អ្នកមិនចេះញ៉ាំផ្លែបឺរនឹងស្ដាយក្រោយមិនខាន!
ក្នុងពេលមានផ្ទៃពោះ អ្នកត្រូវការអាហារូបត្ថម្ភដ៏ល្អដើម្បីផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពអ្នក និងគាំទ្រដល់ការលូតលាស់កូនជាទីស្រលាញ់របស់អ្នក។ ខាងក្រោមនេះ យើងចែករំលែកអត្ថប្រយោជន៍ដែលមិននឹកស្មានដល់នៃផ្លែបឺរអំឡុងពេលមានផ្ទៃពោះ។
១ សម្បូរអាស៊ីតខ្លាញ់ល្អៗ
Omega 3 និង Omega 6 នៅក្នុងផ្លែបឺរគឺជាប្រភពនៃអាស៊ីតខ្លាញ់ដែលជួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់ទារកក្នុងផ្ទៃ។ Omega 3 និង Omega 6 ជាទម្រង់ដើមរបស់ DHA និង AA។ ខ្លាញ់ទាំងពីរមុខនេះស្តុកទុកក្នុងឈាម និងទងសុករបស់ម្ដាយដើម្បីជួយដល់ការអភិវឌ្ឍទារកមិនទាន់សម្រាល។ ខ្លាញ់នេះជួយដល់សុខភាពបេះដូង សម្ពាធឈាម ហើយក៏ជួយអោយស្ត្រីគេងលក់ស្រួលផងដែរ។
តាមការណែនាំរបស់អង្កការសុខភាពពិភពលោក ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនគួរទទួលបានជាតិ DHA លើសពី ២០០មីលីក្រាមក្នុងមួយថ្ងៃ។
២ ជួយដល់ការរំលាយអាហារ
ទល់លាមកជាបញ្ហាចម្បងក្នុងកំឡុងពេលមានផ្ទៃពោះ។ ផ្លែបឺរមានជាតិសរសៃ និងជាតិម៉ាញេស្យូមដែលជួយដល់ការបន្ទោបង់ និងសម្រួលដល់ចលនាពោះវៀន។ ម្យាងទៀត វាជាផ្លែឈើដែលមានជាតិស្ករ fructose ទាប ហេតុនេះមិនបណ្ដាលអោយមានបញ្ហាទល់ខ្យល់ ឬហើមពោះនោះទេ។
៣ កាត់បន្ថយបញ្ហាចាញ់កូន
ផ្លែបឺរសម្បូរទៅដោយវីតាមីន C និងវីតាមីន B6 ដែលអាចកាត់បន្ថយរោគសញ្ញានៃការចាញ់កូន និងជួយឱ្យរាងកាយរបស់អ្នកស្រូបយកវីតាមីនដែលមាននៅក្នុងបន្លែ និងផ្លែឈើបានកាន់តែប្រសើរ។
៤ ប្រឆាំងអុកស៊ីតកម្មមិនល្អ
សារជាតិប្រឆាំងអុកស៊ីតកម្មការពារអ្នកពីការបំផ្លាញកោសិកាក្នុងរាងកាយ។ ផ្លែឈើនេះសម្បូរដោយសារជាតិប្រឆាំងអុកស៊ីតកម្មប្រភេទ carotenoids lutein និង zeaxanthin ដែលសំខាន់សម្រាប់ភ្នែក និងមុខងាររបស់ខួរក្បាល។
៥ កាត់បន្ថយបញ្ហារមួលក្រពើ
តើអ្នកដឹងទេថាផ្លែបឺរមានជាតិប៉ូតាស្យូមខ្ពស់ជាងផ្លែចេក? ប៉ូតាស្យូម និងកាល់ស្យូមជួយបន្ធូរបន្ថយបញ្ហារមួយលក្រពើក្នុងពេលមានផ្ទៃពោះ។
នៅក្នុងផ្លែបឺរ មួយផ្លែ(ប្រហែល ១០០ក្រាម) មានផ្ទុកជាតិប៉ូតាស្យូមរហូតដល់ទៅ 485 មីលីក្រាម។
៦ កាត់បន្ថយបញ្ហាលើសគីឡូ និងលើសជាតិស្ករ
ផ្លែបឺរមានជាតិសរសៃខ្ពស់ដែលអ្នកញ៉ាំច្រើនយ៉ាងណាក៏មិនធាត់។ ជាតិសរសៃនេះជួយអោយអ្នកបន្ទោបង់បានទៀតទាត់ និងជួយផ្ដល់ថាមពលដល់អ្នកបានខ្ពស់។ មិនតែប៉ុណ្ណោះ ជាតិសរសៃនេះក៏ជួយកាត់បន្ថយបញ្ហាលើសជាតិស្ករក្នុងពេលមានផ្ទៃពោះផងដែរ។ នៅក្នុងផ្លែបឺរមួយផ្លែ(ប្រហែល ១០០ក្រាម)មានជាតិសរសៃរហូតដល់ទៅ ៧ក្រាមដែលផ្ដល់អត្ថប្រយោជន៍យ៉ាងល្អសម្រាប់សុខភាព។
ស្ត្រីដែលបានញ៉ាំផ្លែប័រជាប្រចាំគឺអាចជួយកាត់បបន្ថយជម្ងឺបេះដូង និងស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ។ ដោយសារផ្លែប័រមានជាតិដែកខ្ពស់ និងមានអាស៊ីតខ្លាញ់ល្អសម្រាប់រាងកាយ។
មិនត្រឹមតែប៉ុណ្ណោះ វាក៏មានជាតិកូលីនដែល ដែលជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកក្នុងផ្ទៃអោយបានល្អទៀតផង។
ប្រភព៖www.healthline.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង