
មិនអស់លុយទេ! វិធីងាយៗក្នុងការកាត់បន្ថយក្រហាយក្រពះក្នុងអំឡុងពេលមានផ្ទៃពោះ
ចុកឆ្អល់ក្រពះជាអាការៈដែលធ្វើឱ្យស្រ្តីមានគក៌មានអារម្មណ៍ថាក្រហាយនៅតាមបណ្ដោយផ្លូវអាហារ បំពង់ក និងដើមទ្រូងជាដើម។ បញ្ហាចុកឆ្អល់ចុងដង្ហើមជាវិបត្តិដែលឧស្សាហ៍កើតមានឡើងក្នុងអំឡុងពេលផ្ទៃពោះ។ អរម៉ូនក្នុងអំឡុងពេលមានគក៌ធ្វើឱ្យកក្រពះរលារដែលធ្វើឱ្យអាស៊ីដក្នុងក្រពះច្រាល់ឡើងមកតាមបណ្ដោយបំពង់អាហារដែលកត្តានេះហើយធ្វើឱ្យស្រ្តីមានបញ្ហាចុកឆ្អល់នេះ។
វិបត្តិនេះកាន់តែយ៉ាប់ទៅៗនៅត្រីមាសទី៣នៃការមានផ្ទៃពោះ ដោយសារតែស្បូនកាន់់តែរីកធំសង្កត់លើក្រពះ។
ដើម្បីកាត់បន្ថយ ស្រ្តីមានផ្ទៃពោះអាច៖
- ផ្អាកញ៉ាំអាហារ និងភេសជ្ជៈដែលធ្វើឱ្យស្រ្តីឧស្សាហ៍ចុកឆ្អល់ដូចជា អាហារជូរៗ ហឹរ ខ្លាញ់ (បំពង ឫ ចៀន) អាហារមានជាតិកាហ្វេអុីន(សូកូឡា កាហ្វេ) និងភេសជ្ជៈប៉ូវកំលាំង
- ញ៉ាំតិចៗតែច្រើនដងក្នុងមួយថ្ងៃ
- ញ៉ាំទឹកមុន ឫ ក្រោយបាយ (មិនគួរញ៉ាំក្នុងអំឡុងពេលបាយ)
- កុំញ៉ាំអាហារមុនគេង៣ម៉ោង
- កល់ខ្នើយឱ្យខ្ពស់ពេលគេង
ពិគ្រោះជាមួយគ្រូពេទ្យជំនាញលើការប្រើប្រាស់ឱសថព្យាបាលចុកឆ្អល់ក្រពះ។
ប្រភព៖kidshealth.org

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង