សម្បុរកូនខ្មៅដោយសារម្ដាយញ៉ាំការហ្វេមែនអត់?
សម្បុរកូនខ្មៅដោយសារម្ដាយញ៉ាំការហ្វេមែនអត់?

សម្បុរកូនខ្មៅដោយសារម្ដាយញ៉ាំការហ្វេមែនអត់?

ចាស់ៗភាគច្រើនតែងហាមឃាតស្ត្រីមានផ្ទៃពោះមិនអោយញ៉ាំកាហ្វេដោយសារពួកគាត់មានជំនឿថា ការញ៉ាំកាហ្វេពេលមានផ្ទៃពោះធ្វើអោយកូនសម្រាលមកមានសម្បុរខ្មៅ។ តើជំនឿនេះពិតដែរឬទេ?

តាមពិតពណ៍សម្បុររបស់កូនគឺអាស្រ័យលើហ្សែនរបស់ម៉ាក់ប៉ា និងការថែទាំស្បែករបស់កូននៅពេលពេញវ័យ។ ហេតុនេះជំនឿនេះមិនត្រឹមត្រូវទេ តែវាបណ្ដាលអោយមានផលប៉ះពាល់ចំពោះសុខភាពទារកក្នុងផ្ទៃទៅវិញទេ។

កាហ្វេមិនមែនជាភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរជៀសវាងក្នុងពេលមានផ្ទៃពោះនោះទេ​ តែស្ត្រីអាចញ៉ាំបានក្នុងបរិមាណកំណត់។ ស្ត្រីមានផ្ទៃពោះអាចញ៉ាំបានត្រឹម ២០០មីលីក្រាមក្នុងមួយថ្ងៃគឺប្រហាក់ប្រហែលនឹងកាហ្វេ ២កែវ។ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនក្នុងពេលមានផ្ទៃពោះអាចបង្កើនហានិភ័យនៃការរលូតកូន ឬទារកសម្រាលមកមានទម្ងន់ទាប(ទាបជាង២,៥គីឡូ)។ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនមាន កាហ្វេ តែ សូកូឡា កាកាវ ភេសជ្ជៈប៉ូវកម្លាំង។ល។

ម៉្យាងទៀត ស្ត្រីមិនគួរញ៉ាំកាហ្វេនៅពេលរសៀល ឬពេលយប់នោះទេព្រោះវាអាចធ្វើអោយអ្នកគេងមិនលក់ ឬ គេងមិនស្កប់ស្កល់។ ចំពោះស្ត្រីដែលមានបញ្ហាក្រពះក៏មិនគួរញ៉ាំវាដែល។ ជាតិកាហ្វេអ៊ីនបណ្ដាលអោយមានការចេញអាស៊ីតពីក្រពះកាន់តែខ្លាំងនិងធ្វើអោយអាការៈអ្នកកាន់តែអាក្រក់ជាងមុន។

ស្ត្រីគួរដឹងថា នៅក្នុងថ្នាំផ្ដាសាយ ឬថ្នាំបំបាត់ការឈឺចាប់មួយចំនួនក៏មានជាតិកាហ្វេអ៊ីនដែរ។ ដូចនេះមុនពេលប្រើប្រាស់សូមប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។

ប្រភព៖webmd.compregnancybirthbaby.org.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.