មូលហេតុទាំងនេះហើយ បង្កឱ្យស្រ្តីសម្រាលកូនមុនខែកំណត់!!!
មូលហេតុទាំងនេះហើយ បង្កឱ្យស្រ្តីសម្រាលកូនមុនខែកំណត់!!!

មូលហេតុទាំងនេះហើយ បង្កឱ្យស្រ្តីសម្រាលកូនមុនខែកំណត់!!!

ការសម្រាលកូនមុនខែកំណត់ គឺជាការសម្រាលទារកនៅមុន៣៧សប្ដាហ៍នៃការពរពោះ។ សរីរាង្គមួយចំនួនរបស់ទារកក្នុងផ្ទៃនៅអាយុមុន៣៧សប្ដាហ៍ ត្រូវបានបង្កើតឡើងរួចហើយក៏ពិតមែន តែដំណើរការនៃសរីរាង្គទាំងនោះអាចមិនទាន់លូតលាស់បានពេញលេញដែលទាមទារឱ្យមានការថែទាំយ៉ាងដិតដល់នៅក្រោយសម្រាល ឫ តម្រូវឱ្យស្នាក់នៅក្នុងពេទ្យរយៈពេលយូរជាងធម្មតា។

គ្រោះថ្នាក់ដែលបង្កឱ្យស្ត្រីសម្រាលកូនមុនខែកំណត់

  • កត្តាម្ដាយ
    • អាយុម្ដាយ
      • ស្រ្តីពរពោះកូនដំបូងនៅអាយុក្រោម១៨ឆ្នាំ ឫ លើសពី៣៥ឆ្នាំ សុទ្ធតែអាចធ្វើឱ្យស្រ្តីប្រឈមនឹងការសម្រាលកូនមុនខែ
    • ជំងឺប្រចាំកាយ
      • ស្រ្តីមានផ្ទុកជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ឫ ជំងឺសរសៃឈាមបេះដូងសុុទ្ធតែអាចធ្វើឱ្យស្រ្តីប្រឈមនឹងការសម្រាលកូនមុនខែ
      • មានប្រវត្តិធ្លាប់ឆ្លងទន្លេមុនខែ អាចធ្វើឱ្យស្រ្តីប្រឈមនឹងការឆ្លងទន្លេមុនខែពេលពរពោះលើកក្រោយ
      • ប្រវត្តិធ្លាប់មានស្បូនរីកពេក (ធ្លាប់ពរពោះកូនភ្លោះ ឫ លើសទឹកភ្លោះ)
      • មាត់ស្បូនខុសប្រក្រតី ដូចជាប្រវែងកស្បូនខ្លីពេកជាដើម
      • ឆ្លងមេរោគ ដូចជាមេរោគលើប្រព័ន្ធបង្ហូរនោមអាចធ្វើឱ្យស្រ្តីប្រឈមនឹងការសម្រាលកូនមុនខែ
      • រលាកអាងត្រគៀក
      • ជក់បារី ផឹកគ្រឿងស្រវឹង ប្រើថ្នាំខុសច្បាប់ក្នុងពេលពរពោះ
      • រលាកអញ្ចាញធ្មេញ ឫ ដង្កូវស៊ីធ្មេញ

ទារកមានផ្ទុកក្រូម៉ូសូមខុសប្រក្រតី ឫ ទារកក្នុងផ្ទៃឆ្លងមេរោគអាចធ្វើឱ្យស្រ្តីប្រឈមនឹងការសម្រាលកូនមុនខែ។

សញ្ញាអាសន្ននៃការសម្រាលកូនមុនខែ

  • ចុករោយចង្កេះរ៉ាំរ៉ៃ ឫ ឱស្សាហ៍ចុករោយចង្កេះទោះបីជាផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃក៏ក្រោយ (ទម្លាប់អង្គុយ ឈរ ឫ គេង)
  • កន្ត្រាក់ស្បូនលើសពី៤ដងក្នុងរយៈពេល២០នាទី ឫ កន្ត្រាក់បាត់ៗ
  • ធ្លាក់ស ឫ ធ្លាក់ឈាមតាមទ្វារមាស
  • ទារកក្នុងផ្ទៃមិនសូវមានសកម្មភាព
  • ហើម និងលើសសម្ពាធឈាម (អាចជាសញ្ញានៃវិបត្តិបម្រុងក្រឡាភ្លើង)។

ប្រភព៖www.bangkokhospital.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.