មិនចង់ស្ដាយក្រោយ!!! ម៉ាក់ៗគួរតាមដានសុខភាពក្រោយសម្រាលរួច
ពិតណាស់! ក្រោយសម្រាលកូនរួច ទារកជាជម្រើសទី១ដែលអ្នកត្រូវថែឱ្យបានដិតដល់។ តែក្នុងនោះដែរ ម៉ាក់ៗក៏គួរតាមដានសុខភាពនៅក្រោយសម្រាលរួចផងដែរ ពិសេសនៅអំឡុងសប្ដាហ៍ទី៤ ទៅ សប្ដាហ៍ទី៦ ក្រោយសម្រាលធម្មជាតិរួច ហើយចំពោះម៉ាក់ៗដែលសម្រាលដោយការវះកាត់ គ្រូពេទ្យជំនាញអាចនឹងណែនាំឱ្យម៉ាក់ៗមកពិនិត្យ និងតាមដានសុខភាពលឿនជាងនេះ។
ការពិនិត្យសុខភាពក្រោយសម្រាលជាការតាមដានសុខភាពលើរាងកាយស្រ្តីថាបានជាសះស្បើយពីមុខរបួសក្នុងអំឡុងពេលសម្រាលរួចហើយឫនៅ។
គ្រូពេទ្យគាត់នឹងពិនិត្យលើ៖
- ទម្ងន់
- សម្ពាធឈាម
- សរីរាង្គក្នុងពោះ
- និងសុដន់ស្រ្តី។
បន្ថែមពីលើនេះ គ្រូពេទ្យគាត់នឹងពិនិត្យលើ ទ្វារមាស មាត់ស្បូន និងស្បូនថាសរីរាង្គទាំងនេះវិលត្រឡប់មកសភាពធម្មតាឫនៅ។
បើក្នុងករណីមានអ្វីមិនប្រក្រតី ស្រ្តីនឹងទទួលបានការពិនិត្យទាន់ពេលវេលា។
ប្រភព៖www.parenthelp123.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង