សម្រាលហើយមិនស្រកគីឡូសោះមែនទេ? អានអត្ថបទនេះទាំងអស់គ្នា
សម្រាលហើយមិនស្រកគីឡូសោះមែនទេ? អានអត្ថបទនេះទាំងអស់គ្នា

សម្រាលហើយមិនស្រកគីឡូសោះមែនទេ? អានអត្ថបទនេះទាំងអស់គ្នា

ជាការពិតណាស់ បញ្ហាឡើងគីឡូក្រោយសម្រាលគឺជាកង្វល់ចម្បងរបស់ម៉ាក់ៗ។ នៅពេលពពោះ អ្នកត្រូវកាឡើងគីឡូចន្លោះពី ១២ ទៅ ១៦គីឡូ។ ហេតុនេះ វាមិនមែនជារឿងងាយទេដែលពេលសម្រាលរួចអ្នកអាចមានរូបរាងដូចដើមនោះ។ ថ្ងៃនេះ គេហទំព័រ មាតា នឹងទម្លាយអាថ៍កំបាំងទៅកាន់ម៉ាក់ៗទាំងអស់គ្នា

វិធីសាស្ត្រខាងក្រោយមានសុវត្ថិភាព និងល្អសម្រាប់ស្ត្រីក្រោយពេលសម្រាលរួច

១ ការបំបៅដោះកូន

ការបំបៅដោះកូនគឺជារឿងមួយដែលល្អឥតខ្ចោះដែលម្ដាយបានផ្ដល់អោយកូន។ វាមិនត្រឹមតែជួយអោយកូនមានសុខភាពល្អប៉ុណ្ណោះទេ តែជួយអោយមានភាពស្និទ្ធស្នាលរវាងម្ដាយ និងកូនទៀតផង។ មិនតែប៉ុណ្ណោះទេ គឺថែមទាំងជួយអោយម៉ាក់ៗស្រកទម្ងន់ទៀតផង។ ការបំបៅដោះកូនបានដុតបំផ្លាញកាឡូរីប្រហែល ៥០០ក្នុងមួយថ្ងៃគឺប្រហាក់ប្រហែលនឹងអ្នកជិះកង់ហាត់ប្រាណរយៈពេល ១ម៉ោង។

២ ហាត់ប្រាណ

ការហាត់ប្រាណនៅតែដើរតួនាទីសំខាន់មិនថាអ្នកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយទេ។ ជិះកង់ យូហ្កា ហែលទឹក និងការដើរគឺជួយបញ្ចេញជាតិពុលពីរាងកាយ និងជួយដុតរំលាយខ្លាញ់បានយ៉ាងល្អ។ វាជួយអោយម៉ាក់ស្រកទម្ងន់ដែលបានឡើងក្នុងពេលមានផ្ទៃពោះ។ អ្នកអាចហាត់បានលុះត្រារបួស ឬថ្នេរបានជាសះស្បើយ ពោលគឺប្រហែល ១ខែកន្លះឡើង ហើយការហាត់គឺធ្វើម្ដងបន្តិចៗ។ ប្រសិនជាមានអាការៈឈឺ ឬមិនស្រួលត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

៣ ម៉ាស្សា

ស្ត្រីដែលសម្រាលតាមបែបធម្មជាតិបាន ២សប្ដាហ៍ គួរធ្វើការម៉ាស្សាពោះ។ វាជួយអោយស្ត្រីមានពោះរាបស្មើ និងមិនមានក្បាលពោះ។ ចំពោះស្ត្រីដែលសម្រាលតាមវះកាត់គួររង់ចាំរហូត ៤សប្ដាហ៍សិន ចាំធ្វើការម៉ាស្សាដើម្បីអោយរបួសជាសះស្បើយសិន។ ក្នុងនោះដែរស្ត្រីមិនគួរយកថ្ម ឬវត្ថុរឹងសង្កត់លើពោះទេព្រោះអាចបណ្ដាលអោយស្ត្រីស្អិតពោះវៀន។

៤ ភេជ្ជៈកំប៉ុង និងជាតិខ្លាញ់

ម៉ាក់ដឹងទេថា ភេជ្ជៈកំប៉ុងគឺមិនល្អសម្រាប់សុខភាពនោះទេ។ វាមានជាតិស្ករខ្ពស់ដែលងាយអោយអ្នកឡើងទម្ងន់ និងដុះក្បាលពោះ។ អាហារមួយចំនួនដែលមានជាតិខ្លាញ់គឺរឹតតែមិនល្អ។ ហេតុនេះ ម៉ាក់គួរជៀសវាងភីហ្សា ប័រហ្គ័រ សាច់ក្រក់ សាច់ចៀន។ល។ ប្រសិនជាជៀសវាងរបស់ទាំងនេះបានគឺជាផ្នែកមួយកាត់បន្ថយការឡើងគីឡូបានមួយកម្រិត។

៥ ញ៉ាំទឹក

ម៉ាក់ៗក្រោយសម្រាលគួរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។ ជាតិទឹកជួយក្នុងការរំលាយអាហារ បញ្ចេញកាកសំណល់ ដុតរំលាយខ្លាញ់ និងធ្វើអោយមិនសូវឃ្លានអាហារ។ ការសិក្សាក្នុងឆ្នាំ ២០០៦ បានអោយដឹងថា កាលណាស្ត្រីបានញ៉ាំទឹកគ្រប់គ្រាន់គឺបង្កើនការរំលាយជាតិខ្លាញ់ក្នុងរាងកាយបានយ៉ាងល្អប្រសើរ។

៦ ប្រើខ្សែក្រវ៉ាត់រឹតពោះ

ស្ត្រីដែលសម្រាលតាមបែបធម្មជាតិបាន ២សប្ដាហ៍អាចប្រើប្រាស់ខ្សែរក្រវ៉ារឹតពោះបាន។ ចំពោះស្ត្រីដែលសម្រាលតាមបែបវះកាត់គួររង់ចាំ៤សប្ដាហ៍សិន ហើយនៅពេលរឹងមិនគួរតឹងពេកទេ។ ការរឹតនេះជួយអោយក្បាលពោះស្ត្រីឆាប់រាបស្មើរ។

សូមចាំថា ស្ត្រីក្រោយសម្រាលមិនគួរធ្វើការសម្រក់ទម្ងន់ដោយការប្រើថ្នាំបញ្ចុះ ឬតមអាហារច្រើនមុខពេកទេព្រោះវាអាចធ្វើអោយអ្នកអស់កម្លាំង និងល្ហិតល្ហៃ។​

ស្ត្រីក្រោយសម្រាលគ្រប់រូបគួរញ៉ាំអាហារអោយបានគ្រប់គ្រាន់ និងញ៉ាំទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីអោយរាងកាយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់តែគួរជ្រើសរើសទឹកដោះគោណាដែលមានជាតិខ្លាញ់ទាប មិនមានបន្ថែមជាតិស្ករ និងមានសារជាតិចិញ្ចឹមច្រើនមុខ។

NutriGold Mom ជារូបមន្តទឹកដោះគោម្សៅដែលផ្សំឡើងតាមរូបមន្តវិទ្យាសាស្រ្តសម្រាប់បំពេញតម្រូវការអាហារូបត្ថម្ភដែលស្រ្តីត្រូវការចាំបាច់ក្នុងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។

ប្រភព៖www.healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.