លួងទារកយ៉ាងដូចម្ដេចទៅ បើគេយំអត់បាត់ចឹង?
ក្មេងអាយុពី 2 ទៅ 4 សប្ដាហ៍ប្រមាណជា 1 ក្នុងចំណោម 5 នាក់ អាចវិវត្ត និងប្រឈមនូវការយំដោយគ្មានមូលហេតុ។ បញ្ហាទាំងនេះរួមមាន ការយំ ការស្រែក ទាញជើងខ្លួនឯង ពិបាកលួង និងផោមញឹកញាប់ ពិសេស ពោះក្មេងអាចឡើងប៉ោង និង រីកធំដោយសារបរិមាណជាតិហ្គាសច្រើន ក្នុងប្រព័ន្ធរំលាយអាហារ។ ការយំនេះអាចកើតមានគ្រប់ពេល តែញឹកញាប់ជាងគេ នៅពេលល្ងាច និងពេលយប់។
ការយំដោយគ្មានមូលហេតុ លើក្មេងដែលបៅទឹកដោះម្ដាយ ជាសញ្ញានៃការមិនអាចទទួលយកបាននូវអាហារមួយចំនួនដែលម្ដាយញ៉ាំចូលទៅ។ រីក្មេងដែលបៅទឹកដោះគោ មួយចំនួនតូចអាចបណ្ដាលមកពី ការអាលែកហ្ស៊ីនឹងជាតិប្រូតេអុីនក្នុងទឹកដោះគោ ឫ ប្រតិកម្មជាមួយនឹងស្ករឡាក់តូសក្នុងទឹកដោះ ហើយវាក៏អាចជាសញ្ញានៃបញ្ហាផ្សេងៗទៀតផងដែរ។
ចុះ អាណាព្យាបាលគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេចដែរ?
ជាដំបូងសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថាការយំរបស់ក្មេងមិនទាក់ទងនឹងបញ្ហាសុខភាពណាមួយគួរឱ្យកត់សម្គាល់ ឫ បើមានបញ្ហាអ្វី ក្មេងត្រូវបានព្យាបាល បានទាន់ពេលវេលា។
បើម្ដាយនៅបំបៅដោះកូន ម្ដាយគួរបញ្ចៀសការញ៉ាំនូវផលិតផលទឹកដោះ ខ្ទឹមបារាំង ជាតិកាហ្វេស្ពៃក្ដោប និងអាហារមួយចំនួនទៀតដែលមានរសជាតិខ្លាំង។
ក្នុងករណីដែលបណ្ដាលមកពីទឹកដោះគោ សូមសាកសួរគ្រូពេទ្យជំនាញ អំពីរូបមន្តទឹកដោះគោម្សៅប្រភេទដែលគេបំបែកប្រូតេអុីនមានលក្ខណៈម៉ត់ខ្លាំង (hydrolysate formula) ឫ ទឹកដោះដែលគ្មានជាតិស្ករឡាក់តូស ។ ប្រសិនបើអាហារធ្វើឱ្យក្មេងមិនស្រួលខ្លួន ម៉ាក់ប៉ាគួរកាត់បន្ថយជាបណ្ដោះអាសន្នសិន។ ម៉ាក់ប៉ាមិនគួរបញ្ច្រកគាត់ច្រើនហួសកំណត់់ ដែលធ្វើឱ្យក្មេងគាត់មានអារម្មណ៍ថាមិនស្រួលខ្លួន។ សូមរង់ចាំយ៉ាងហោចណាស់ 2 ទៅ 2 ម៉ោងកន្លះ ពីការញ៉ាំអាហារដំបូង សឹមធ្វើការផ្ដល់អាហារបន្ទាប់ទៀត។
ម៉ាក់ប៉ាអាចជ្រើសរើសជាការបណ្ដើរកូនតូច ពរ ឫ ដាក់អូនតូចក្នុងកាបូបស្ពាយដើម្បីលួងពួកគាត់។ ចលនា និងការប៉ះផ្ទាល់អាច ជួយកាត់បន្ថយការយំរបស់ពួកគេ។
ម៉ាក់ប៉ាជឿទេ? សំលេងលឺៗជាចង្វាក់ ដូចជាសម្លេងកង្ហារ ម៉ាស៊ីនបូមធូលី -ល- ជាប្រភេទសំលេងមានចង្វាក់ និងប្រភេទជួយឱ្យស្ងប់ស្ងាត់ ដែលជួយឱ្យក្មេងឆាប់គេងលក់។ ម៉ាក់ប៉ាក៏អាចប្រើឧបករណ៍ក្បាលដោះឱ្យពួកគេជញ្ជក់ ព្រោះក្មេងដែលបៅទឹកដោះគោ អាចចូលចិត្តឧបករណ៍ប្រភេទនេះ និងឆាប់ឈប់រករឿងជាងក្មេងដែលបៅទឹកដោះម្ដាយ។
ការដាក់ទារកឱ្យគេងផ្កាប់ និងផ្ដល់សម្ពាធពីលើក្បាលពោះក្មេង ព្រមទាំងការម៉ាស្សាថ្មមៗ ជួយឱ្យក្មេងលេងសូវឈឺ និងលេងសូវយំរករឿង។ ការរុំទារកជាមួយនឹងកន្សែង ធ្វើឱ្យគាត់មានអារម្មណ៍ថា មានសុវត្ថិភាព និងភាពកក់ក្ដៅបានគ្រប់គ្រាន់ផងដែរ។
ប្រភព៖healthychildren.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង