រឿងសំខាន់ដែលត្រូវគួរធ្វើមុនពេលមានផ្ទៃពោះ
រឿងសំខាន់ដែលត្រូវគួរធ្វើមុនពេលមានផ្ទៃពោះ

រឿងសំខាន់ដែលត្រូវគួរធ្វើមុនពេលមានផ្ទៃពោះ

ការថែទាំមុនពេលមានផ្ទៃពោះមានន័យថាការថែរក្សារាងកាយ និងផ្នែកផ្លូវអារម្មណ៍របស់អ្នកឱ្យបានល្អក្នុងអំឡុងពេលដែលអ្នកអាចមានកូន។

សុខភាពម្ដាយមុនពេលមានផ្ទៃពោះមានទំនាក់ទំនងជាមួយការលូតលាស់របស់កូនទាំងពេលមានផ្ទៃពោះ និងក្រោយសម្រាល។ ហេតុនេះ មុនពេលមានផ្ទៃពោះស្ត្រីគួរតែ

  • ទទួលទាន Folic acid ជាប្រភេទក្រុមវីតាមីន B ដែលរាងកាយយើងត្រូវការជាប្រចាំ ជាពិសេសក្នុងពេលមានផ្ទៃពោះដោយសាររាងកាយត្រូវការលូតលាស់បន្ថែម។ ការទទួលបាន Folic Acid 400mcg គឺអាចបញ្ចៀសនូវហានិភ័យធំៗចំនួន ២គឺ Spina bifida(ពកឆ្អឹងខ្នង) និង Anancephaly(មិនមានផ្នែកខាងមុខនៃខួរក្បាល) ដែលបញ្ហាទាំង ២នេះកើតមាននៅតំណាក់កាលដំបូងនៃការមានផ្ទៃពោះ(នៅសប្ដាហ៍ទី ៣ និងទី ៤) ។
  • ពិនិត្យសុខភាពភាព មុនពេលអ្នកសម្រេចចិត្តយកបុត្រ ស្ត្រីគួរពិនិត្យលើជម្ងឺមួយចំនួនដូចជាលើសជាតិស្ករ ជម្ងឺធាត់ លើសសម្ពាធឈាមជាដើម ដែលស្ត្រីត្រូវប្រាកដថាជម្ងឺទាំងនោះត្រូវបានគ្រប់គ្រងត្រឹមត្រូវ។
  • វ៉ាក់សាំង វ៉ាក់សាំងខ្លះត្រូវបានផ្ដល់កំឡុងពេលមានផ្ទៃពោះ តែវ៉ាក់សាំងស្អូច អុចស្វាយដែលគួរផ្ដល់មុនពេលមានផ្ទៃពោះ
  • ទម្ងន់ ការលើសទម្ងន់ធ្វើអោយពិបាកក្នុងការមានកូនមិនថាប៉ា ឬម៉ាក់ធាត់ទេ ប្រសិនធាត់ទាំងពីរកាន់តែពិបាក។ ហើយការធាត់ទៀត វាក៏អាចបង្កើនហានិភ័យនៃជម្ងឺមួយចំនួន ដូចជាលើសសម្ពាធឈាម ទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ រលូត និងប្រឈមនឹងការសម្រាលដោយការវះកាត់។

យើងអាចដឹងថាខ្លួនធាត់ ឬស្គមបានតាមរយៈកំណត់សន្ទស្សន៍ម៉ាសរាងកាយ = ទំងន់(Kg){កំពស់(m)}2

សន្ទស្សន៍ម៉ាសរាងកាយធម្មតា 18.5-24.9

ស្ត្រីគួររក្សាសន្ទស្សន៍ម៉ាសរាងកាយអោយបាននៅក្នុងចន្លោះដែលមានសុខភាពល្អគឺមិនស្គមពេក និងមិនធាត់ពេកដែរ។

ការអនុវត្តន៍ចំនុចខាងលើបានត្រឹមត្រូវគឺធ្វើអោយសុខភាពម្ដាយ និងកូនបានល្អទាំងក្នុងពេលពរពោះ និងទៅថ្ងៃអនាគត។

 

ប្រភព៖www.cdc.gov

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.