សារៈសំខាន់នៃវីតាមីនអេលើស្រ្តីមានផ្ទៃពោះ
ហេតុអ្វីវីតាមីនអេមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ?
វីតាមីនអេជាពពួកមីក្រូជីវជាតិដែលមាននៅក្នុងប្រភេទអាហារជាច្រើន។ វាត្រូវបានបែងចែកចេញជាពីរទម្រង់៖
- Preformed vitamin A (ប្រភពពីសត្វ)៖ មានដូចជា retinol និង retinylesters ដែលជ្រាបចូលក្នុងចរន្តឈាមដោយផ្ទាល់
- Provitamin A carotenoids (ប្រភពពីរុក្ខជាតិ)៖ មានដូចជា beta-carotene ដែលជួយបម្លែងជា retinol សម្រាប់ឱ្យរាងកាយប្រើប្រាស់។ Beta-carotene ជាទម្រង់មួយប្រភេទដែលត្រូវបានបម្លែងជា retinol សម្រាប់ឱ្យរាងកាយប្រើប្រាស់។
វីតាមីនអេចូលរួមចំណែកក្នុងការលូតលាស់របស់ទារកក្នុងផ្ទៃ និងទ្រទ្រង់សុខភាពម្ដាយដូចជា៖
- ម្ដាយ
- ជួយជួសជុលកោសិកាក្រោយសម្រាលរួច
- ជួយដល់ការមើលឃើញ
- ពង្រឹងប្រព័ន្ធការពាររាងកាយ
- រក្សាមុខងារប្រព័ន្ធបន្តពូជរបស់ស្រ្តី
- ទារកក្នុងផ្ទៃ
- ជួយដល់ការលូតលាស់ឆ្អឹង
- ជួយការលូតលាស់សរីរាង្គកាយ និងសុខភាពឆ្អឹង
- ជួយផលិតជាលិកា epithelial ។
បរិមាណវីតាមីនអេដែលស្រ្តីមានផ្ទៃពោះគួរទទួលបាន
យោងតាម National Institute of Health បានណែនាំឱ្យស្រ្តីគួរទទួលបានវីតាមីនអេប្រចាំថ្ងៃចំនួន 770 មីក្រូក្រាម។
ប្រភពនៃវីតាមីនអេ
- ថ្លើមគោ
- ដំឡូង
- ស្ពៃ
- ល្ពៅ ការ៉ុត
- ទឹកដោះគោ ។ល។
*ការញ៉ាំវីតាមីនអេច្រើនពេកអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់មុខងារប្រាជ្ញារបស់ទារក។
ការញ៉ាំវីតាមីនអេលើសលប់ ឫ ពុលវីតាមីនអេ មានរោគសញ្ញាដូចជា៖
- ស្រាលក្បាល
- វិលមុខ
- ចង្អោរ និងក្អួត
- អតុល្យភាព
- ល្ហិតល្ហៃ អស់កម្លាំង
- ឈឺក្បាល
- ស្រវាំងភ្នែក
- ស្រកគីឡូជាដើម។
ស្រ្តីគួរបញ្ចៀសការញ៉ាំឱសថវីតាមីនអេ ឫ ពពួកឱសថវីតាមីនចម្រុះ (multivitamin) ដែលមានផ្ទុកវីតាមីនច្រើន។
ប្រភព៖www.momjunction.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង