សាកល្បងអាហារទាំងនេះ អាចជួយឱ្យគូស្វាមីឆាប់មានបុត្រ
ក្រៅពីការឆែកសុខភាព ការញ៉ាំវីតាមីនបំប៉ន ការរក្សាគីឡូក្នុងកម្រិតស្ដង់ដា -ល- ការញ៉ាំអាហារប្រចាំថ្ងៃឱ្យបានត្រឹមត្រូវក៏ចាំបាច់សម្រាប់ជួយឱ្យគូស្វាមីឆាប់មានបុត្រដែរ។
ខាងក្រោមនេះជាប្រភេទអាហារដែលជួយឱ្យស្រ្តីឆាប់មានបុត្រ៖
១.សណ្តែក
- សម្បូរជាតិសរសៃ និងហ្វូឡេត
- ជួយរក្សាលំនឹងអរម៉ូនក្នុងរាងកាយ
- សារជាតិ polyamine spermidine ក្នុងសណ្ដែកជួយឱ្យមេជីវិតឈ្មោលបង្កកំណើតជាមួយមេជីវិតញី
- ផ្ទុកជាតិប្រូតេអុីនខ្ពស់ ជួយដល់ការបញ្ចេញមេជីវីតញីបានខ្ពស់
- ប្រសិនជាស្ត្រីញ៉ាំសណ្ដែកកំប៉ុង គួរតែពិនិត្យរកមើលថា កំប៉ុងនោះមានជាតិ BPA ឫអត់? ព្រោះជាតិ BPA នេះបណ្ដាលឱ្យប៉ះពាល់ដល់កម្រិតអរម៉ូនអឺស្ត្រូហ្សែនក្នុងរាងកាយស្ត្រីដែលធ្វើឱ្យស្រ្តីពិបាកបង្កកំណើត
២.គ្រាប់ឈូក
- គ្រាប់ឈូករ័ត្នធម្មជាតិសម្បូរវីតាមីន E ជួយជម្រុញការផលិតមេជីវិតឈ្មោល និងការធ្វើចលនារបស់វា
- មានជាតិហ្វូឡេត សេលេញ៉ូមដែលជួយដល់ការបង្កកំណើតមេជីវីតឈ្មោល និងមេជីវីតញី
៣.ស៊ុត(ផ្នែកក្រហម)
- ផ្នែកក្រហមក្នុងស៊ុតសម្បូរទៅដោយជាតិដែក កាល់ស្យូម ស័ង្កសី វីតាមីន B6 ហ្វូឡេត និងវីតាមីន B12
- ផ្ដល់វីតាមីនA ១០០%តាមតម្រូវការប្រចាំថ្ងៃ
- ផ្ដល់នូវអាស៊ីតខ្លាញ់ EPA DHA និងវីតាមីន A D E K2
- ជីវជាតិទាំងនេះជួយដល់ការបង្កកំណើតរវាងមេជីវិតញី និងមេជីវិតឈ្មោល
- សូមញ៉ាំស៊ុតដែលចម្អិនឆ្អិន ព្រោះការញ៉ាំស៊ុតឆៅអាចបង្កមានការឆ្លងរោគ។
៤.ទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ (Full Fat Milk)
- វីតាមីន A D E K និង K2 ក្នុងទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ ជួយដល់ការបង្កកំណើត
- តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា ស្ត្រីដែលបានញ៉ាំទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ជាប្រចាំពុំសូវមានបញ្ហាលើការបង្កកំណើតដូចស្ត្រីដែលបានញ៉ាំទឹកដោះគោមានជាតិខ្លាញ់ទាប ឬ មិនដែលញ៉ាំទឹកដោះគោសោះនោះទេ
៥.ថ្លើមសត្វ
- វីតាមីន B12 ក្នុងថ្លើមគោជួយដល់ការសំយោគ DNA និងការបង្កើតគ្រាប់ឈាមក្រហម
- មានវីតាមីន A និងជាតិដែកច្រើនដែលជួយកាត់បន្ថយការរលូតកូន និងបញ្ហាស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ
- នៅពេលបរិភោគ ស្ត្រីគួរចំអិនឱ្យបានឆ្អិនល្អ
៦.ផ្លែក្រូច និងទំពាំងបាយជូរ
- សម្បូរទៅដោយវីតាមីន C
- មានជាតិ polyamine putrescine ចូលរួមក្នុងការជួយឱ្យមេជីវិតញី និងមេជីវិតឈ្មោលមានសុខភាពល្អ
៧.ផ្លែទទឹម
- បុរសញ៉ាំផ្លែទទឹមជាប្រចាំរយៈពេល៣ខែ ជួយដល់សុខភាពមេជីវិតឈ្មោលរហូតដល់ទៅ ៦២%
៨.ប៉េងប៉ោះឆ្អិន
- បុរសអាចញ៉ាំប៉េងប៉ោះឆ្អិនដើម្បីជម្រុញដល់ការបង្កកំណើត
- ជាតិលីកូប៉ែនជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយនិងលើកកម្ពស់ការបង្កកំណើតចំពោះបុរស
- ញ៉ាំអាហារដែលមានជាតិលីកូប៉ែន 4mg ទៅ8mg ក្នុងមួយថ្ងៃរយៈពេល ៨ ទៅ១២ខែ ជួយឱ្យមេជីវីតឈ្មោលមានសុខភាពកាន់តែល្អ និងបង្កើនឱកាសនៃការមានផ្ទៃពោះកាន់តែខ្ពស់
- ប៉េងប៉ោះស្រស់មានជាតិលីកូប៉ែនតិចជាងប៉េងប៉ោះដែលចម្អិនរួច។
៩.អយស្ទ័រ
- ជាប្រភេទអាហារដែលជួយដល់ការបង្កកំណើត
- អយស្ទ័រឆៅ៦គ្រាប់ផ្ដល់កាឡូរីរហូតដល់ទៅ ១៣៩ និងសារជាតិចិញ្ចឹមសំខាន់ៗដូចជា៖
- 408% នៃចំនួនប្រចាំថ្ងៃរបស់ វីតាមីន B12
- 188% នៃចំនួនប្រចាំថ្ងៃរបស់ស័ង្កសី
- 187% នៃចំនួនប្រចាំថ្ងៃរបស់សេលេញ៉ូម
- 43% នៃចំនួនប្រចាំថ្ងៃរបស់ជាតិដែក
ទោះបីអយស្ទ័រឆៅសម្បូរសារជាតិចិញ្ចឹមជាងអយស្ទ័រឆ្អិន តែវាក៏មានពពួកព្រូននិងអៀនច្រើនដែរ។ ការអាំង ឬ ចំហុយឱ្យឆ្អិនល្អគឺប្រសើរបំផុតក្នុងការជៀសវាងការចម្លងសត្វល្អិត។
១០.ឈើអែម
- ស្ត្រីដែលមានគីសក្នុងស្បូនបង្កឱ្យរដូវមកមិនទៀងជាហេតុពិបាកក្នុងការមានកូន
- ឈើអែមជួយឱ្យវដ្តរដូវស្ត្រីដើរទៀង
- ចំពោះវិធីញ៉ាំ សូមឆុងលាយជាមួយទឹកក្ដៅអ៊ុនៗហើយញ៉ាំជារៀងរាល់ព្រឹកដើម្បីទទួលបានប្រសិទ្ធិភាព
- ការមករដូវកាន់តែទៀងធ្វើឱ្យឱកាសនៃការមានកូនកាន់តែខ្ពស់។
ប្រភព៖www.verywellfamily.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង