កូនឡើងពងបែកមាត់៖ ទាំងនេះជាអ្វីដែលលោកប៉ាអ្នកគួរធ្វើ

កូនឡើងពងបែកមាត់៖ ទាំងនេះជាអ្វីដែលលោកប៉ាអ្នកគួរធ្វើ

ពងបែកមាត់ ជាវិបត្តិមួយដែលធ្វើឱ្យក្មេងឈឺខ្លាំងក្នុងមាត់។ អ្នកអាចសម្គាល់ពងបែកមាត់តាមរយៈការមើលឃើញដុំពងទឹកពណ៌ក្រហម ឫ ស្នាមពណ៌ក្រហមលាយពណ៌សក្នុងមាត់ក្មេង។

ពងបែកមាត់ភាគច្រើនកើតលើអណ្ដាត កៀកអណ្ដាត និងផ្នែកខាងក្នុងនៃថ្ពាល់។ ភាគច្រើន ពងបែកមាត់នេះធ្វើឱ្យក្មេងមានការឈឺចុកចាប់ខ្លាំង ដែលធ្វើឱ្យក្មេងពិបាកនិយាយ ទំពារ និងផឹកទឹក។

ពងបែកមាត់ភាគច្រើនបង្កដោយ៖

  • របួស ឫ ការកកិតក្នុងមាត់អំឡុងពេលដុសសម្អាតធ្មេញ ឫ ការធ្វើធ្មេញ
  • ក្មេងខាំអណ្ដាត ឫ ផ្ទៃខាងក្នុងនៃថ្ពាល់
  • ការឆ្លងមេរោគ
  • បង្កដោយអាហារមួយចំនួន និងការតានតឹងអារម្មណ៍ជាដើម
  • ពងបែកប្រភេទនេះមិនចម្លងទៅកាន់អ្នកដទៃឡើយ
  • វានឹងធូរស្បើយក្នុងរយៈពេលមួយសប្ដាហ៍ក្រោយ។

វិធីថែទាំកុមារដែលមានវិបត្តិពងបែកមាត់

  • ញ៉ាំទឹកត្រជាក់ឱ្យបានច្រើន អ្នកអាចប្រើទុយោជាមួយកុមារដើម្បីកាត់បន្ថយការកកិតជាមួយពងបែកមាត់នោះ
  • ផ្ដល់អាហារទន់ៗ សាបៗ ដែលងាយស្រួលក្នុងការទំពារនិងមិនធ្វើឱ្យក្រហាយមាត់
  • កាត់អាហារជាចំណិតតូចៗដែលជួយឱ្យក្មេងងាយស្រួលទំពារ និងលេប
  • បញ្ចៀសអាហារដូចជា សូកូឡា អាហារហឹរ អាហារប្រៃ អាហារជូរ គ្រាប់ធញ្ញជាតិ ជាដើម
  • ស្អំទឹកកកលើកន្លែងដែលមានដំបៅ
  • ផ្ដល់នូវឱសថបំបាត់ការឈឺចាប់ដូចជាប៉ារ៉ាសេតាម៉ុល ឫ អុីប៊ុប្រូហ្វែន
  • ជ្រើសរើសច្រាស់ដុសធ្មេញដែលមានសរសៃទន់
  • សាកសួរគ្រូពេទ្យសិន មុនផ្ដល់ថ្នាំលាបបំបាត់ពងបែកមាត់។

ប្រភព៖myhealth.alberta.ca

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.