ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!

ឱ្យកូនញ៉ាំផ្លែឈើរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!

ផ្លែឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងការលូតលាស់របស់កុមារ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ផ្លែឈើដែលអ្នកផ្ដល់ដល់កូនៗជារៀងរាល់ថ្ងៃ៖

  • ជម្រុញប្រព័ន្ធការពាររាងកាយ
  • កាត់បន្ថយការប្រឈមនឹងការលើសគីឡូ
  • បញ្ចៀសពីជំងឺផ្សេងៗ
  • សម្អាតរាងកាយ
  • បង្កើនថាមពល និងសកម្មភាពប្រចាំថ្ងៃ

អាណាព្យាបាលគួរផ្ដល់នូវប្រភេទផ្លែឈើចម្រុះមុខគ្នា ដើម្បីប្រាកដថាកុមារអាចទទួលបាននូវជីវជាតិត្រឹមត្រូវសម្រាប់ការលូតលាស់និងការទ្រទ្រង់រាងកាយ។

ផ្លែឈើសម្បូរទៅដោយជាតិប៉ូតាស្យូមដែលវាមានសារៈសំខាន់សម្រាប់ជួយដល់សុខភាពបេះដូង សាច់ដុំនិងមុខងារប្រព័ន្ធប្រសាទរបស់ក្មេង។ អាណាព្យាបាលអាចបន្ថែមនូវផ្លែចេក ក្រូច ត្រសក់ស្រូវ ក្នុងរបបអាហាររបស់ទារកនិងកុមារ។

ផ្លែឈើសម្បូរជាតិសរសៃដែលជួយដល់មុខងារប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ។ ផ្លែឈើសម្បូរវីតាមីន និងជាតិរ៉ែសម្រាប់ជួយទ្រទ្រង់ដល់រាងកាយក្មេង។

លោកប៉ាអ្នកម៉ាក់គួរផ្ដល់នូវផ្លែឈើចម្រុះមុខដល់កុមារ ដោយផ្លែឈើចម្រុះមុខអាចផ្ដល់នូវជីវជាតិសំខាន់ៗផ្សេងៗគ្នាដែលចាំបាច់សម្រាប់ការទ្រទ្រង់រាងកាយកុមារ។

  • ផ្លែឈើពណ៌លឿង និងទឹកក្រូចល្អសម្រាប់សុខភាពភ្នែក
  • ផ្លែឈើពណ៌ក្រហមដូចជាផ្លែប៉ោម និងផ្លែស្រ្តរប៊ីរីល្អសម្រាប់សុខភាពបេះដូង
  • ផ្លែឈើពណ៌បៃតងដូចជាផ្លែត្របែក ផ្លែសារីបៃតងសម្បូរជាតិកាល់ស្យូមដែលជួយដល់ការទ្រទ្រង់ឆ្អឹងនិងធ្មេញរបស់កុមារ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.