សញ្ញាគ្រោះថ្នាក់នៃ”ទាស់”ក្រោយសម្រាល
សញ្ញាគ្រោះថ្នាក់នៃ”ទាស់”ក្រោយសម្រាល

សញ្ញាគ្រោះថ្នាក់នៃ”ទាស់”ក្រោយសម្រាល

“ ទាស់ “ គឺជាផលវិបាក ឬអាការៈដែលស្ត្រីតែងជួបប្រទះក្រោយពីសម្រាលបុត្ររួច។ ហេតុនេះហើយបានជាទាមទារអោយមានការមើលថែដិតដល់ពីក្រុមគ្រួសារ និងស្វាមី។ ស្ត្រីដែលមានសុខភាពខ្សោយក្រោយសម្រាលអាចបណ្ដាលអោយមានគ្រោះថ្នាក់។ តើផលវិបាកទាំងនោះមានអ្វីខ្លះ? តើវាបណ្ដាលមកពីអ្វី?

ការឆ្លងមេរោគក្រោយសម្រាល

ការបង្ករោគធ្ងន់ធ្ងរអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតបាន។ ការចម្លងរោគនៅត្រង់មុខរបួសវះកាត់(surgical site infections) និងរលាកស្បូន(uterine infections)។ វាធ្វើអោយស្ត្រីគ្រុនក្ដៅលើសពី ៣៨ អង្សារដែលចាស់ៗច្រើននិយមហៅថា ទាស់រងារញាក់។ ស្ត្រីគួរប្រញាប់ទៅជួបគ្រូពេទ្យក្នុងករណី ចុកពោះ ធ្លាក់សមានក្លិន ស្នាមក្រហមនៅត្រង់ចំណុចវះកាត់។

ធ្លាក់ឈាមក្រោយសម្រាល

ជាធម្មតា​ក្រោយពេល​សម្រាលកូន​មិន​ថា​សម្រាលកូន​តាម​ទ្វារមាស ឬ​វះកាត់​ទេគឺស្បូនត្រូវបានកន្រ្តាក់ដើម្បីបញ្ចេញ​សារធាតុ​រាវ​ដែល​រួមមាន​ឈាម ​ទឹកភ្លោះ និង​កម្ទេចកំទី ចេញពី​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​។ ក្នុងករណីស្បូនកន្រ្តាក់តិចពេក នោះវាបណ្ដាលអោយមានការធ្លាក់ឈាមច្រើន។  ជាធម្មតាការធ្លាក់ឈាមមានបរិមាណច្រើនក្នុងកំឡុង ២៤ម៉ោង និងអាចសេសសល់បន្តិចបន្តួចរហូតដល់សប្ដាហ៍ទី១២ ក្រោយពេលសម្រាល។

ចុកទ្រូង

នៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ និងក្រោយពេលសម្រាលបាន ៦ខែ ស្ត្រីតែងមានបញ្ហាបេះដូងដោយសារតែបេះដូងមិនមានលទ្ធភាពក្នុងការច្របាច់ឈាមបានត្រឹមត្រូវ។ រោគសញ្ញាមានដូចជា ដង្ហើមខ្លីៗ ឆាប់ហត ឬដង្ហក់ ចុកទ្រូង បេះដូងលោតញាប់ ឬបាត់ជីពចរ ហើមជើង នោមញឹក សម្ពាធឈាមទាប។ នៅពេលមានសញ្ញាណាមួយដូចបានរៀបរាប់ ស្ត្រីគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតជំនាញព្រោះផលវិបាកទាំងនេះអាចមានការច្រឡំជាមួយជំងឺផ្សេងៗ។

បាក់ទឹកចិត្ត(Postpartum Depression)

ស្ត្រីក្រោយសម្រាលភាគច្រើនត្រូវបានក្រុមគ្រួសារយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវកាយ ជាងផ្លូវចិត្ត។ តើអ្នកដឹងទេថា ២០% នៃស្ត្រីក្រោយសម្រាលមានបញ្ហាបាក់ទឹកចិត្តដែលករណីធ្ងន់ធ្ងរអាចឈានដល់ការសម្លាប់ខ្លួន និងគ្រោះថ្នាក់ដល់ជីវិតទៀតផង? ស្ត្រីអាចស្ដែងចេញនូវសញ្ញាដូចជា យំ សោកសៅ ខឹងសម្បារ ចង់សម្លាប់ខ្លួន មិនឃ្លានអាហារ គេងមិនលក់ និងអស់សង្ឃឹម។

ស្កមរីងរៃ

ចាស់ៗពីដើមមិនសូវអោយស្ត្រីញ៉ាំអាហារបានច្រើនមុខទេពិសេសក្រោយពេលសម្រាលភ្លាមនៅមន្ទីពេទ្យតែម្ដង។ ខជើងជ្រូក ឆាខ្ញី បានលាយម្រេច គឺមិនមានសារជាតិចញ្ចឹមគ្រប់គ្រាន់សម្រាប់ស្ត្រីក្រោយសម្រាលទេ។ ផ្ទុយទៅវិញ គ្រួពេទ្យណែនាំអោយស្ត្រីញ៉ាំអាហារអោយបានច្រើនមុខដើម្បីប៉ូវកម្លាំងដែលបាត់បង់ក្នុងពេលសម្រាលបុត្រ។ ស្ត្រីគួរញ៉ាំវីតាមីន ឬទឹកដោះគោបំប៉នសុខភាពសម្រាប់ស្ត្រីក្រោយសម្រាលដើម្បីអោយរាងកាយទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ ការតមអាហារច្រើនមុខបណ្ដាលអោយស្ត្រីស្កមស្គាំង ស្បែកស្រអាប់ ប្រេះស្រកា ជ្រុះសក់ ទល់លាមក ដោយសារទទួលអាហារូបត្ថម្ភ និងជាតិសរសៃមិនគ្រប់គ្រាន់។

ប្រភព៖www.mamamend.comwww.marchofdimes.orghealth.clevelandclinic.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.