ម៉ាញេស្យូមមានគុណប្រយោជន៍ខ្ពស់ដល់រាងកាយក្មេង
ម៉ាញ៉េស្យូមជាជាតិរ៉ែមួយប្រភេទដែលជួយទ្រទ្រង់រាងកាយ។ ជាតិរ៉ែមានសារៈសំខាន់សម្រាប់សុខភាពក្មេង ដូចជា៖
- ជួយដល់ការផ្ដល់សញ្ញាក្នុងរាងកាយក្មេង
- ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
- ជួយដល់ការសំយោគប្រូតេអុីន
- រក្សាលំនឹងសម្ពាធឈាម
- ជួយផលិតថាមពលដល់រាងកាយ
- ជួយឱ្យឆ្អឹងរឹងមាំ
- ជួយដឹកជញ្ជូនកាល់ស្យូម និងប៉ូតាស្យូមឱ្យរាងកាយប្រើប្រាស់
ក្នុងករណីដែលរាងកាយក្មេងខ្វះជីវជាតិនេះ វាអាចធ្វើឱ្យក្មេងខ្សោយ អស់កម្លាំង រមួលក្រពើ និងល្វើយជាដើម។
បរិមាណប្រចាំថ្ងៃ
- ទារកកើត ដល់ ៣ឆ្នាំ៖ 80mg ប្រចាំថ្ងៃ
- កុមារអាយុ៤ឆ្នាំ ដល់ ៨ឆ្នាំ៖ 130mg ប្រចាំថ្ងៃ
- កុមារអាយុ៩ឆ្នាំ ដល់ ១៣ឆ្នាំ៖ 240mg ប្រចាំថ្ងៃ
ប្រភពនៃជាតិម៉ាញ៉េស្យូម
គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង ចេក ពពួកសណ្ដែក និងរូបមន្តទឹកដោះគោម្សៅជាប្រភពដ៏ល្អនៃម៉ាញេស្យូម។
រូបមន្តម្សៅទឹកដោះគោ NutriGold ក៏មានផ្តល់នូវជាតិម៉ាញេស្យូមក្នុងបរិមាណសមស្របទៅតាមការណែនាំរបស់អ្នកជំនាញដែលជម្រុញការលូតលាស់របស់កុមារបានយ៉ាងល្អប្រសើរ។
ប្រភព៖www.momjunction.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង