ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!

ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!

បន្លែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលូតលាស់របស់ទារកនិងកុមារ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់បន្លែដែលអ្នកបានផ្ដល់ដល់កូនៗជារៀងរាល់ថ្ងៃ៖

  • ជួយឱ្យក្មេងមានសុខភាពល្អ៖ ក្នុងបន្លែសម្បូរទៅដោយសារជាតិចិញ្ចឹមដែលជួយឱ្យក្មេងមានសុខភាពល្អនិងកាត់បន្ថយពីការឆ្លងមេរោគផ្សេងៗ
  • កាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម៖ ការញ៉ាំបន្លែជាប្រចាំជួយការពារក្មេងពីជំងឺទឺកនោមផ្អែម
  • ផ្ដល់ថាមពល៖ ក្នុងបន្លែសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទដែលជួយឱ្យក្មេងមានថាមពលគ្រប់គ្រាន់បើធៀបទៅការញ៉ាំអាហារកែច្នៃ
  • ការពារពីជំងឺកាចសាហាវ៖ ការញ៉ាំបន្លែទៀងទាត់ និងជារៀងរាល់ថ្ងៃជួយការពារក្មេងពីជំងឺរ៉ាំរ៉ៃនិងជំងឺមហារីក។

បន្លែសម្បូរទៅដោយសារជាតិចិញ្ចឹមដូចជា៖

  • ជាតិម៉ាញ៉េស្យូម ជាតិកាល់ស្យូម ជាតិសូដ្យូម ជាតិស័ង្កសី និងជាតិដែកជាដើម
  • ពពួកស្បៃក្តោប ប្រូខូលី បន្លែbrussels sprouts សម្បូរទៅដោយជាតិប៉ូតាស្យូម
  • ស្ពៃ spinach, kale និងពពួកបន្លែស្លឹកបៃតងចាស់សម្បូរទៅដោយវីតាមីន A, B7, B9
  • បើធៀបនឹងផលិតផលទឹកដោះ ជាតិកាល់ស្យូមក្នុងបន្លែអាចជ្រាបចូលក្នុងរាងកាយបានល្អជាងប្រភពមកពីផលិតផលទឹកដោះ។

បន្លែដែលកុមារគួរញ៉ាំ

  • បន្លែមើមដូចជា ការ៉ុត មើមស្ពៃ មើមយេន ដោយវាសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទ
  • បន្លែពណ៌ក្រហមដូចជា ប៉េងប៉ោះ ម្ទេសប្លោក ដែលជួយដល់ការការពារក្មេងពីជំងឺឆ្លងផ្សេងៗ
  • បន្លែបៃតងដូចជា ស្ពៃ ប្រូខូលី ដែលវាជួយបណ្ដេញជាតិពុលពីក្នុងរាងកាយ
  • បន្លែពណ៌ស្វាយ​ ឫ ពណ៌ឈាមជ្រូក ដូចជាត្រប់ ស្ពៃក្ដោបពណ៌ស្វាយ ដំឡូងពណ៌ស្វាយ ដែលជួយដល់សុខភាពបេះដូង និងសុខភាពខួរក្បាលរបស់កុមារ
  • បន្លែពណ៌សដូចជា ខ្ទឹមស ផ្កាខាត់ណា ដែលជួយដល់ការរក្សាលំនឹងអរម៉ូនក្នុងរាងកាយ។ ក្រៅពីនេះវាក៏ជួយទៅដល់ការការពង្រឹងប្រព័ន្ធការពាររាងកាយរបស់កុមារផងដែរ។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.