមានទឹកដោះគ្រប់គ្រាន់

ទឹកដោះម្ដាយជាអាហារូបត្ថម្ភដ៏ល្អឥតខ្ចះចំពោះសុខភាពទារក។ មិនតែប៉ុណ្ណោះ វាជួយអោយមានភាពស្និទ្ធស្នាលរវាងម្ដាយនិងកូន កូនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ លូតលាស់បានល្អប្រសើរ និងមានភាពឆ្លាតវៃព្រមទាំងជួយការពារកូនពីជម្ងឺផ្សេងៗ។ តែអ្នកម្ដាយមួយចំនួនសម្រាលបុត្ររួចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់អោយកូនបៅទេ។ តើគួរធ្វើដូចម្ដេចដើម្បីអោយកូនបៅគ្រប់គ្រាន់?

ដើម្បីអោយទឹកដោះចេញបានច្រើន និងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូនរបស់អ្នក អ្នកអាចសាកល្បងវិធីសាស្ត្រខាងក្រោម

បំបៅដោះកូនអោយបានញឹកញាប់ ស្ត្រីគួរបំបៅដោះកូនអោយបាន ៨ ទៅ ១២ដងក្នុង១ថ្ងៃទោះបីជាពេលខ្លះមិនចេញ ឬទឹកដោះចេញតិចក៏ដោយ។ នៅពេលកូនជញ្ជក់ចុងសុដន់របស់ម្ដាយគឺបណ្ដាលអោយមានរំញោចធ្វើអោយមានការបញ្ចេញទឹកដោះច្រើនជាងមុន។

បូមទឹកដោះ ការបូមទឹកដោះគឺជួយបង្កើនការផលិតទឹកដោះកាន់តែច្រើនជាងមុន។ ស្ត្រីអាចបូមទុកសម្រាប់កូនបៅពេលក្រោយ និងរក្សាទុកអោយបានត្រឹមត្រូវ។ ការបូមនេះអាចធ្វើឡើងពេលកូនបៅមិនអស់ពីដោះ ឬនៅពេលកូនគេងលក់។

បំបៅដោះទាំងសងខាង​ ស្ត្រីមិនគួរអោយកូនបៅដោះតែម្ខាងៗទេ ព្រោះវាអាចអោយមានការស្ទះទឹកដោះ និងមិនចេញទឹកដោះ។ អ្នកគួរបំបៅកូនអោយអស់ពីដោះម្ខាងរួចចាំប្ដូរអោយកូនទៅបៅម្ខាងទៀត។ អោយកូនបៅរហូតទឹកដោះចេញតិចទៅៗ(រយៈពេលអាច ១០ ទៅ ១៥នាទី) ទើបបន្តអោយបៅម្ខាងទៀត។

ការបរិភោគអាហារ ម្ហូបអាហារមួយចំនួនដែលស្ត្រីគួរទទួលទានដើម្បីបង្កើនការផលិតទឹកដោះ។ អាហារទាំងនោះមាន ស៊ុបគោ ស៊ុបឆ្អឹង ការ៉ុត បន្លែបៃតង តំឡូង ខ្ញី ទឹកផ្លែឈើស្រស់ ផ្លែឈើ គ្រាប់ធញ្ញជាតិជាដើម។

ញ៉ាំទឹក អ្នកត្រូវដឹងថាទឹកដោះម្ដាយមានជាតិទឹកលើសពី ៨៥% ។ ចូរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។ ប្រសិនអ្នកមានការឈឺក្បាល វិលមុខ គឺអាចជាសញ្ញានៃការខ្វះជាតិទឹក។

វីតាមីនចម្រុះ ក្រោយសម្រាលរួចស្ត្រីគប្បីថែរក្សាសុខភាពរបស់ខ្លួនដោយការទទួលទានវីតាមីនចម្រុះដើម្បីជួយដល់សុខភាពស្ត្រីផ្ទាល់ក៏ដូចជាជួយជម្រុញក្នុងការផលិតទឹកដោះផងដែរ។ ស្ត្រីអាចញ៉ាំជាទម្រង់គ្រាប់ ឬជាប្រភេទទឹកដោះគោម្សៅសម្រាប់ស្ត្រីបំបៅដោះកូន។

បរិមាណនៃការបញ្ចេញទឹកដោះគឺអាស្រ័យលើម្ដាយផ្ទាល់តែម្ដង។ មានកត្តាជាច្រើនដែលធ្វើអោយស្ត្រីចេញទឹកដោះមិនគ្រប់គ្រាន់ ឬពិបាកក្នុងការបំបៅដោះកូនក្នុងនោះមាន ចុងសុដន់តូចពេក គ្មានចុងសុដន់ ស្ត្រេស៍ ជម្ងឺប្រចាំកាយ ការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ ការជក់បារី និងការផឹកស្រាជាដើម។ ស្ត្រីអាចធ្វើការអនុវត្តន៍វិធីសាស្ត្រខាងលើ ប្រសិនស្ត្រីកំពុងជួបបញ្ហាទឹកដោះចេញមិនគ្រប់គ្រាន់។

ប្រភព៖healthline.comverywellfamily.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.