អាហារសម្បូរប៉ូតាស្យូម ជួយអ្វីខ្លះទៅដល់សុខភាពកូនលោកអ្នក
អាហារសម្បូរប៉ូតាស្យូម ជួយអ្វីខ្លះទៅដល់សុខភាពកូនលោកអ្នក

អាហារសម្បូរប៉ូតាស្យូម ជួយអ្វីខ្លះទៅដល់សុខភាពកូនលោកអ្នក

គុណប្រយោជន៍នៃជាតិប៉ូតាស្យូមលើរាងកាយក្មេង

ប៉ូតាស្យូមជាជាតិរ៉ែមួយប្រភេទដែលធ្វើការជាមួយសូដ្យូមក្នុងការគ្រប់គ្រងជាតិទឹកក្នុងរាងកាយ និង ជួយរក្សាសម្ពាធឈាមបានល្អ។ ប៉ូតាស្យូមក៏ជួយដល់មុខងារសាច់ដុំ ចង្វាក់បេះដូង និងកាត់បន្ថយក្មេងពីការប្រឈមនឹងគ្រួសក្នុងតម្រងនោម ព្រមទាំងការពុកឆ្អឹងថែមទៀតផង។

តែក្នុងករណីដែលរាងកាយក្មេងទទួលបានជាតិប៉ូតាស្យូមច្រើនពេក វាអាចធ្វើឱ្យក្មេងប្រឈមនឹងវិបត្តិលើសជាតិប៉ូតាស្យូមក្នុងឈាម។ ហើយចំពោះការទទួលបានប៉ូតាស្យូមតិចពេក ឫ ការបាត់បង់ជាតិប៉ូតាស្យូមពីរាងកាយតាមរយៈការក្អួតធ្ងន់ធ្ងរ ឫ រាកធ្ងន់ធ្ងរអាចធ្វើឱ្យក្មេងខ្វះជាតិប៉ូតាស្យូមក្នុងឈាម។

ផលរំខាននៃការលើស ឫ ខ្វះប៉ូតាស្យូមក្នុងឈាមរួមមាន អស់កម្លាំង ខ្សោយសាច់ដុំ រមួលក្រពើ បញ្ហាលើពោះវៀន និងបេះដូងលោតមិនត្រូវចង្វាក់។

បរិមាណដែលក្មេងគួរទទួលបានប្រចាំថ្ងៃ

អាយុ១ឆ្នាំ ទៅ ៣ឆ្នាំ៖​ 3000mg/ថ្ងៃ

អាយុ ៤ ទៅ ៨ឆ្នាំ៖ 3800mg/ថ្ងៃ

ប្រភពនៃប៉ូតាស្យូម

  • ដំឡូងដុត មួយចំហៀង @ 463 mg
  • ទឹកក្រូចច្របាច់កន្លះកែវ @ 248 mg
  • ទឹកផ្លែព្រូនកន្លះកែវ @ 352 mg
  • ទឹកប៉េងប៉ោះច្របាច់កន្លះកែវ @ 278 mg
  • ចេកមួយផ្លែ @ 422 mg
  • ត្រសក់ស្រូវមួយចំហៀង @ 208mg ។

រូបមន្តម្សៅទឹកដោះគោ NutriGold ក៏មានផ្តល់នូវជាតិប៉ូតាស្យូមក្នុងបរិមាណសមស្របទៅតាមការណែនាំរបស់អ្នកជំនាញដែលជម្រុញការលូតលាស់របស់កុមារបានយ៉ាងល្អប្រសើរ។

ប្រភព៖www.babycenter.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.