មកដឹងពីដើមហេតុដែលធ្វើអោយអ្នកមានផ្ទៃពោះឆេវឆាវច្រើន
មកដឹងពីដើមហេតុដែលធ្វើអោយអ្នកមានផ្ទៃពោះឆេវឆាវច្រើន

មកដឹងពីដើមហេតុដែលធ្វើអោយអ្នកមានផ្ទៃពោះឆេវឆាវច្រើន

ស្ត្រីមានផ្ទៃពោះតែងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង និងកើតទុក្ខសោកច្រើន។ វាបណ្ដាលមកពីកត្តាជាច្រើនរួមមានអរម៉ូន មិនស្រួលខ្លួន ចាញ់កូន អស់កម្លាំង និងការប្រែប្រួលរាងកាយ។ តើធ្វើដូចម្ដេចទើបជួយស្ត្រីបាន?

ទោះបីជាអ្នកជាមនុស្សដែលមានអារម្មណ៍ស្ងប់ និងមិនសូវឆេវឆាវយ៉ាងណាក៏ដោយតែ ការផ្លាស់ប្ដូរអារម្មណ៍គឺជាផ្នែកមួយដែលមិនអាចជៀសវាងបានក្នុងពេលមានផ្ទៃពោះ។ ហេតុនេះ ស្ត្រីអាចកាត់បន្ថយការប្រែប្រួលអារម្មណ៍ទាំងនោះបានតាមរយៈ

១ ការបរិភោគ

ភាពឃ្លានដោយមិនបានញ៉ាំអ្វីសោះបណ្ដាលអោយស្ត្រីមួម៉ៅ និងមានអារម្មណ៍ឆេវឆាវ។ ហេតុនេះ ស្ត្រីគួរញ៉ាំអាហារអោយបានគ្រប់គ្រាន់ ដូចជា បាយ ម្ហូប នំបុ័ង ផ្លែឈើ បន្លែ និងអាហារសម្រន់។ ភាពឆ្អែតផ្ដល់ថាមពលដល់ខួរក្បាលធ្វើអោយស្រស់ថ្លា និងមានសុខភាពល្អ។

២ ការហាត់ប្រាណ

សកម្មភាពរាងកាយគឺជាផ្នែកមួយដ៏អស្ចារ្យក្នុងការកម្ចាត់ភាពស្ត្រេស៍ និងសម្រួលអារម្មណ៍។ ប្រសិនជាអ្នកកំពុងមានភាពតានតឹង អ្នកអាចធ្វើសកម្មភាពមួយចំនួនដូចជាសមាធិ យូហ្គា ហែលទឹក ដើរតិចៗ ឬជិះកង់។ ការហាត់ប្រាណនៅក្រៅផ្ទះក៏ធ្វើអោយរាងកាយបញ្ចេញសារជាតិ Endorphins ដែលធ្វើអោយស្ត្រីមានភាពរីករាយ និងមានការគិតវិជ្ជមាន។

លំនាំយូហ្គា និងសមាធិជាវិធីសាស្ត្រដ៏មានអត្ថប្រយោជន៍ជាច្រើន។ ជាការចាប់ផ្ដើម ស្ត្រីអាចរៀនលោត ចលនាដៃជើង ឬចលនាដង្ហើមដោយមានជំនួយពីវីដេអូក្នុងយូធូប។

៣ ការគេង

ក្នុងពេលមានផ្ទៃពោះ ម៉ាក់ៗគួរគេងអោយបានគ្រប់គ្រាន់។ ស្ត្រីអាចពិបាកក្នុងការសំងំគេងនៅត្រីមាសទីមួយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមគេងអោយបាន៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃដោយមានកាលវិភាគក្នុងការគេងអោយបានទៀង និងគេងពេលថ្ងៃ។

៤ សកម្មភាពកំសាន្ត

ស្ត្រីគ្រប់រូបតែងមានសកម្មភាពដែលខ្លួនចូលចិត្តដូចជាគូរគំនូរ ច្រៀង រាំ ហាត់ប្រាណ និយាយជាមួយមិត្ត ដាំរុក្ខជាតិ ធ្វើម្ហូប ឬដើរផ្សារជាដើម។ សកម្មភាពទាំងនេះអាចធ្វើអោយស្ត្រីមានអារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹង។

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើការផ្លាស់ប្ដូរអារម្មណ៍បណ្ដាលអោយអ្នកគេងមិនលក់ សម្រាកនិងញ៉ាំមិនបាន។
ជៀសវាងការប្រើប្រាស់ថ្នាំរំងាប់អារម្មណ៍ផ្សេងៗដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។

ប្រភព៖healthline.comverywellfamily.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.