សញ្ញានៃសុកពាំងមាត់ស្បូនដែលម៉ាក់ៗគួរដឹង
តើសុកពាំងមាត់ស្បូនជាអ្វី?
មុននឹងដឹងថា សុកពាំងមាត់ស្បូនជាអ្វី ម៉ាក់ៗគួរដឹងពីមុខងាររបស់សុកជាមុនសិន។ សុកជាសរីរាង្គថ្មីដែលត្រូវបានបង្កើតឡើងក្នុងពេលមានផ្ទៃពោះ និងភ្ជាប់ទៅជញ្ជាំងស្បូន។ វាជួយអោយទារកលូតលាស់បានល្អ និងមានមុខងារជាច្រើនរួមមាន
- ដឹកជញ្ជូនអុកស៊ីសែន គ្លុយកូស និងសារជាតិចិញ្ចឹមទៅអោយទារក
- រារាំងការជ្រាបចូលសារជាតិគ្រោះថ្នាក់ដល់ទារក
- បញ្ចេញចោលនូវឧស្ម័នកាបូនឌីអុកស៊ីត និងកាកសំណល់របស់ទារក
- សុកក៏ផលិតនូវអរម៉ូន estrogen, progesterone និង lactogen។ អរម៉ូនទាំងនេះជួយអោយដំណើរការនៃការមានផ្ទៃពោះមានសុខភាពល្អ និងជួយអោយរាងកាយស្ត្រីត្រៀមសម្រាប់ការសម្រាល និងបំបៅដោះកូន។
- វាក៏មាននាទីបញ្ជូនប្រព័ន្ធការពាររាងកាយទៅដល់ទារកដើម្បីប្រឆាំងនឹងជំងឺផ្សេងៗក្រោយពេលសម្រាល។
ដោយសារសុកមាននាទីសំខាន់បែបនេះ ហេតុនេះហើយ ប្រសិនជាសុកមានបញ្ហាគឺវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ទារកណាស់។ ទន្ទឹមនឹងនេះ សុកពាំងមាត់ស្បូនកើតមាន ០.៥ % ចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយដែលបង្កជាគ្រោះថ្នាក់សម្រាប់ទារកក្នុងផ្ទៃ។
វាអាចមានទីតាំងនៅផ្នែកណាមួយនៃជញ្ជាំងស្បូនតែមិនមែនស្ថិតនៅផ្នែកខាងក្រោមទេ។ វាមាន ៣ ករណី
- សុកស្ថិតនៃជ្រុងណាមួយនៃស្បួន តែមិនគ្របមាត់ស្បូនទេ
- សុកបាំងមាត់ស្បូនបន្តិចៗ
- សុកបាំងមាត់ស្បូនទាំងស្រុង
តើនរណាខ្លះដែលមានហានិភ័យជួបប្រទះបញ្ហានេះ?
ពុំទាន់មានការសិក្សាណាមួយបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ។ មានកត្តាមួយចំនួនដែលធ្វើអោយស្ត្រីប្រឈមនឹងបញ្ហានេះ ដូចជា
- ធ្លាប់មានបញ្ហាសុកពាំងមាត់ស្បូនពីមុនមក
- ស្ត្រីដែលធ្លាប់សម្រាលដោយវះកាត់ពីមុនមក ឬរំលូតជាច្រើនសារ
- ធ្លាប់វះកាត់ដុំនៅក្នុងស្បូនពីកន្លងមក
- មានកត្តាជាច្រើនទៀតដូចជា មានបុត្រក្នុងវ័យចំណាស់ អ្នកជក់បារី មានកូនភ្លោះ និងមានស្បូនខុសពីប្រក្រតី។
តើវាមានរោគសញ្ញាអ្វីខ្លះ?
ការធ្លាក់ឈាមនៅពាក់កណ្ដាលត្រីមាសទី ២គឺជាសញ្ញានៃសុកពាំងមាត់ស្បូន។ ម៉ាក់ៗខ្លះមានការធ្លាក់ឈាមនេះគឺមិនមានការឈឺចាប់ទេ តែម៉ាក់ៗខ្លះអាចចុកពោះ និងកន្ត្រាក់ស្បូនក៏មាន។
បញ្ហាសុកពាំងមាត់ស្បូនមិនអាចការពារបាននោះទេ។ បើសិនអ្នកមានការធ្លាក់ឈាមនៅត្រីមាសណាមួយនៃការមានផ្ទៃពោះត្រូវប្រញាប់ជួបជាមួយគ្រូពេទ្យ។ ក្នុងករណីនេះ ស្ត្រីគួរតាមដានការពិនិត្យអោយបានហ្មត់ចត់ដើម្បីដឹងពីការលូតលាស់របស់កូន និងដឹងពីទីតាំងនៃសុកថាត្រឹមត្រូវទេជៀសវៀងគ្រោះថ្នាក់នៃការធ្លាក់ឈាមខ្លាំងក្នុងពេលសម្រាល។
ប្រភព៖americanpregnancy.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង