ម៉ាក់ៗជ្រុះសក់ដោយសារកូនស្គាល់មុខមែនដែរឬទេ?
ចំពោះស្ត្រីធម្មតាដែលមិនទាន់មានផ្ទៃពោះការជ្រុះសក់ ៨០សរសៃក្នុងមួយថ្ងៃវាជារឿងធម្មតា តែបងប្អូនស្ត្រីក្រោយសម្រាលប្រឈមនឹងការជ្រុះសក់ប្រមាណ ៤០០សរសៃក្នុងមួយថ្ងៃ។
អរម៉ូនជាបញ្ហាចំបងមួយដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរលក្ខណៈនៃសក់ និងធ្វើអោយសក់ជ្រុះបន្ទាប់ពីសម្រាល។
ការសិក្សាបានបង្ហាអោយឃើញថាស្ត្រីមានផ្ទៃពោះមិនសូវមានការជ្រុះសក់ទេ។ មូលហេតុគឺក្នុងកំឡុងពេលមានផ្ទៃពោះ អរម៉ូនអឺសស្ត្រូហ្សែនមានការកើនឡើងខ្ពស់ដែលធ្វើអោយស្ត្រីមានសរសៃសក់រឹងមាំ និងមិនសូវមានបញ្ហាជ្រុះសក់។ ស្ត្រីនឹងចាប់ផ្ដើមជ្រុះសក់ជាបណ្ដើរៗនៅពេលទារកសម្រាលមក និងកាន់តែខ្លាំងនៅពេលកូនអ្នកមានអាយុ ២ ទៅ ៤ខែ។ ជាទូទៅវានឹងធូរស្រាលនៅពេលកូនអ្នកមានអាយុជិត ១ឆ្នាំ។
ដោយសារបញ្ហាសក់ជ្រុះក្រោយពេលសម្រាលគឺទាក់ទងនឹងបញ្ហាអរម៉ូន។ ដូចនេះពុំមានវិធីសាស្ត្រជាក់លាក់ណាដើម្បីបញ្ឈប់បញ្ហាសក់ជ្រុះបានភ្លាមៗទេ។ ទោះជាយ៉ាងនេះក្ដី យើងក៏មានជាវីធីសាស្ត្រមួយចំនួនដើម្បីជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងការថែរក្សាសក់អោយបានរឹងមាំល្អ ក្នុងនោះរួមមាន
- របបអាហារ អាហារជួយដល់សុខភាពស្ត្រី និងកូនក្នុងផ្ទៃអោយបានរឹងមាំ។ ចំពោះស្ត្រីក្រោយសម្រាលគួរទទួលទានរបបអាហារដែលមានវីតាមីន និងរ៉ែអោយបានគ្រប់គ្រាន់ពីប្រភព បន្លែ ធុញ្ញជាតិ និងផ្លែឈើស្រស់ព្រមទាំងញ៉ាំទឹកអោយបានគ្រប់គ្រាន់។
- ទទួលទានអាហារូបត្ថម្ភបន្ថែម ថ្វីត្បិតតែសម្រាលហើយក្ដី ស្ត្រីគួតែទទួលទានវីតាមីនចម្រុះបន្តទៀតដើម្បីជួយដល់សុខភាព និងកាត់បន្ថយការជ្រុះសក់ផងដែរ។ American Pregnancy Association បានណែនាំអោយស្ត្រីក្រោយសម្រាលទទួលទានបន្ថែមនូវជាតិដែក វីតាមីនB complex វីតាមីន c វីតាមីន E និងជាតិស័ង្កសី។
- កាត់បន្ថយស្ត្រេស៍ អរម៉ូនប្រែប្រួលបណ្ដាលអោយស្ត្រីមានបញ្ហាស្ត្រេស៍។ ស្ត្រីគួរសម្រាកអោយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពដែលចូលចិត្តដើម្បីកាត់បន្ថយការថប់អារម្មណ៍។
- ចំពោះសក់ ការកាត់សក់ខ្លីជួយកាត់បន្ថយបញ្ហាសក់ជ្រុះ និងប្រើប្រាស់សាប៊ូកក់សក់ដែលមានជាតិ Biotin ដើម្បីជួយធ្វើអោយសក់រឹងមាំ ព្រមទាំងប្រើថ្នាំបន្ទន់សក់មានជាតិ Silica។ ស្ត្រីគួរផ្អាកការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ និងការគៀបសក់សិនព្រោះវាធ្វើអោយសក់អ្នកកាន់តែស្ដើង និងកាន់តែជ្រុះ។
ការជ្រុះសក់ក្រោយពេលសម្រាលបុត្រហើយបាន ២ ទៅ ៤ខែវាគឺជារឿងធម្មតា និងមិនមានអ្វីត្រូវព្រួយបារម្ភទេ។ តែប្រសិនបើអ្នកនៅតែបន្ដការជ្រុះសក់ច្រើននៅពេលកូនអ្នកមានអាយុលើសពី ១ឆ្នាំ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការប្រឹក្សាដ៏ត្រឹមត្រូវ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង