អូនតូចយំអត់បាត់សោះ ជាម៉ាក់ប៉ាតើគួរដោះស្រាយយ៉ាងណាទៅ?
អូនតូចយំអត់បាត់សោះ ជាម៉ាក់ប៉ាតើគួរដោះស្រាយយ៉ាងណាទៅ?

អូនតូចយំអត់បាត់សោះ ជាម៉ាក់ប៉ាតើគួរដោះស្រាយយ៉ាងណាទៅ?

មានកូនតូចដែលចេះតែឧស្សាហ៍យំដោយគ្មានមូលហេតុ ពិសេសចន្លោះម៉ោង៦ល្ងាច ទៅពាក់កណ្ដាលយប់ ដែលជាពេលវេលាម៉ាក់ប៉ាអស់កំលាំង និងត្រូវដល់ពេលសម្រាកដែរ។

ការយំដោយមិនដឹងមូលហេតុនេះហើយ ដែលធ្វើឱ្យម៉ាក់ប៉ាមានអារម្មណ៍ថាដូចគេធ្វើទារុណកម្មចឹង។ បញ្ហានេះ ជាទូទៅកើតឡើងប្រមាណជាបីម៉ោងក្នុងមួយថ្ងៃ ក្នុងវ័យទារកអាយុ ៦សប្ដាហ៍ដំបូង និងធ្លាក់ចុះដល់ប្រហែលជា ១ ទៅ ២ ម៉ោងក្នុងមួយថ្ងៃ ក្នុងវ័យ៣ ទៅ ៤ ខែ របស់ក្មេង ។

ក្មេងអាយុពី ២ ទៅ ៤សប្ដាហ៍ប្រមាណជា 1/5 នាក់​ អាចវិវត្ត និងប្រឈមនូវបញ្ហានេះ។ ក្មេងមានបញ្ហានេះ អាចលេចរោគសញ្ញាដូចជា យំ ស្រែក ពិបាកលួង ទាញជើងខ្លួនឯង​ និងពេលខ្លះមានផោមថែមទៀតផង ពិសេសពោះក្មេងអាចឡើងប៉ោង និង រីកធំដោយសារជាតិហ្គាសក្នុងប្រព័ន្ធរំលាយអាហារ។ ការយំនេះអាចកើតគ្រប់ពេល តែយើងសង្កេតឃើញញឹកញាប់ជាងគេ គឺនៅពេលល្ងាច ទៅពេលយប់។

មូលហេតុអ្វីដែលធ្វើឱ្យក្មេងយំដោយគ្មានមូលហេតុប្រាកដនេះ? ចំពោះក្មេងដែលបៅទឹកដោះម្ដាយ យំដោយគ្មានមូលហេតុនេះ ជាសញ្ញានៃការមិនអាចទទួលយកបាននូវអាហារមួយចំនួនដែលម្ដាយញ៉ាំចូលទៅ។ ចំពោះក្មេងដែលបៅទឹកដោះគោ មួយចំនួនតូចអាចអាលែកហ្ស៊ីនឹងសារជាតិដែលមានក្នុងទឹកដោះគោ ហើយវាក៏អាចជាសញ្ញានៃបញ្ហាផ្សេងៗទៀតផងដែរ។ ចឹងតើយើងគួរដោះស្រាយបញ្ហានេះយ៉ាងណាដែរ?

ជាដំបូងសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថាការយំរបស់ក្មេងមិនទាក់ទងនឹងបញ្ហាសុខភាពណាមួយគួរ​ឱ្យកត់សម្គាល់ ឫ បើមានបញ្ហាអ្វី ក្មេងត្រូវបានព្យាបាលបានទាន់ពេលវេលា។

បើម្ដាយនៅបំបៅដោះកូន ម៉ាក់គួរតែបញ្ចៀសនូវផលិតផល៖

  • ទឹកដោះ
  • ជាតិកាហ្វេ
  • ខ្ទឹមបារាំង
  • ស្ពៃក្ដោប និងអាហារមួយចំនួនទៀតដែលមានរសជាតិខ្លាំង។

បើកូនបៅទឹកដោះគោ សូមសាកសួរគ្រូពេទ្យជំនាញក្នុងករណីទារក ឫ កុមារអាលែកហ្ស៊ីជាមួយសារជាតិដែលមានក្នុងទឹកដោះគោ (ឧ.អាលែកហ្ស៊ីនឹងប្រូតេអុីន ឫ អាលែកជាតិស្ករឡាក់តូស ដែលតម្រូវឱ្យអាណាព្យាបាលបញ្ចៀសរូបមន្តទឹកដោះគោម្សៅណាដែលមានសារជាតិទាំងនេះ)

ប្រសិនបើអាហារធ្វើឱ្យក្មេងមិនស្រួលខ្លួន ម៉ាក់ប៉ាគួរកាត់បន្ថយជាបណ្ដោះអាសន្នសិន។ ម៉ាក់ប៉ាមិនគួរបញ្ច្រកគាត់ច្រើនហួសកំណត់់ទេ ដែលធ្វើឱ្យក្មេងគាត់មានអារម្មណ៍ថាមិនស្រួលខ្លួន។ សូមរង់ចាំយ៉ាងហោចណាស់ពីរទៅពីរម៉ោងកន្លះ ពីការញ៉ាំអាហារដំបូងទៅការញ៉ាំបន្ទាប់ទៀត។

ម៉ាក់ប៉ាអាចជ្រើសរើសជាការបណ្ដើរកូនតូច ពរ ឫ ដាក់អូនតូចក្នុងកាបូបស្ពាយដើម្បីលួងគាត់។ ចលនា និងការប៉ះផ្ទាល់នឹងជួយកាត់បន្ថយការយំរបស់គាត់ បើទោះបីជាគាត់មិនទាន់ស្រួលខ្លួនក៏ដោយ។

សំលេងលឺៗជាចង្វាក់ដូចជាសម្លេងកង្ហារ ម៉ាស៊ីនបូមធូលី -ល- ជាប្រភេទសំលេងមានចង្វាក់ និងប្រភេទជួយឱ្យស្ងប់ស្ងាត់ ដែលជួយឱ្យក្មេងឆាប់គេងលក់។

ម៉ាក់ប៉ាក៏អាចប្រើឧបករណ៍ក្បាលដោះ ព្រោះក្មេងដែលបៅទឹកដោះគោ អាចចូលចិត្តឧបករណ៍ប្រភេទនេះ និងឆាប់ឈប់រករឿងជាងក្មេងដែលបៅទឹកដោះម្ដាយ។

ការដាក់ទារកឱ្យគេងផ្កាប់ និងសម្ពាធពីលើក្បាលពោះក្មេង ព្រមទាំងការម៉ាស្សាថ្មមៗ ជួយឱ្យក្មេងលេងសូវឈឺ និងលេងសូវយំរករឿង ហើយពិសេសជាងនេះទៅទៀត ការរុំទារកជាមួយកន្សែង ធ្វើឱ្យគាត់មានអារម្មណ៍ថា មានសុវត្ថិភាព និងភាពកក់ក្ដៅបានគ្រប់គ្រាន់ផងដែរ។

ប្រភព៖healthychildren.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.