
ម៉ាក់ៗស្ទះទឹកដោះក្រោយសម្រាល អាចសាកល្បងគន្លឹះទាំងនេះបាន
ឆ្លងទន្លេរួច ក្រុមគ្រូពេទ្យជំនាញតែងតែលើកទឹកចិត្តឱ្យស្រ្តីជាម្ដាយជ្រើសរើសការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូងនិងបន្តបំបៅរហូតដល់កុមារអាយុ២ឆ្នាំ ឫ លើសនេះ។ ក្នុងទឹកដោះម្ដាយសម្បូរទៅដោយជីវជាតិចិញ្ចឹម និងអង់ទីគ័រដែលជួយដល់ការលូតលាស់និងការការពារទារកពីជំងឺឆ្លងផ្សេងៗ។
ពិតណាស់! វិបត្តិមួយដែលអាចនឹងកើតមានអំឡុងពេលបំបៅទឹកដោះម្ដាយគឺការស្ទះទឹកដោះ។ ដោយនៅពេលម្ដាយមិនបានបំបៅកូនដោយទឹកដោះទាន់ពេល បន្ថយការផ្ដល់ទឹកដោះម្ដាយ ឫ ចាប់ផ្ដើមបញ្ឈប់ទឹកដោះម្ដាយ វាអាចធ្វើឱ្យសុដន់ម្ដាយឡើងចាល់ទឹកដោះ ហូរទឹកដោះ សុដន់ឡើងធំណែន និងមានអារម្មណ៍ថាធ្ងន់ជាងមុន។ លើសពីនេះ វាអាចបង្កឱ្យស្រ្តីប្រឈមនឹង៖
- រលាកសុដន់ ឫ លៀសដោះ
- ក្ដៅ រងារញាក់
- ឡើងក្រហម និងហើម
- ឈឺក្នុងសុដន់ខ្លាំង
ស្រ្តីជាម្ដាយអាចកាត់បន្ថយអាការៈទាំងនេះតាមវិធីសាស្រ្តដូចជា ៖
- ច្របាច់ទឹកដោះចេញមកខាងក្រៅ (បូមដោយម៉ាស៊ីន ឫ ដៃ)
- ស្អំជាមួយរបស់ត្រជាក់ (ដុំជែលត្រជាក់ បន្លែដែលដាក់ក្លាសេត្រជាក់ ឫ ដុំទឹកកក)
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់ដែលចេញដោយគ្រូពេទ្យជំនាញ
ក្នុងករណីដែលអាការៈខាងលើមិនបានធូរស្បើយ ឫ អ្នកមា្ដយលេចឡើងនូវរោគសញ្ញាបន្ថែមដូចជារោគសញ្ញាស្រដៀងជំងឺគ្រុនផ្ដាសាយ ក្ដៅខ្លួន ឈឺខ្លាំងឡើងៗ សុដន់ឡើងក្រហម សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
Ref: Formula feeding your baby, Region of Waterloo, Public Health and Emergency Services

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង