មែនអត់??? លឺតែគេថា ញ៉ាំព្រីងធ្វើអោយកូនខ្មៅ
មែនអត់??? លឺតែគេថា ញ៉ាំព្រីងធ្វើអោយកូនខ្មៅ

មែនអត់??? លឺតែគេថា ញ៉ាំព្រីងធ្វើអោយកូនខ្មៅ

ព្រីងគឺជាប្រភេទផ្លែឈើ Low glycemic index (មានជាតិស្ករទាប) ដែលម៉ាក់ៗមានបញ្ហាលើសជាតិស្ករអាចញ៉ាំបាន និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកពុំធ្លាប់បានដឹង។  ផ្លែ គ្រាប់ ស្លឹក និងសម្បករបស់ដើមព្រីងគឺត្រូវបានប្រើប្រាស់ដើម្បីទប់ឈាម និងប្រសិទ្ធិភាពជាច្រើនទៀត។ ម៉ាក់ៗអាចចង់ញ៉ាំផ្លែព្រីងក្នុងពេលពពោះ តែអាចមិនហ៊ានក្នុងការញ៉ាំដោយសារលឺចាស់ៗនិយាយតៗគ្នាថា វានឹងធ្វើអោយកូនកើតមកខ្មៅ។ តើពិតទេ?

 

តាមពិតកូនមានសម្បុរស ឬ ខ្មៅ គឺមិនបណ្ដាលមកពីការបរិភោគអាហារទេ។ ផ្ទុយទៅវិញវាជួយសុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃទៀតផង។ តើការញ៉ាំព្រីងមានអត្ថប្រយោជន៍អ្វីខ្លះ?

១ សម្បូរសារជាតិចិញ្ចឹម

វាផ្ដល់នូវសារជាតិចិញ្ចឹមសំខាន់ៗជាច្រើនដូចជា កាល់ស្យូម វីតាមីន C ជាតិដែក ប៉ូតាស្យូម និងសារជាតិប្រឆាំងអុកស៊ីតកម្មជាច្រើន។ វីតាមីន និងជាតិរ៉ែទាំងនេះគឺជួយដល់ការលូតលាស់ឆ្អឹង ធ្មេញ និងពង្រឹងដល់ប្រព័ន្ធការពាររាងកាយម៉ាក់ៗកំពុងពពោះ។ ចំពោះ វីតាមីន C ក្នុងកម្រិតខ្ពស់គឺជួយអោយរាងកាយស្រូបយកជាតិដែក និងបង្កើនការបរិមាណអេម៉ូក្លូប៊ីនក្នុងឈាម។

២ ជួយប្រព័ន្ធរំលាយអាហារ

ម៉ាក់ៗប្រហែលជាមិនដឹងទេថា ផ្លែព្រីងជួយបំបាត់ការរាករូស និងដំបៅក្រពះ។ មិនតែប៉ុណ្ណោះ នៅក្នុងក្បូនបុរាណគេក៏ប្រើវាដើម្បីបំបាត់ជំងឺទាក់ទងនឹងបញ្ហាពោះវៀនតាមរយៈជួយអោយរាងកាយត្រជាក់។

៣ កាត់បន្ថយហានិភ័យជម្ងឺលើសសម្ពាធឈាម

វាអាចកាត់បន្ថយបញ្ហាលើសសម្ពាធឈាមដោយសារតែផ្លែព្រីងមានផ្ទុកជាតិប៉ូតាស្យូម និងប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់។ សារជាតិនេះក៏ជួយកាត់បន្ថយភាពនឿយហត់ និងស្ត្រេស៍ផងដែរ។ ផ្លែព្រីង១ខាំមានផ្ទុកជាតិប៉ូតាស្យូមរហូតដល់ទៅ ៥០មីលីក្រាម។

៤ មានវីតាមីន និងជាតិរ៉ែ

វាមានជាតិវីតាមីន A ក្នុងកម្រិតខ្ពស់ដែលជួយអភិវឌ្ឍភ្នែករបស់ទារកក្នុងផ្ទៃ និងមានជាតិម៉ាញ៉េស្យូមដែលជួយកាត់បន្ថយការសម្រាលមុនកំណត់ និងចាញ់កូនផងដែរ។ ជាតិម៉ាញ៉េស្យូមនេះក៏ជួយដល់ការលូតលាស់របស់ទារក និងកាត់បន្ថយការរមួលក្រពើរបស់ស្រ្តីមានផ្ទៃពោះ។

ម៉្យាងទៀត ស្ត្រីដែលចូលចិត្តញ៉ាំផ្លែព្រីងមិនសូវមានបញ្ហាសុខភាពមាត់ធ្មេញទេព្រោះផ្លែព្រីងក៏មានឥទ្ធិពលប្រឆាំងទៅនឹងការបង្ករោគក្នុងមាត់ផងដែរ។ ម៉ាក់ៗគួរចាំថាក្រោយពេលញ៉ាំព្រីងរួចមិនគួរញ៉ាំទឹកដោះគោទេព្រោះវាអាចធ្វើអោយឈឺក្រពះ ករណីកម្រក៏អាចបណ្ដាលអោយរាក។ សូមលាងទឹកអោយបានស្អាតមុនញ៉ាំដើម្បីបង្ការកុំអោយមានបញ្ហារាករូស។

ប្រភព៖parenting.firstcry.comwww.momjunction.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.