សូម្បីអោយកូនមឹមដោះក៏ជួយព្យាបាលជម្ងឺម្ដាយបានដែរ!
ស្ត្រីដែលសម្រាលបុត្ររួច ហើយអាចបំបៅកូនដោយទឹកដោះម្ដាយបានគឺជាអំណោយមួយដ៏អស្ចារ្យពីធម្មជាតិ។ វាសម្បូរទៅដោយសារជាតិចិញ្ចឹមដែលចាំបាច់សម្រាប់ការរីកលូតលាស់ និងធំធាត់របស់កូនជាទីស្រលាញ់របស់អ្នកដោយជួយអោយពូកគេរស់រានមានជីវីតបានល្អប្រសើរ ជៀសផុតពីជំងឺ និងមានប្រាជ្ញាឈ្លាសវៃ។ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ចំពោះស្ត្រីជាម្ដាយផងដែរ។ ក្នុងនោះមាន
១.ជួយអោយស្ត្រីស្រកទម្ងន់
រាល់ពេលបំបៅដោះកូន អ្នកត្រូវការថាមពលដើម្បីជម្រុញការផលិតទឹកដោះ។ ការបំបៅកូនដោយទឹកដោះម្ដាយគឺជួយដុតបំផ្លាញកាឡូរីរហូតដល់ទៅ 500 ជារៀងរាល់ថ្ងៃ គឺវាប្រហាក់ប្រហែលទៅនឹងការហាត់ប្រាណដោយការជិះកង់រយៈពេល ១ម៉ោង។ វាជួយអោយស្ត្រីងាយស្រកទម្ងន់ដែលបានឡើងពេលមានផ្ទៃពោះ។
២.ជួយអោយស្បូនកន្ត្រាក់
កំឡុងពេលមានផ្ទៃពោះ ស្បូនរបស់អ្នករីកទំហំយ៉ាងធំដើម្បីជាមជ្ឃដ្ឋានក្នុងការរីកធំធាត់របស់ទារក។ ក្រោយពេលសម្រាល ស្បូនត្រូវវិលទៅរករូបរាងដើមវិញដោយមានជំនួយពីអរម៉ូនអ៊ុកស៊ីតូស៊ីន។ រាងកាយរបស់ស្ត្រីបានបញ្ចេញអរម៉ូននេះជាច្រើនក្នុងកំឡុងពេលសម្រាល និងជួយកាត់បន្ថយការធ្លាក់ឈាម។
ការសិក្សាបានបង្ហាញថា ស្ត្រីដែលបានធ្វើការបំបៅដោះកូនគឺពុំសូវមានការធ្លាក់ឈាមក្រោយពេលសម្រាលនោះទេ ហើយស្បូនក៏ឆាប់វិលទៅរករូបរាងដើមវិញដែរ។
៣.កាត់បន្ថយការបាក់ទឹកចិត្តក្រោយសម្រាល
បញ្ហាបាក់ទឹកចិត្ត(Postpartum Depression-PPD)កើតមានបន្ទាប់ពីសម្រាលបុត្ររួច។ យោងទៅតាមការសិក្សាដែលមានប្រភពអាចទុកចិត្តបាន គឺបានបង្ហាញថា ស្ត្រីដែលសម្រាលរួចបានបំបៅដោះកូនគឺពុំសូវមានបញ្ហាបាក់ទឹកចិត្តក្រោយពេលសម្រាលបើប្រៀបធៀបទៅស្ត្រីដែលមិនបានបំបៅដោះកូនសោះ ឬឆាប់ផ្ដាច់ដោះកូន។
ប្រសិនជាអ្នកសង្ស័យថា អ្នកមានបញ្ហាបាក់ទឹកចិត្តក្រោយសម្រាលត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
៤.កាត់បន្ថយជម្ងឺផ្សេងៗ
រាល់ពេលបំបៅដោះកូនម្ដងៗ គឺអាចជួយកាត់បន្ថយជម្ងឺមហារីសុដន់ និងមហារីក្រពេញអូវែ(ovarian cancer)។ វាក៏ជួយស្ត្រីកាត់បន្ថយហានិភ័យជម្ងឺមួយចំនួនដូចជា លើសសម្ពាធឈាម សន្លាក់ឆ្អឹង ជាតិខ្លាញ់ក្នុងឈាម ជម្ងឺបេះដូង និងជម្ងឺទឹកនោមផ្អែមប្រភេទទី ២។
៥. ជាវិធីពន្យារកំណើតតាមបែបធម្មជាតិ
អរម៉ូនអឺសស្ត្រូហ្សែនជាអរម៉ូនចូលរួមក្នុងការបង្កកំណើត។ ការបំបៅដោះកូនកាត់បន្ថយការផលិតអរម៉ូននេះក្នុងរាងកាយស្ត្រី។ ដូចនេះស្ត្រីមិនអាចមានផ្ទៃពោះបានទេក្នុងកំឡុងពេលបំបៅដោះកូនបានទេ។
ការបំបៅដោះកូនដោយទឹកដោះម្ដាយមិនត្រឹមតែផ្ដល់សារជាតិចិញ្ចឹមដែលល្អបំផុតសម្រាប់កូនរបស់អ្នកទេ តែវាថែមទាំងជួយដល់សុខភាពម្ដាយទៀតផង។ ថ្វីត្បិតតែវាជួយក្នុងការពន្យារកំណើតពិតមែនតែស្ត្រីត្រូវប្រាកដថាខ្លួនបានបំបៅដោះកូនតែមួយមុខគត់ ហើយមិនមានការមករដូវទាល់តែសោះ។ ប្រសិនស្ត្រីមានចម្ងល់ពីបញ្ហានេះ ស្ត្រីគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីជួយអ្នកបាន។
ប្រភព៖www.medela.cawww.cdc.gov
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង