សញ្ញាទាំងនេះហើយ បញ្ជាក់ថាទារកកំពុងតែដុះធ្មេញ
សញ្ញាទាំងនេះហើយ បញ្ជាក់ថាទារកកំពុងតែដុះធ្មេញ

សញ្ញាទាំងនេះហើយ បញ្ជាក់ថាទារកកំពុងតែដុះធ្មេញ

ទារកចាប់ផ្ដើមដុះធ្មេញមុខ២ នៅចន្លោះវ័យ 4 ទៅ 8 ខែ និងបន្តរហូតដល់ធំធាត់ឡើង។ នៅអំឡុងពេលក្មេងចាប់ផ្ដើមដុះធ្មេញ ក្មេងអាចមានអាការៈ ហើម ឫ រលាកអញ្ចាញធ្មេញ រករឿងម៉ាក់ប៉ា ហៀរទឹកមាត់ ពិបាកគេង មិនចង់បៅ/ញ៉ាំអាហារ មានកន្ទួលរមាស់ជុំវិញមាត់ ឡើងកំដៅរាងកាយ រាគរូស ខាំ ញេញអញ្ចាញ ឫ ញីត្រជៀកជាដើម។ ​

  • រករឿងច្រើន

ក្មេងអាចនឹងមួរម៉ៅច្រើន ដោយសារការឈឺចាប់ដែលបណ្ដាលពី ធ្មេញដុះចេញតាមអញ្ចាញធ្មេញ និងការដុះថ្គាមដំបូង។

ម៉ាក់ប៉ាអាចកាត់បន្ថយការឈឺចាប់របស់ក្មេង តាមរយៈការអោបថ្នមៗ!!! នៅពេលម៉ាក់ប៉ាអោបគេ គួបផ្សំនឹងការនៅជិតគាត់ច្រើន វាអាចជួយឱ្យក្មេងស្ងប់ស្ងាត់ និងលែងសូវរករឿង។

  • ខាំ ឫ អង្គាម

អំឡុងពេលដុះធ្មេញ ក្មេងចូលចិត្តខាំអ្វីមួយ ដើម្បីជួយកាត់បន្ថយការឈឺចាប់ពីការដុះពន្លកធ្មេញ ។ ភាពត្រជាក់(ស្អំទឹកកក) ក៏អាចជួយកាត់បន្ថយការឈឺចាប់របស់ក្មេងបានផងដែរ។

  • ក្ដៅខ្លួន (កម្រិតស្រាល)

ក្ដៅខ្លួនកម្រិតស្រាល ជាទូទៅនៅចន្លោះ 37.5°C ទៅ 38.3°C ។ ការក្ដៅខ្លួននេះ អាចដោយសារតែក្មេងញាត់ដៃដែលមិនស្អាតចូលក្នុងមាត់។ អាណាព្យាបាលអាចកាត់បន្ថយអាការៈក្ដៅខ្លួន តាមរយៈផ្ដល់ថ្នាំបញ្ចុះកំដៅ (ឧ. Paracetamol ឫ Ibuprofen សាកសួរគ្រូពេទ្យបន្ថែមពីកម្រិត និងប្រភេទថ្នាំដែលក្មេងអាចញ៉ាំបាន) ប្រសិនបើក្មេងមានសីតុណ្ហភាពរាងកាយលើសពី 39 °C សូមប្រញាប់នាំគាត់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

  • ក្អក

ក្មេងអាច ក្អក ឫ ឈ្លក់នៅអំឡុងពេលចាប់ផ្ដើមដុះធ្មេញ។ ក្នុងករណីដែលក្មេងនៅតែបន្តក្អក ឫ គួបផ្សំជាមួយនឹងរោគសញ្ញានៃជំងឺផ្ដាសាយ ឫ គ្រុនផ្ដាសាយធំ សូមនាំគាត់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

  • រាគ

ការកើនឡើងនៃទឹកមាត់អំឡុងពេលក្មេងចាប់ផ្ដើមដុះធ្មេញ អាចធ្វើឱ្យលាមកមានសណ្ឋានទន់ជាងមុន ឫ ឈានដល់ការរាគរូស។ រាគអាចជាសញ្ញានៃការបង្កជំងឺធ្ងន់ធ្ងរ ដូចនេះសូមប្រញាប់នាំគាត់ទៅជួបគ្រូពេទ្យជំនាញ ក្នុងករណីលាមកក្មេងមានសណ្ឋានរាវ មានក្អួត ឫ ឡើងកំដៅ ដែលការទុកយូរ អាចធ្វើឱ្យក្មេងប្រឈមនឹងការបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រក្នុងរាងកាយ។

  • ត្រដុសថ្ពាល់ និង ទាញត្រចៀក

អំឡុងពេលដុះធ្មេញ ក្មេងអាចឧស្សាហ៍ ទាញត្រចៀក ឫ ត្រដុសធ្មេញ ដោយសារតែការឈឺចាប់លើអញ្ចាញធ្មេញរាលដាលដល់ថ្ពាល់ និងត្រចៀក ពិសេសនៅពេលដែលថ្គាមក្មេងចាប់ផ្ដើមដុះឡើង ដូចនេះហើយទើបធ្វើឱ្យក្មេងចេះតែត្រដុសលើថ្ពាល់ និងទាញត្រចៀកចុះឡើង។ ម៉ាក់ប៉ាអាចកាត់បន្ថយបញ្ហានេះ តាមរយៈការត្រដុស និងម៉ាស្សាថ្មមៗលើថ្គាមក្មេងប្រហែលមួយទៅពីរនាទី(ម៉ាស្សាពីខាងក្រៅ)ជាមួយនឹងម្រាមដៃដែលសម្អាតស្អាត។

ការទាញត្រចៀកអាចជាសញ្ញានៃការរលាក ឫ បញ្ហាក្នុងត្រចៀក ដែលអាណាព្យាបាលគួរនាំគាត់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

ប្រភព៖chla.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.