អត្ថប្រយោជន៍នៃជាតិអ៉ីយ៉ូតលើទារក និងកុមារ
អត្ថប្រយោជន៍នៃជាតិអ៉ីយ៉ូតលើទារក និងកុមារ

អត្ថប្រយោជន៍នៃជាតិអ៉ីយ៉ូតលើទារក និងកុមារ

អ្វីទៅជាជាតិអ៉ីយ៉ូត ហើយអ៉ីយ៉ូតជួយអ្វីខ្លះទៅដល់សុខភាពទារកនិងកុមារ?

ជាតិអ៉ីយ៉ូតជាជីវជាតិចាំបាច់ខ្លាំងសម្រាប់ការផលិតនូវអរម៉ូនទីរ៉ូអ៉ីត។ ក្នុងរាងកាយ អរម៉ូនទីរ៉ូអ៉ីតដើរតួនាទីយ៉ាងសំខាន់ក្នុង៖

  • ដំណើរការនៃការបម្លែងមួយចំនួន (metabolic processes)
  • ជួយការលូតលាស់បានល្អ
  • ជួយការលូតលាស់ឆ្អឹង
  • ជួយការលូតលាស់ខួរក្បាល
  • និងការបម្លែងថាមពលសម្រាប់ការទ្រទ្រង់និងការលូតលាស់ប្រចាំថ្ងៃ។

ប្រភពនៃអ៉ីយ៉ូតសម្រាប់ទារក?

ជាតិអ៉ីយ៉ូតមានវត្តមានក្នុងទឹកដោះម្ដាយ រូបមន្តទឹកដោះគោ របបអាហាររបស់ទារកនិងកុមារជាដើម។ ក្នុងត្រីសមុទ្រ និងសារ៉ាយសមុទ្រក៏ជាអាហារដែលសម្បូរនូវជាតិអ៉ីយ៉ូតដែរ។

ក្រៅពីនេះ ជាតិអ៉ីយ៉ូតក៏មានតិចតួចក្នុងទឹកម៉ាស៊ីន​ផងដែរ។

តម្រូវការសារជាតិអ៉ីយ៉ូតសម្រាប់ទារក
តាមការណែនាំរបស់អង្គការសុខភាពពិភពលោក តម្រូវការនៃជាតិអ៉ីយ៉ូតសម្រាប់ទារកទើបនឹងកើតរហូតដល់មួយឆ្នាំ គឺ 15 μg/kg ។

ផលប៉ះពាល់នៃកង្វះជាតិអ៉ីយ៉ូតលើទារក

អរម៉ូនទីរ៉ូអ៉ីតដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់និងការអភិវឌ្ឍន៍រាងកាយនិងខួរក្បាលមនុស្ស។ ក្នុងករណីដែលរាងកាយខ្វះជាតិអ៉ីយ៉ូត ឫ ទទួលបានតែ១/៣នៃតម្រូវការប្រចាំថ្ងៃ វាអាចបង្កឱ្យមានផលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៉ីត។ ក្នុងករណីដែលក្រពេញទីរ៉ូអ៉ីតរងផលប៉ះពាល់ វាក៏អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់ទារកផងដែរ។

ប្រភព៖www.cfs.gov.hk

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.