សញ្ញាទាំងនេះហើយ បញ្ជាក់ថាកូនអ្នកពុលចំណី
ពុលចំណីលើកុមារ ជាវិបត្តិដែលបណ្ដាលមកពីការញ៉ាំអាហារមិនស្អាតនិងមិនចម្អិនបានត្រឹមត្រូវ។
រោគសញ្ញា
រោគសញ្ញានៃការពុលចំណីរួមមាន៖
- ក្អួត
- រាក
- និងក្ដៅខ្លួន (ក្រោយញ៉ាំអាហារមិនស្អាត ១ ទៅ ២៤ ម៉ោង) ហើយរោគសញ្ញាទាំងនេះអាចបន្តរហូតដល់មួយទៅពីរថ្ងៃ។
ក្នុងករណីដែលកុមារពុលចំណីខ្លាំង វាអាចបណ្ដាលឱ្យកុមារប្រឈមនឹង ការបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រក្នុងកម្រិតខ្ពស់ ដែលបង្កជាហានិភ័យធ្ងន់ធ្ងរដល់សុខភាពក្មេង ។
ដំណោះស្រាយ៖
ក្នុងករណីកុមារពុលចំណីធ្ងន់ធ្ងរ សូមប្រញាប់នាំគាត់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
ក្នុងករណីការពុលចំណីមានកម្រិតស្រាល៖
- ប្រើឱសថបំពេញជាតិទឹកនិងអេឡិចត្រូលីត្រ (Oral Rehydration) ឫ យើងស្គាល់ថាជាទឹកអូរ៉ាល់លីត្រ ទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ
- ម៉ាក់ប៉ាអាចផ្ដល់ឱសថប៉ារ៉ាសេតាម៉ុល ឫ អុីប៊ុយប្រូហ្វាន ដើម្បីកាត់បន្ថយការឈឺចាប់ និងបញ្ចុះកម្ដៅ ឫ អាចប្រើឱសថដទៃទៀតដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យប្រើ។
- សូមកុំផ្ដល់ឱសថបំបាត់រាកដល់ក្មេង (over-the-counter diarrhea medicines) ដោយចិត្តឯង (សូមពិគ្រោះជាមួយពេទ្យជាមុនសិន សឹមធ្វើការផ្ដល់ជូនក្មេង)
- សូមកុំផ្ដល់ឱសថអាស្ពីរីនដល់ក្មេងក្រោម១៨ឆ្នាំដែលមានអាការៈក្ដៅខ្លួន ដែលវាអាចបង្កផលប៉ះពាល់ដល់ថ្លើម និងប៉ះពាល់ដល់អាយុជីវិត (Reye syndrome) ។
វិធីការពារកុមារពីការពុលចំណី
លោកប៉ាអ្នកម៉ាក់អាចការពារតាមរយៈ៖
- ឧស្សាហ៍លាងសម្អាតដៃកូនអ្នកជាមួយសាប៊ូ
- កុំផ្ដល់ទឹកដោះគោដែលនៅសល់យូរក្រោយក្មេងបៅរួច
- ឧស្សាហ៍សម្អាតបង្គន់ និងឧស្សាហ៍ប្ដូរខោទឹកនោមគាត់
- ទុកដាក់ និងលាងសម្អាតឱ្យបានត្រឹមត្រូវនូវចំណី ទឹកដោះម្ដាយ/គោ ឫ សម្ភារៈក្មេង
- ចម្អិនអាហារក្មេងឱ្យបានឆ្អិនល្អ
- កុំឱ្យក្មេងតូចៗញ៉ាំអាហារឆៅ ឫ ទឹកដោះគោដែលមិនបានសំលាប់មេរោគ ។
សូមប្រញាប់នាំក្មេងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ក្នុងករណី៖
- ឈឺពោះខ្លាំងទៅៗ
- បន្តក្អួតជាប់រហូតក្រោយក្អួត២ម៉ោង
- ក្អួតម្ដងម្កាល នៅ២៤ម៉ោងក្រោយពុលចំណី
- រាកលើសពី៨ដង ក្នុងរយៈពេល៨ម៉ោង
- បន្តរាកស្រួចស្រាវលើសពី២៤ម៉ោង
- លាមក ឫ កម្អួតមានឈាម ឫ វត្ថុខ្មៅ
- លែងសូវចង់ញ៉ាំ
- ទឹកនោមប្តូរជាពណ៌ក្រម៉ៅ ឫ គ្មានទឹកនោមក្នុងរយៈពេល ៤ ទៅ ៦ម៉ោង
- យំគ្មានទឹកភ្នែក ភ្នែកខូង ឫ មាត់ស្ងួត
- ល្វើយខុសពីធម្មតា
- ឡើងកន្ទួលរមាស់
- រាកលើសពីមួយសប្ដាហ៍
- បន្តក្ដៅខ្លួន។
ប្រភព៖www.fairview.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង