
ម៉ាញ៉េស្យូមមានអត្ថប្រយោជន៍បែបណាខ្លះសម្រាប់ស្រ្តីមានផ្ទៃពោះ
ជាតិម៉ាញ៉េស្យូមជាជីវជាតិដែលមានសារៈសំខាន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ។
ស្ទើរតែគ្រប់ប្រព័ន្ធក្នុងសរីរាង្គកាយម្ដាយនិងការលូតលាស់រូបរាងកាយរបស់ទារក សុទ្ធតែត្រូវការជាតិម៉ាញ៉េស្យូម។ ជាតិរ៉ែប្រភេទនេះដើរតួនាទីយ៉ាងសំខាន់ដូចជាក្នុងការ៖
- ជួយដល់ការទ្រទ្រង់ប្រព័ន្ធប្រសាទ និងសាច់ដុំ
- ជួយរក្សាសម្ពាធឈាមឱ្យនៅក្នុងកម្រិតធម្មតា
- ជួយឱ្យទារកមានធ្មេញ និងឆ្អឹងដែលរឹងមាំ
- ជួយបញ្ចៀសពីការសម្រាលកូនមុនខែកំណត់
- ជួយបញ្ចៀសពីផលវិបាកផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះ។
បរិមាណនៃជាតិម៉ាញ៉េស្យូមដែលស្រ្តីមានផ្ទៃពោះត្រូវការ៖
អំឡុងពេលមានផ្ទៃពោះ តម្រូវការនៃជាតិម៉ាញ៉េស្យូមមានការកើនឡើងខ្ពស់៖
- ស្រ្តីមានផ្ទៃពោះអាយុ១៨ និងក្រោម១៨៖ ៤០០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីមានផ្ទៃពោះអាយុចន្លោះពី ១៩ ទៅ ៣០៖ ៣៥០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីមានផ្ទៃពោះអាយុ៣១ ដល់ក្រោម៥០៖ ៣៦០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីបំបៅដោះកូនអាយុ១៨ និងក្រោម១៨៖ ៣៦០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីបំបៅដោះកូនអាយុ១៩ ដល់ក្រោម៣០៖ ៣១០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីបំបៅដោះកូនអាយុ៣១ ដល់ក្រោម៥០៖ ៣២០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីធម្មតា (មិនមានផ្ទៃពោះ) អាយុ១៤ ដល់១៨៖ ៣៦០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីធម្មតា (មិនមានផ្ទៃពោះ) អាយុ១៩ ដល់៣០៖ ៣១០មីលីក្រាមក្នុងមួយថ្ងៃ
- ស្រ្តីធម្មតា (មិនមានផ្ទៃពោះ) អាយុ៣១ ដល់៥០៖ ៣២០មីលីក្រាមក្នុងមួយថ្ងៃ
ប្រភពអាហារដ៏ល្អនៃជាតិម៉ាញ៉េស្យូមក្នុងអំឡុងពេលមានផ្ទៃពោះ
- ចេក
- ប៊ឺរ
- គ្រាប់ធញ្ញជាតិ (ឧ. គ្រាប់អាល់ម៉ុន)
- ត្រី
- បន្លែស្លឹកពណ៌បៃតង
- ពពួកក្រុមសណ្ដែក។
ស្រ្តីអាចញ៉ាំអាហារបំប៉នម៉ាញ៉េស្យូម (Magnesium Supplement) អំឡុងពេលមានផ្ទៃពោះបានដែរទេ?
ក្នុងវីតាមីនសម្រាប់ស្រ្តីមានផ្ទៃពោះ (Prenatal Vitamin) ក៏មានផ្តល់នូវជាតិម៉ាញ៉េស្យូម ហើយក្នុងរបបអាហារប្រចាំថ្ងៃក៏មានផ្ដល់នូវជាតិម៉ាញ៉េស្យូមដល់ស្រ្តីមានផ្ទៃពោះ។ ជារួមស្រ្តីមានគក៌មិនចាំបាច់ទទួលទានអាហារបំប៉នម៉ាញ៉េស្យូមតែមួយមុខនេះក៏បានដែរ។
កង្វះជាតិម៉ាញ៉េស្យូមជាករណីកម្រ ហើយវាអាចមានរោគសញ្ញាដូចជាៈ
- ចង្អោរ
- ក្អួត
- បាត់បង់ចំណង់អាហារ
- ល្ហិតល្ហៃ
- គេងមិនលក់
- រមួលសាច់ដុំ
- ការចងចាំមិនសូវល្អ
- ចង្វាក់បេះដូងដើរខុសប្រក្រតី
- និងខ្សោយជាងធម្មតា។
ប្រភព៖www.babycenter.com

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង