សារៈសំខាន់នៃជាតិកាល់ស្យូមដែលប៉ាម៉ាក់មិនគួរមើលរំលង!
អ្វីទៅជាកាល់ស្យូម?
កាល់ស្យូមជាជាតិរ៉ែសំខាន់មួយប្រភេទដែលជួយដល់ការលូតលាស់ និងទ្រទ្រង់សុខភាពឆ្អឹង។ បន្ថែមពីលើនេះ វាក៏ជួយឱ្យសរសៃប្រសាទ សាច់ដុំ និងបេះដូងមានសុខភាពល្អថែមទៀតផង។
ហេតុអ្វីក្មេងៗត្រូវការជីវជាតិប្រភេទនេះ?
ឱកាសក្នុងការជួយឱ្យឆ្អឹងលូតលាស់បានល្អមានត្រឹមតែម្ដងប៉ុណ្ណោះគឺក្នុងពេលវ័យកុមារ និងវ័យជំទង់។ កុមារដែលទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ជួយការពារពួកគេពីបញ្ហាពុកឆ្អឹងក្នុងពេកអនាគត។ ទារក និងកុមារត្រូវការជាតិកាល់ស្យូម និងវីតាមីនឌីក្នុងការការពាររាងកាយពីបញ្ហាឆ្អឹងកោង។ ឆ្អឹងកោងអាចបង្កឱ្យក្មេងមានជើងខ្វេរ តឿ និងសាច់ដុំទន់ខុសពីធម្មតា។
កាល់ស្យូមសម្បូរនៅទីណា?
កាល់ស្យូមសម្បូរនៅក្នុងប្រភេទអាហារដូចជា៖
- ទឹកដោះគោ
- យ៉ាអ៊ួរ
- ឈីស
- ប្រូខូលី
- អាល់ម៉ុន គ្រាប់ល្ងរ
- ផ្លែក្រូច និងផ្លែព្រូនជាដើម។
បរិមាណកាល់ស្យូមដែលក្មេងគួរទទួលបាន
ខ្នាតរបស់កាល់ស្យូមគឺ មីលីក្រាម(mg)។ តម្រូវការនៃជាតិកាល់ស្យូមអាស្រ័យទៅតាមអាយុក្មេង៖
ទារក
ទារកអាចទទួលបានជាតិកាល់ស្យូមពីទឹកដោះម្ដាយ ឫ រូបមន្តម្សៅទឹកដោះ ៖
- ទារកអាយុក្រោម៦ខែត្រូវការជាតិកាល់ស្យូមប្រមាណជា 200 mg ក្នុងមួយថ្ងៃ
- ទារកអាយុចន្លោះពី៦ទៅ១១ខែត្រូវការជាតិកាល់ស្យូមប្រមាណជា 260 mg ក្នុងមួយថ្ងៃ
កុមារ និងវ័យជំទង់
វ័យកាន់តែកើនតម្រូវការនៃជាតិកាល់ស្យូមកាន់តែមានការកើនឡើង៖
- កុមារអាយុ១ទៅ៣ឆ្នាំ៖ ត្រូវការជាតិកាល់ស្យូមប្រមាណជា 700 mg ក្នុងមួយថ្ងៃ
- កុមារអាយុ៤ទៅ៨ឆ្នាំ៖ ត្រូវការជាតិកាល់ស្យូមប្រមាណជា 1000 mg ក្នុងមួយថ្ងៃ
- កុមារអាយុ៩ទៅ១៨ឆ្នាំ៖ ត្រូវការជាតិកាល់ស្យូមប្រមាណជា 1300 mg ក្នុងមួយថ្ងៃ
វីតាមីនឌី
វីតាមីនឌីមានសារៈសំខាន់ក្នុងការដឹកជញ្ជូនកាល់ស្យូមឱ្យរាងកាយប្រើប្រាស់។ គ្មានវត្តមានវីតាមីនឌី ជាតិកាល់ស្យូមពិបាកក្នុងការជ្រាបចូលឆ្អឹងនិងជួយឱ្យឆ្អឹងរឹងមាំ។ ទារក និងកុមារអាចទទួលបានវីតាមីនឌីពីក្នុង អាហារបំប៉ង រូបមន្តម្សៅទឹកដោះគោ និងពន្លឺព្រះអាទិត្យជាដើម។
ប្រភព៖kidshealth.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង