
ម្សៅទឹកដោះគោ និងទឹកដោះគោធម្មតា៖ មួយណាសាកសមសម្រាប់សុខភាពកុមារ?
ទឹកដោះគោធម្មតា(Cow’s milk) និងរូបមន្តម្សៅទឹកដោះគោ(Formula Milk)៖ មួយណាផ្ដល់នូវជីវជាតិដល់កុមារច្រើនជាង?
អាណាព្យាបាលមួយចំនួនអាចចង់ផ្លាស់ប្ដូរទឹកដោះគោកូនៗពីរូបមន្តម្សៅទឹកដោះគោទៅជាការញ៉ាំទឹកដោះគោធម្មតា។ ពិតណាស់់! ក្មេងអាយុ១ឆ្នាំឡើងអាចញ៉ាំទឹកដោះគោធម្មតាបាន (Cow’s milk)។ តែបើយើងក្រលែកមើលលើជីវជាតិដែលមានក្នុងរូបមន្តម្សៅទឹកដោះគោ និងទឹកដោះគោធម្មតា យើងនឹងឃើញថារូបមន្តម្សៅទឹកដោះគោសម្បូរទៅដោយជីវជាតិច្រើនប្រភេទជាងទឹកដោះគោធម្មតា ដែលជាជម្រើសដ៏ល្អសម្រាប់កូនៗពិសេសកូនៗដែលរើសចំណី មិនសូវញ៉ាំបន្លែ ឫ ផ្លែឈើ។
រូបមន្តម្សៅទឹកដោះគោ ផ្ដល់នូវជាតិ DHA វីតាមីន ជាតិរ៉ែ និងជីវជាតិសំខាន់ៗដទៃដែលចាំបាច់សម្រាប់ការលូតលាស់របស់កុមារ។
តាមវិទ្យាស្ថាន The American Academy of Pediatrics បានឱ្យដឹងថា ក្មេងដែលមានអាយុ១ឆ្នាំឡើងអាចទទួលទានទឹកដោះគោស្រស់ ឫ ទឹកដោះគោធម្មតា (Cow’s Milk)បាន។
ការផ្ដល់នូវទឹកដោះគោស្រស់ដល់ទារកអាយុក្រោម១ឆ្នាំអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេ ព្រោះទឹកដោះគោធម្មតា៖
- មិនសូវមានជាតិអាស៊ីតខ្លាញ់(ឧ.DHA, AA) ដែក វីតាមីនស៊ី និងជាតិរ៉ែសំខាន់ៗដទៃទៀតដែលជំនួយដល់ការលូតលាស់របស់កុមារ
- ផ្ដល់នូវជាតិប្រូតេអុីនច្រើនលើសកំណត់ ដែលមិនសាកសមសម្រាប់ការលូតលាស់របស់កុមារ
- ផ្ដល់នូវជាតិរ៉ែនិងប្រូតេអុីនក្នុងបរិមាណច្រើនជ្រុលដែលធ្វើឱ្យតម្រងនោមក្មេងពិបាកក្នុងការច្រោះ
- ក្រពះពោះវៀនទារកក្រោម១២ខែ ពិបាកកិនបំបែកជីវជាតិមានក្នុងទឹកដោះគោធម្មតា។
រូបមន្តម្សៅទឹកដោះគោ NutriGold ផ្ដល់នូវជីវជាតិលើសពី៣០មុខដែលជំនួយដល់ការលូតលាស់សព្វមុខរបស់កុមារ ពិសេសការអភិវឌ្ឍខួរក្បាលនិងភ្នែក ការពង្រឹងប្រព័ន្ធការពាររាងកាយ ការលូតកម្ពស់និងឆ្អឹងរឹងមាំ ព្រមទាំងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អប្រសើរ។
ប្រភព៖parenting.firstcry.com

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង