អាហារូបត្ថម្ភសំខាន់ៗសម្រាប់វ័យកុមារភាពរបស់កូនអ្នក
ការផ្ដល់អាហារូបត្ថម្ភបានត្រឹមត្រូវ ឫ មិនត្រឹមត្រូវនៅតែជាចម្ងល់់ដែលលោកប៉ាអ្នកម៉ាក់មួយចំនួនដែលតែងតែសាកសួរខ្លួនឯងជារៀងរាល់ថ្ងៃ។ បរិមាណប៉ុណ្ណាគួរផ្ដល់ដល់កូន? គាត់ទទួលបានកាល់ស្យូមគ្រប់គ្រាន់ដែរទេ? ជាតិដែកគ្រប់គ្រាន់ដែរ? ញ៉ាំអាហារដែលអាចធ្វើឱ្យធាត់ពេកឫអត់?
មិនថាអ្នកមានកូនតូចឫកូនស្ថិតក្នុងវ័យជំទង់ អាហារូបត្ថម្ភនៅតែដើរតួនាទីសំខាន់សម្រាប់ការលូតលាស់រាងកាយ និងសតិអារម្មណ៍របស់ក្មេង។ ខាងក្រោមនេះជាប្រភេទ និងបរិមាណអាហារូបត្ថម្ភដែលកុមារត្រូវការ៖
ទារក
ក្នុងវ័យទារកភាព ទឹកដោះជាអាហារចាំបាច់របស់ទារក មិនថាជាទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះ ឫ ញ៉ាំលាយគ្នា។ ទឹកដោះទាំងនេះផ្ដល់នូវអាហារូបត្ថម្ភចម្រុះមុខជួយដល់ការលូតលាស់របស់ទារកក្នុងវ័យ១ឆ្នាំដំបូង។
- នៅអាយុ៦ខែ ទារកដល់វ័យដែលញ៉ាំបបរបន្ថែមបាន ដូចនេះអាណាព្យាបាលគួរផ្ដល់ជាប្រភេទបបរគ្រប់គ្រឿង ឫ បបរកំប៉ុងដែលមានបន្ថែមជាតិដែកជាដើម។ បន្ថែមពីលើនេះ បន្លែ ផ្លែឈើ សាច់កិនម៉ត់ក៏អាណាព្យាបាលគួរផ្ដល់ជាប្រចាំដល់ទារកដែរ។ ក្នុងវ័យ៦ខែឡើង ទឹកដោះម្ដាយ ឫ ទឹកដោះគោមិនអាចផ្ដល់អាហារូបត្ថម្ភគ្រប់គ្រាន់ដូចជាជាតិដែក និងជាតិស័ង្កសីដល់ទារកគ្រប់គ្រាន់ឡើយ ដែលនេះជាហេតុផល អាណាព្យាបាលគួរផ្ដល់អាហារបន្ថែមដល់ទារក។
កុមារតូច
ក្នុងវ័យកុមារភាពនេះ កុមារអាចនឹងមានបម្រែបម្រួលច្រើនលើអាហារដែលគាត់ញ៉ាំប្រចាំថ្ងៃ។ អាណាព្យាបាលអាចនឹងសម្គាល់ឃើញគាត់ចូលចិត្តអាហារនេះនៅថ្ងៃនេះ រួចប្រែទៅជាមិនចូលចិត្តនៅថ្ងៃបន្ទាប់ក៏មាន។
ខាងក្រោមនេះជាប្រភេទអាហារូបត្ថម្ភដែលអាណាព្យាបាលមិនគួរមើលរំលង៖
- កាល់ស្យូម
- ជួយការលូតលាស់រូបរាងកាយ
- ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ
- អាហារសម្បូរកាល់ស្យូម៖ ទឹកដោះ ទឹកដោះធ្វើពីសណ្ដែក គ្រាប់អាល់ម៉ុន ឫ Cereal ជាដើម។
- ជាតិសរសៃ
- សម្បូរក្នុងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្ដែកជាដើម
- ជួយរំលាយអាហារ និងការពារទល់លាមក
- ជួយបញ្ចៀសជំងឺបេះដូង
- ជាប្រភេទជីវជាតិចាំបាច់សម្រាប់កុមារ (កុមារងាយប្រឈមនឹងការទល់លាមក)។
ទឹកក៏ជាអាហារូបត្ថម្ភសំខាន់សម្រាប់ការលូតលាស់របស់ទារកនិងកុមារដែរ។ ទឹកជួយឱ្យក្មេងបត់ជើងស្រួល និងជួយឱ្យរាងកាយដំណើរការបានល្អ។
- សូមព្យាយាមផ្ដល់ជាតិទឹកដល់កុមារឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ (មិនគួរផ្ដល់ឱ្យតែពេលគាត់ឃ្លាន)
- សូមកុំផ្ដល់ទឹកដល់ទារកអាយុក្រោម៦ខែ
- បន្លែ និងផ្លែឈើជាប្រភពដ៏ល្អនៃជាតិទឹក និងជាតិសរសៃ
- ផ្ដល់ជាតិទឹកកាន់តែច្រើនលើក្មេងដែលមានជំងឺ ឫ ពេលមានអាកាសធាតុក្ដៅ ឫ ពេលលេងកីឡាណាមួយ។
ប្រភព៖www.healthychildren.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង