វីតាមីន B12 មានសារៈសំខាន់យ៉ាងណាខ្លះដល់ទារក និងកុមារ?
វីតាមីន B12 ជាវីតាមីនមួយក្នុងចំណោមវីតាមីនដទៃទៀតក្នុងក្រុម B។ វីតាមីនក្រុម B មានវីតាមីនសំខាន់ៗចំនួន៨ ដែលសុទ្ធតែរលាយក្នុងទឹក និងបញ្ចេញចោលតាមទឹកនោម។
អត្ថប្រយោជន៍នៃវីតាមីន B12 ចំពោះទារក និងកុមារ៖
- ជួយឱ្យឆ្អឹឹងរឹងមាំ និងការពារឆ្អឹងពីជំងឺផ្សេងៗដូចជា ពុកឆ្អឹង ឫ ឆ្អឹងស្ពោត…
- ជួយបង្កើតគ្រាប់ឈាមក្រហម (គ្រាប់ឈាមក្រហមជាអ្នកដឹកជញ្ជូនអុកស៊ីហ្សែនតាមប្រព័ន្ធឈាមចេញពីសួតចែកចាយឱ្យរាងកាយប្រើប្រាស់)។ ក្នុងករណីដែលគ្រាប់ឈាមក្រហមផលិតមិនបានគ្រប់គ្រាន់ ក្មេងអាចប្រឈមនឹងជំងឺស្លេកស្លាំង និងការលូតលាស់មិនបានត្រឹមត្រូវ។
- ជួយឱ្យភ្នែកមើលឃើញច្បាស់
- ជួយឱ្យកោសិកាប្រសាទដំណើរការបានល្អ
- ជួយដល់ការផលិត និងការដំណើរការនៃសារជាតិសេរ៉ូតូនីន (បើសេរ៉ូតូនីនធ្លាក់ចុះ ក្មេងងាយប្រឈមនឹងវិបត្តិផ្លូវចិត្ត)
- ជួយឱ្យ សក់ ស្បែក និងក្រចកមានសុខភាពល្អ។
ប្រភពអាហារដែលផ្ដល់នូវ វីតាមីន B12៖
- ស៊ុត
- ផលិតផលទឹកដោះ ៖ ទឹកដោះគោ ឈីស និងយ៉ាអ៊ួរ
- សាច់មាន់ សាច់គោ សាច់ជ្រូក ។ល។
ក្មេងដែលខ្វះវីតាមីន B12 អាចមានរោគសញ្ញាដូចជា៖
- ខ្សោយ
- ល្ហិតល្ហៃ
- មិនសូវញ៉ាំអាហារ
- ការលូតលាស់យឺត
- ម៊ួរម៉ៅច្រើន។
- ស្បែកក្មេង ឡើងផ្ទាំងសៗ
- ស្នាមអុជខ្មៅលើស្បែក
- ក្រចកប្រែពណ៌
និងសក់ផុយ ឫ ស្ដើង។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
