អត្ថប្រយោជន៍ទាំង៤យ៉ាងរបស់ទឹកឃ្មុំចំពោះស្ត្រីមានផ្ទៃពោះ
អត្ថប្រយោជន៍ទាំង៤យ៉ាងរបស់ទឹកឃ្មុំចំពោះស្ត្រីមានផ្ទៃពោះ

អត្ថប្រយោជន៍ទាំង៤យ៉ាងរបស់ទឹកឃ្មុំចំពោះស្ត្រីមានផ្ទៃពោះ

បងប្អូនស្ត្រីភាគច្រើនតែងមានចម្ងល់ថា តើស្ត្រីមានផ្ទៃពោះញ៉ាំទឹកឃ្មុំអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដែរឫទេ?

ពិតណាស់! ទឹកឃ្មុំមានសុវត្ថិភាពចំពោះស្ត្រីមានគក៌ដូចជា៖

ពង្រឹងប្រព័ន្ធការពាររាងកាយ

ការសិក្សាបានបង្ហាញឱ្យឃើញថា ទឹកឃ្មុំជួយឱ្យប្រព័ន្ធការពាររាងកាយស្ត្រីមានភាពរឹងមាំក្នុងការប្រឆាំងមេរោគនានា និងជួយឱ្យរបួសឆាប់ជាសះស្បើយពេលលាបលើស្បែក។ លើសពីនេះ វាក៏ជួយកាត់បន្ថយបញ្ហាចុកឆ្អល់ក្រពះបានដែរ។

ជួយឱ្យគេងលក់ស្រួល

ប្រសិនជាស្ត្រីពិបាកក្នុងការគេង សូមសាកល្បងញ៉ាំទឹកឃ្មុំ១ស្លាបព្រាលាយជាមួយទឹកដោះគោមួយកែវគឺអាចកាត់បន្ថយបញ្ហាពិបាកគេងបាន។

ផ្ដាសាយ និងក្អក

ការឆុងតែជាមួយទឹកឃ្មុំ ខ្ញី ឬ ក្រូចឆ្មាគឺអាចព្យាបាលជម្ងឺផ្ដាសាយបាន។ ដោយសារនៅក្នុងទឹកឃ្មុំមានជីវជាតិដែលទៅប្រឆាំងនឹងមេរោគ និងវីរុសដែលបង្កឱ្យមានអាការៈឈឺកក្នុងពេលផ្ដាសាយ។

អាឡែកហ្ស៊ី

ការញ៉ាំទឹកឃ្មុំជាប្រចាំក៏អាចជួយកាត់បន្ថយបញ្ហាអាឡែកហ្ស៊ីក្នុងពេលមានផ្ទៃពោះផងដែរ ដូចជាអាឡែកហ្ស៊ីផ្លូវដង្ហើម និង អាឡែកហ្ស៊ីស្បែក។

ទឹកឃ្មុំមានរសជាតិផ្អែមខ្លាំង និងមានជាតិស្ករខ្ពស់។ ទឹកឃ្មុំ ១ស្លាបព្រាបាយ(១៥មីលីលីត្រ) មានកាឡូរីរហូតដល់ទៅ ៦៤ ហើយវាថែមទាំងមានស្ករ Fructose  និង Glucose ទៀតផង។ ទោះបីជាទឹកឃ្មុំផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពស្ត្រីក៏ដោយ តែវាអាចបណ្ដាលអោយស្ត្រីលើសជាតិស្ករក្នុងឈាម ហើមពោះ រាគ និងដង្កូវស៊ីធ្មេញ។

ចំណាំ៖ នៅពេលអ្នកប្រើទឹកឃ្មុំគឺមិនគួរលាយជាមួយទឹកក្ដៅខ្លាំង ឬភេសជ្ជៈកំប៉ុងផ្សេងទេព្រោះវាបណ្ដាលឱ្យខូចខាតអង់ស៊ីមដែលមាននៅក្នុងទឹកឃ្មុំ។ ហេតុនេះការលាយជាមួយទឹកក្ដៅឧណ្ហៗទើបជាការល្អ។ ម៉្យាងទៀត មិនគួរញ៉ាំតៅហ៊ូលាយជាមួយទឹកឃ្មុំព្រោះវាបណ្ដាលឱ្យស្រ្តីចុកឆ្អល់ពោះ។

ប្រភព៖www.momjunction.comwww.verywellfamily.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.